ក្រោយលែងលះ Song Hye Kyo ចំនួនអ្នកមើលរឿងថ្មីរបស់ Song Joong Ki ធ្លាក់ហៅលែងឮ
- 2019-07-05 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រោយលែងលះ Song Hye Kyo ចំនួនអ្នកមើលរឿងថ្មីរបស់ Song Joong Ki ធ្លាក់ហៅលែងឮ
ខណៈមតិជាច្រើនបានគិតថា ក្រោយផ្ទុះរឿងលែងលះជាមួយកំពូលតារាសម្ដែងស្រី Song Hye Kyo ស្នាដៃចុងក្រោយបំផុតនឹងរឹតតែទទួលបានចំណាប់អារម្មណ៍នោះ តែការពិតគឺខុសគ្នាទាំងស្រុង។
យោងតាមមជ្ឈមណ្ឌលទូរទស្សន៍ Nielson នៅក្នុងភាគទី៩ នៃរឿងភាគបុរាណ “Arthdal Chronicles” ដែលបានចាក់ផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ដែលតារាសម្ដែងប្រុស Song Joong Ki ជាតួឯកនោះ ទទួលបានចំនួនអត្រាអ្នកទស្សនាបានត្រឹមតែ ៥.៨%ប៉ុណ្ណោះ ដែលធ្លាក់ពីភាគមុនជិត១%។
លទ្ធផលមួយនេះ គឺជាអត្រាអ្នកទស្សនាដែលទាបបំផុតតាំងពីពេលរឿងនេះចាក់ផ្សាយ។ ហេតុការណ៍មួយនេះបានធ្វើឲ្យឲ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំងត្បិត អ្នកជំនាញបានសន្និដ្ឋានថា រឿងក្ដីលែងលះរបស់ Song Joong Ki និងអតីតភរិយានឹងធ្វើឲ្យវណ្ណកម្មរបស់លោកទទួលបានការចាប់អារម្មណ៍ជាងមុន តែតាមធាតុពិត គឺផ្ទុយមកវិញទាំងស្រុង។
ជាមួយលទ្ធផលបែបនេះ គេរំពឹងថារឿងភាគដែលបោះទុនជាង២០លានដុល្លារនេះ អាចមិនរួចដើមនោះឡើយ៕
ចុចអាន៖ តាមការពិត ភាពឯការបស់ Song Hye Kyo ត្រូវបានបង្ហាញតាមរូបដើរលេងម្នាក់ឯងតាំងពីយូរ