អ្នក​ជំនាញ​ជាន់ខ្ពស់ផ្នែក​ថ្នាំ​ញៀន​និយាយថា៖ «ឲ្យ​កូន​អ្នក​លេង​ទូរស័ព្ទ​ដៃ ដូច​ឲ្យ​ថ្នាំ​ញៀន​ទៅ​ពួក​គេ​អញ្ចឹង»​

  • 2019-07-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលឲ្យ​កូនៗ​លេង​ទូរស័ព្ទដៃ​ ក្នុង​នាមជា​អ្នក​ម្តាយ​មាន​បាន​ដឹង​ពី​ផលប៉ះពាល់​អត់​ទៅ​លើ​ពួកគេ?

ទូរស័ព្ទដៃ​មាន​ជះឥទ្ធិពល​ស្រដៀង​ទៅ​នឹង​គ្រៀងញៀន។ វា​ហាក់​បីដូចជា​មិន​ទំនង​និង​គួរ​ឲ្យ​ភ័យ​ខ្លាច​ ប៉ុន្តែ​វា​ជា​ការពិត។ មនុស្ស​រាប់​លាន​នាក់​តែងតែ​ចំណាយ​ពេលអូស​មើល​ព័ត៌មាន ដោយ​រំពឹងថា​នឹង​ឃើញ​អ្វី​ទាក់ទាញ​នៅលើ​អុីនស្តាក្រាម ​ឫ​ហ្វេសប៊ុក​។ ពិតមែន​ហើយ វា​នឹង​ក្លាយជា​ការញៀន​ដូច​គ្រឿងញៀន។ សកម្មភាព​អស់​ទាំងនោះ​យូរៗ​ទៅ​វា​មិនមែន​ជា​ការលេង​សើច​ទេ វា​ប្រាកដ​ជា​ការញៀន។ សាស្ត្រាចារ្យ ជេននីហ្វឺរ អុីម (Jennifer Ihim) នៅ​សាកលវិទ្យាល័យ​ក្វាងវុន​ប្រទេសកូរ៉េ (Kwangwoon University) បាន​បង្ហាញ​ពី​

ការសិក្សា​ដោយ​ពឹងផ្អែក​លើ​ការញៀន​ទូរស័ព្ទដៃ។ ការ​សិក្សា​របស់​នាង​ទាក់ទង​ទៅ​នឹង​កុមារ ​២០០០​នាក់ អាយុ​១២ ឆ្នាំ។ សាស្រ្តាចារ្យ​បាន​បន្ត​ថា វា​អាច​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​និង​កាយ​របស់​ក្មេងៗ។ ហើយ​ការញៀន​ប្រើ​ទូរស័ព្ទ​នេះ​ក៏​អាច​ប៉ះពាល់​ដល់​ការសិក្សា​របស់​ពួកគេ​ផងដែរ។ ​​

ប្រភព៖ Healthyfoodhouse ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន