២​​ចំណុច​សំខាន់​ត្រូវ​ដឹង​​ មុន​នឹង​សម្រេច​ចិត្ត​ជ្រើស​ការងារ​ណា​មួយ​

  • 2019-07-22 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំហានដំបូង​មុន​នឹង​សម្រេច​ចិត្ត​​ជ្រើស​យក​អ្វី​មួយ​​ យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ជា​មុន​សិន ថា​តើ​យើង​ខ្លួន​ឯង​ចូល​ចិត្ត​អ្វី​ ពូកែ​អ្វី​ខ្លះ​ ។ លើសពីនេះ ត្រូវ​ស្គាល់​ចំណុច​​ខ្លាំង​ក៏​ដូច​ជា​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​តាម​រយៈ​ការ​តាម​ដាន​ស​កម្ម​ភាព​ជា​ប្រចាំ ​បូក​រួម​នឹង​ការ​អនុវត្ត​កិច្ចការ​​ផ្សង​ៗ​នា​ពេល​កន្លងមក​។​

ពាក់ព័ន្ធនឹងរឿងនេះ លោកស្រី​ ឃុន​ ពិសី ជា​ស្ថាបនិក​និង​នា​យក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ Careers Finder (Cambodia) ដែល​ជា​ស្រ្តី​មួយ​រូប​ក្នុង​ចំ​​ណោ​ម​បេក្ខភាព​ ១១រូប​​ បា​ន​ទទួល​ជ័យ​លាភី​ពាន​រង្វាន់​សហ​គ្រិ​ន​ស្រ្តី​ឆ្នើម​កម្ពុជា​ឆ្នាំ​២០១៩​​ បាន​ចែក​រំ​លែក​បទពិសោធន៍​ទាក់ទងនឹងការ​ជ្រើស​ការ​ងារ​ណា​មួយ។

​​ចំណុទី១​​ យើង​មិន​ត្រូវ​ជ្រើស​ការ​ងារ​តាម​គ្នា​នោះ​ទេ ជាពិសេស​អ្នក​ដែល​កំ​ពុង​សិក្សា​។ យើង​ត្រូវ​ដឹង​ថា ការងារ​មួយ​ណា​ជា​ចំ​​ណែ​ក​ជួយ​យើង​ឲ្យ​ឈាន​ដល់​គោល​ដៅ​ដែល​យើង​កំ​ណ​ត់​នៅ​ថ្ងៃ​ខាង​មុខ​ ហើយ​ត្រូវ​​សួរ​ខ្លួន​ឯ​ង ថា​តើ​យើង​ពិត​ជា​មាន​ជំនាញ​ទៅ​លើ​ការ​ងារ​មួយ​នោះ​ឬទេ?

ចំណុច​ទី២ យើង​មិន​គួរ​ជ្រើស​ការ​ងារ​ណា​ដែល​គិត​ថា​ងាយ​ស្រួ​ល​សម្រាប់​ខ្លួន​ឯង​ពេក​នោះ​ទេ ព្រោះ​បើ​យើង​ស្ថិត​នៅ​កន្លែង​ងាយ​ស្រួល​ពេក​ ការ​អ​ភិ​វ​ឌ្ឍ​ខ្លួន​ឯង​ក៏​នៅ​មាន​កម្រិត​ដែរ។ យើង​ត្រូវ​ដឹង​ថា​ ការងារ​ណា​​ ក្រុម​ហ៊ុន​បែប​ណាអាច​ប​ន្ត​ ធ្វើឲ្យ​យើង​មាន​ភាព​អ​ភិវ​ឌ្ឍ​ខ្លួន​ឯង​ទៅ​មុន​ជានិច្ច។

ជាក់​ស្ដែង ប្រសិន​បើ​យើង​គិត​ថា ខ្លូន​យើង​ពូកែ​ខាង​ទំនាក់​ទំនង​ហើយ​ចង់​ធ្វើការ​ផ្នែកលក់ ដូច្នេះ ត្រូវ​តែ​ស​ម្រច​ចិត្ត​ខិត​ខំប្រឹង​ប្រែង​ធ្វើ​ការងារ​នោះ​​ល្អ​បំផុត។ កុំ​គិត​ថា​ ការងារ​នេះ​ត្រូវ​ចេញ​ដើរក្រៅ​​ច្រើន ត្រូវ​ជួប​គេ​ច្រើន​ ហើយ​ទុក​ឲ្យ​បុរស​ធ្​ជា​អ្នក​ធ្វើ​។ ប៉ុន្តែ​យើង​ត្រូវ​គិត​ថា ការងារ​ឬអ្វី​ក៏​ដោយ​ដែល​ពិបាក​ ហើយ​យើង​អាច​ព្យាយាម​ធ្វើ​វា​បាន​នោះ វា​ពិតជា​មោ​ទ​ន​ភាព​មួយ​សម្រាប់​ខ្លូន​ឯង​ក៏​ដូច​ជា​គ្រួសារ​របស់​យើង​ផង​ដែរ។​​​​​​​​​​​​​

​​​​

ចុចអានបន្ត៖ដើម្បី​ក្លាយ​ខ្លួន​ជា​មេ​ដឹកនាំ​​​​ល្អ​ម្នាក់​នៅ​កន្លែង​ធ្វើការ ៥យ៉ាង​នេះ​​មនុស្ស​ស្រី​​ត្រូវ​មាន

អត្ថបទ៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម