កុំប្រើរំពាត់អី! កូនទើបតែអាយុ២-៣ឆ្នាំ គូរប្រើវិធីទាំងនេះវិញ

  • 2019-07-19 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​កូន​មិន​ស្តាប់​បង្គាប់ ហើយ​​អ្នក​ប្រើ​វិធី​ ដោយ​យក​ដៃ​​ឬ​រំពាត់​ទៅ​វាយ​ពួក​គេ​នោះ មិន​អាច​​ផ្លាស់ប្តូរ​ចរិត​កូន​បាន​ដោយ​ងាយ​ឡើយ គឺ​មាន​តែ​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​រឹង​ទទឹង​​នា​ពេល​អនាគត។ ប្រសិន​បើ​អ្នក សង្កេត​ឃើញ​ថា​កូន​តូច​​មិន​ស្តាប់​បង្គាប់ ឬ​មាន​អត្តចរិត​មិន​សម​រម្យ ត្រូវ​ចេះ​ណែនាំ កែប្រែ​ឲ្យ​បាន​ល្អ​ប្រសើរ ដោយ​ពុំ​ចាំបាច់​ប្រើ​ហិង្សា តាម​វិធី​​ខាង​ក្រោម​នេះ​បាន។

សម្រាប់​ក្មេង​អាយុ​ចន្លោះ​ពី​​១​-៣ឆ្នាំ​ ពួក​គេ​មិន​ទាន់​យល់​ការ​អ្វី​នោះ​ទេ គ្មាន​ហេតុ​ផល​ណា​ដែល​ឪពុកម្តាយ​ត្រូវ​ ប្រើ​កម្លាំង​ដើម្បី​បញ្ចេញ​កំហឹង​ទៅ​លើ​ពួក​គេ​ឡើយ​។ យ៉ាង​ណា​មិញ បើ​អ្នក​​​គិត​ថា​​ទាល់​តែ​វាយ​ខ្លះ ទើប​អាច​ពត់​បាន ​គួរ​ធ្វើ​ឲ្យ​​​មាន​កម្រិត​ និង​​នៅ​ពេល​​ដែល​ចាំ​បាច់​បំផុត។

ដើម្បី​ទទួល​បាន​លទ្ធផល​​ល្អ៖ ប្រសិន​បើ​កូន​រឹង​រូស​​ខ្លាំង មាន​អត្តចរិត​មិន​ល្អ គួរ​តែ​ចាត់​ការ​ភ្លាមៗ។ កុំ​ទុក​យូរ​ពេក ពុំ​ដូច្នោះ​ទេ​កូន​នឹង​ភ្លេច​ពី​ទង្វើ មិន​ដឹង​កំហុស ហើយ​​នឹក​ឆ្ងល់​ថា ហេតុ​អី​បាន​ជា​អ្នក​វាយ​គេ​អីចឹង។

កម្រិត​នៃ​ការ​ប្រើ​កម្លាំង៖ ថ្វី​ត្បិត​តែ​អ្នក​​​មាន​បំណង​ចង់​ឲ្យ​កូន​កែប្រែ ទើប​​សម្រេច​ចិត្ត​វាយ​ឲ្យ​ឈឺ​ ដើម្បី​ឲ្យ​ចាំ​ត្រចៀក។ តាម​ការ​ពិត​​ ត្រង់​​ចំណុច​នេះ ការ​វាយ​​គឺ​គ្រាន់​តែ​ជា​ទង្វើ​ដើម្បី​ក្រើន​រំលឹក មិន​មែន​ជា​ការ​បញ្ចេញ​កំហឹង​ លើស​ពី​កំហុស​របស់​កូន​ឡើយ។

ហាម​ស្រែក​​សម្លុត​​ដាក់​ខ្លាំង​ៗ​ហើយ​ដើរ​ចេញ​​ទៅ​បាត់៖ ធ្វើ​បែប​នេះ ពិត​ជា​ប៉ះពាល់​ដល់​អារម្មណ៍​របស់​កូន​ខ្លាំង​ណាស់ ពួក​គេ​នឹង​​គ្មាន​ថ្ងៃ​ដឹង​ពី​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ និង​មិន​ដឹង​ថា​ត្រូវ​កែប្រែ​ដោយ​វិធី​ណា​​នោះ​ទេ។

តើ​ឪពុក​ម្តាយ​គួរ​ធ្វើ​អ្វី​ជំនួយ​ដោយ​ការ​វាយ​?

១. មិន​បង្ហាញ​ក្តី​ស្រលាញ់

កូន​តូច​ត្រូវការ​ក្តី​ស្រលាញ់ និង​ការ​ព្រួយ​បារម្ភ​ពី​អ្នក​ខ្លាំង​ណាស់។ នៅ​ពេល​អ្នក​​មិន​ធ្វើ​ហីៗ មិន​ខ្វល់​​ខ្វាយ​ យក​ចិត្ត​ទុក​ដាក់​​ជាមួយ​គេ​​ក្នុង​រយៈ​ពេល២-៣​នាទី ​បន្ទាប់​មក​​​និយាយ​ពន្យល់​កូន​ ដោយ​ប្រើ​ពាក្យពេចន៍​ងាយ​ស្រួល​យល់​បំផុត។

២. ប្រើ​សម្តី​បែប​តឹងរ៉ឹង

វិធី​នេះ​កុំ​ប្រើ​ញឹកញាប់​ពេក ព្រោះ​វា​នាំ​ឲ្យ​កូន​ស្លុត​អារម្មណ៍។ អ្នក​អាច​ប្រើ​សម្ដី​តឹង​រ៉ឹង ឬ​សំឡេង​ធំ នៅ​ពេល​ចង់​ឲ្យ​ពួក​គេ​ឈប់​ធ្វើ​មួយ​ភ្លាម​ៗ ប៉ុន្តែ​មិន​ត្រូវ​ខឹង​ងំ​យូរ​ពេក​ទេ ព្រោះ​ធម្មជាតិ​របស់​​ក្មេង​មិន​យូរ​ប៉ុន្មាន​ទេ ពួក​គេ​​នឹង​វិល​ត្រលប់​មក​ដូច​សភាព​ដើម​វិញ​។

៣. ដក​ហូត​​ឧបករណ៍​ឬ​ប្រដាប់ប្រដា​​​លេង​ចេញ​សិន

​​​​ត្រូវ​ដក​ហូត​របស់​របរ​ដែល​ពួក​គេ​ចូល​ចិត្ត​ចេញ​សិន​ ហើយ​ប្រាប់​ថា កាលណា​បើ​​ឈប់​ខូច​​ឬ​ស្តាប់​​បង្គាប់ ទើប​​ប្រគល់​​ឲ្យ​វិញ​។ និយាយ​ហើយ​ត្រូវ​តែ​​គោរព​ពាក្យ​សន្យា ពុំ​នោះ​ទេ​ កូន​នឹង​លែង​​ខ្លាច​និង​មិន​ជឿ​​លើ​សម្តី​អ្នក​ត​ទៅ​ទៀត៕

ចុចអានបន្ត៖ មនុស្សស្រីរស​នៅដោយខ្ពង់​ខ្ពស់ថ្លៃថ្នូរ ប្ដី​មិន​ចងក៏​មិន​ហ៊ាន​រត់​ដែរ

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម