កុំមើលងាយ! ទម្លាប់សាមញ្ញប្រចាំថ្ងៃ​ ៨ យ៉ាងអាច​បំផ្លាញ​សុខភាព​អ្នកដោយមិនដឹងខ្លួន

  • 2019-07-11 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទម្លាប់​មួយ​ចំនួន​​ដែល​អ្នក​ធ្វើ​ប្រចាំ​ថ្ងៃ ពេល​ខ្លះ​អាច​ប៉ះពាល់​សុខភាព​​ដោយ​មិន​ដឹង​ខ្លួន។ ​អ្វី​ដែល​អ្នក​គិត​ថា​មិន​អី ​ជួន​កាល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ដល់​​សុខភាព​​ទៀត​ផង។ ​​ដូច្នេះ​អ្នក​គួរ​បោះ​បង់​ទម្លាប់​ទាំង​នោះ​​ចោល ​ចៀស​វាង​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ។ ខាងក្រោម​នេះ​ជា​​សកម្មភាព​​មួយ​ចំនួន​​​ដែល​អាច​បំផ្លាញ​សុខភាព​អ្នក​បាន​​៖​​​

១. ខ្ទប់​មាត់​ពេល​កណ្ដាស់

នៅ​ពេល​អ្នក​បិទ​មាត់​និង​ក្ដោប​ច្រមុះ​ការពារ​កុំ​ឲ្យ​កណ្ដាស់​ធ្វើ​ឲ្យ​សម្ពាធ​នៅ​ក្នុង​លលាដ៍ក្បាល​របស់​អ្នក​កើន​ឡើង​ខ្លាំង។ឈាម​ហូរ​ទៅកាន់​ខួរក្បាល​របស់​អ្នក​ត្រូវ​បាន​រំខាន សរសៃឈាម​ និង​ជាលិកា​សរសៃប្រសាទ​របស់​យើង​ត្រូវ​បាន​ណែន។ វា​អាច​នាំ​ឱ្យ​មាន​ការ​ឈឺ​ក្បាល​ខូចខាត​ដល់​សរសៃឈាម​និង​សូម្បីតែ​បញ្ហា​នៃ​ការ​ស្ដាប់។

២. ​បាញ់​ទឹក​អប់​

សារធាតុ​សំយោគ​ ជា​រឿយៗ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើជា​ទឹកអប់​ដោយសារ​តែ​វា​មាន​ក្លិន​ក្រអូប​ខ្លាំង​និង​មាន​តម្លៃ​ថោក​ជាង​ប្រេង​ធម្មជាតិ។ សារធាតុ​ទាំងនោះ​អាច​បណ្ដាល​ឲ្យ​វិល​មុខ​ ចង្អោរ និង​ងងុយ​ដេក។ វា​ក៏​ធ្វើ​ឱ្យ​រលាក​ភ្នែក​និង​បំពង់ក​ផង​ដែរ។

៣. ចុច​ទូស័ព្ទ​មុន​ចូល​គេង

ពន្លឺ​សិប្បនិម្មិត​នៅ​ពេល​យប់​ឃាំង​ការផលិត​នៃ​អ័រម៉ូន​មេ​ឡា​តី​នីន​ដែល​គ្រប់គ្រង​ការ​គេង​និង​ការ​ដឹង​ខ្លួន។ មេ​ឡា​តូ​នីន​ទាប​អាច​បណ្ដាល​អោយ​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ជំងឺ​មហារីក​ ធាត់ ​ជំងឺបេះដូង​ និង​ប្រព័ន្ធ​ភាព​ស៊ាំ​ផុយ​ស្រួយ​ផង​ដែរ។

៤. ខ្ចប់​អាហារ​ក្នុង​ប្រអប់​ជ័រ

ប្រអប់​ប្លា​​ស្ទិច​ជាច្រើន​មាន​សារធាតុ​គីមី​សិប្បនិម្មិត​ដូចជា ​phthalate​ និ​ង ​bisphenol ដែល​ជួយ​រក្សា​ភាព​បត់​បែន​របស់​វា។ ដូច្នេះ​ខ្ចប់​អាហារ​ក្នុង​ប្រអប់​ដែក ​ឬ​ សេ​រ៉ា​មិច​ជា​ជម្រើស​ដ៏​ល្អ។

៥. ដុស​ធ្មេញ​ភ្លាម​ៗ​បន្ទាប់​ពី​ញុំា​អាហារ​រួច

អ្នក​គួរ​តែ​ដុស​ធ្មេញ​យ៉ាង​ហោច​ណាស់ ៣០ នាទី​បន្ទាប់​ពី​ញុំា​អាហារ​រួច​នេះ​​បើ​តាម​ទន្តពេទ្យ​ជាច្រើន​រូប​បាន​ផ្ដល់​យោបល់។

៦​. ប្រើ​សាប៊ូ​ប្រឆាំង​នឹង​បាក់​តេ​រី​ញឹក​ញាប់

បាក់​តេ​រី​មាន​ប្រយោជន៍​ជាច្រើន​នៅ​លើ​ផ្ទៃ​ស្បែក​របស់​អ្នក វា​ដើរតួ​ក្នុង​ការ​ការពារ​រាងកាយ​របស់​យើង។ ប្រសិនបើ​យើង​ប្រើ​សាប៊ូ​កម្ចាត់​បាក់តេរី​ញឹក​ញាប់​ពេក​ វា​នឹង​សម្លាប់​បាក់តេរី​មាន​ប្រយោជន៍​ពេល​លាងដៃ​ដែល​ជា​ឱកាស​​សម្រាប់​មេរោគ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក។

៧. ស្លៀក​ខោ​ខូវ​ប៊យ​តឹង​ៗ​ពេក​

ការ​ស្លៀក​ខោ​ខូវ​ប៊យ​​បណ្ដាល​ឲ្យ​ថប់​អារម្មណ៍​ មិន​ស្រួល ​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ប្រព័ន្ធ​ប្រសាទ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​កាត់បន្ថយ​ខ្យល់​ចូល​ក្នុង​ជើង​របស់​អ្នក​អាច​បណ្ដាល​ឲ្យ​រមាស់​និង​ស្ពឹក។

៨. ផឹក​ទឹក​ផ្លែឈើ​ច្របាច់

ភេសជ្ជៈ​ប្រភេទ​នេះ មិន​ត្រូវ​បាន​គេ​ណែ​នាំ​ឲ្យ​ទទួលទាន​សម្រាប់​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​និង​​អ្នក​លើស​ទម្ងន់​នោះ​ទេ។ សម្រាប់​ក្មេង​ៗ​គួរ​តែ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ជា​មុន​សិន​សឹម​ឲ្យ​ញុំា៕

ចុចអាន៖ ​ ៦ វិធី​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​បន្ទាប់​ពី​អង្គុយ​ពេញ​មួយ​ថ្ងៃ

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន