បះសក់ជាមួយផ្ទះជួលថ្មីរបស់ Song Hye Kyo ក្រោយលែងលះ ក្លាយជាអ្នកជិតខាងនឹង BTS
- 2019-07-19 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បះសក់ជាមួយផ្ទះជួលថ្មីរបស់ Song Hye Kyo ក្រោយលែងលះ ក្លាយជាអ្នកជិតខាងនឹង BTS
ក្រោយពេលលែងលះជាមួយកំពូលតារាសម្ដែងប្រុសកូរ៉េ Song Joong Ki រួច តារាសម្ដែងស្រីលំដាប់ A Song Hye Kyo បានរើទៅនៅផ្ទះជួលថ្មី។
កាលពីពេលថ្មីៗនេះ បណ្ដាញព័ត៌មានក្នុងស្រុកកូរ៉េបានចុះផ្សាយយ៉ាងព្រោងព្រាតថា តារាសម្ដែងស្រីបទពិសោធន៍ក្រាស់ក្រែល Song Hye Kyo ក្រោយពីពេលលែងលះនឹង Song Joong Ki រួច ក៏បានរើមកនៅផ្ទះជួលមួយដែលជាផ្ទះវីឡាដ៏ស្កឹមស្កៃ។
តាមនោះដែរ វីឡាដែលតួរឿង “ម្ចាស់ព្រះអាទិត្យ” រើមកស្នាក់នៅថ្មីនោះ ភូមិ UN (UN Village)។ សម្រាប់តម្លៃជួលរបស់ស្រីស្អាតរូបនេះ មិនត្រូវបានគេបង្ហាញឡើយ យ៉ាងណាក្ដី សម្រាប់តម្លៃទិញនោះគឺផ្ទះ ឬខុនដូមួយខ្នងនៅទីនេះ មានតម្លៃលក់ចាប់ពី២លានដុល្លារឡើយទៅ។
ភូមិដដែលនេះក៏ជាលំនៅដ្ឋានរបស់តារាកូរ៉េជាច្រើនទៀតរូមមាន សមាជិកក្រុមចម្រៀង BTS, TOP និងតួរឿង ជីវិតនាងចាំងគីមជាដើម។
មូលហេតុដែល Song Hye Kyo ជ្រើសរើសរើមកនៅទីនោះគឺមកពីសុវត្ថិភាពនៅទីនេះគឺខ្ពស់បំផុត ព្រោះក្រោយពេលលែងលះ នាងតែងត្រូវអ្នកកាសែតតាមជាប់ជានិច្ច ដែលធ្វើឲ្យជីវិតឯកជនរបស់នាង លែងបានស្ងប់ស្ងាត់ដូចមុន។
ចុចអាន៖ ក្រោយលែងលះ Song Hye Kyo ចំនួនអ្នកមើលរឿងថ្មីរបស់ Song Joong Ki ធ្លាក់ហៅលែងឮ