ច្រឡំ​ដៃ​ដាក់​របស់​ទាំង​នេះ​នៅ​ក្បាល​ដំណេក ប្រយ័ត្ន​យក​គ្រោះ​ដាក់ខ្លួន

  • 2019-07-17 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ទាំង​ក្បួន​ហុងស៊ុយ​ក៏​ដូច​វិទ្យាសាស្ត្រ វត្ថុ​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស ក៏​ដូច​ជា​លាភ​សំណាង​របស់​ពួក​ ខុស​ពី​អ្វី​ដែល​ពួក​គេ​បាន​គិត​ទុក។

១. ផើង​ដើម​ឈើ

ដើម​ឈើ​អាច​បន្សុទ្ធ​ខ្យល់​នៅ​ក្នុង​បន្ទប់​បាន​យ៉ាង​ល្អ​នៅ​ពេល​ថ្ងៃ តែ​នៅ​ពេល​យប់ វា​នឹង​បញ្ចេញ​ឧស្ម័ន​កាបូនិក ស្រូប​យក​អុកស៊ីសែន​វិញ។ ប្រសិន​បើ​អ្នកដាក់​នៅ​ក្បាល​ដំណេក នឹង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ដក​ដង្ហើម គេ​មិន​លក់។ ហើយ​ដី​ក្នុង​ផើង​ផ្កា​ក៏​សម្បូរ​ទៅ​មេរោគ​ដូច​គ្នា។

២. កញ្ចក់

អ្នក​ដែល​មិន​គួរ​ដាក់​កញ្ចក់​នៅ​ក្បាល​ដំណេក​ឡើយ ជា​ពិសេស​គឺ​សម្រាប់​មនុស្ស​ចាស់ និង​មនុស្ស​ព្រលឹង​តិច។ ព្រោះ​គេ​ជឿជាក់​ថា នៅ​ពេល​យើង​គេងលក់ ព្រលឹង​យើង​នឹង​ហោះ​ចេញ​ក្រៅ បើ​ឃើញ​ខ្លួន​ឯង​នោះ នឹង​ធ្វើ​ឲ្យ​ភ្ញាក់។

៣. កន្ត្រៃ កាំបិត

ចាស់​បុរាណ​ជឿ​ថា​ ដាក់​របស់​ស្រួច​នៅ​ជិត​ខ្លួន​ដូច​ជា កន្ត្រៃ ឬ​កាំបិតគឺ​អាច​​បង្ការ ខ្មោច​ ព្រាយ​ បិសាច​បាន តែ​ផ្ទុយ​មក​វិញ របស់​ទាំង​នេះ អាច​បង្ករ​គ្រោះ​ថ្នាក់​ដល់​អ្នក​វិញ ប្រសិន​បើ​មិន​ប្រុង​ប្រយ័ត្ន​ទេ​នោះ។ បន្ថែម​ពី​នេះ ក្បួន​ហុងស៊ុយ​ជឿជាក់ បើ​ដាក់​លើ​ក្បាល​ដំណេក របស់​ទាំង​នេះ​នឹង​នាំ​ចង្រៃ​ដល់​ការងារ​របស់​អ្នក។

៤. រូប​មនុសុ្ស​ដែល​ស្លាប់​ហើយ

ទោះ​បី​ជា​អ្នក​នៅ​នឹក​​សាច់ញាតិ​ច្រើន​យ៉ាងណា​ក៏ដោយ​ ក៏​មិន​គួរ​ដាក់​រូប​អ្នក​ដែល​ស្លាប់​ហើយ​នៅ​ក្បាល​ដំណេក​ដែរ ត្បិត​បើ​រូប​នេះ​មិន​ដាក់​នៅ​កន្លែង​សក្ករៈ ឬ​ទី​ខ្ពស់​ទេ​ គឺ​អាប់​រាសី​ដល់​ម្ចាស់​ផ្ទះ​ហើយ៕

ចុចអាន៖ ​​ កុំ​ឆ្ងល់​ថា​ហេតុ​អ្វី​នៅតែ​ក្រ​ទោះ​ប្រឹង​រក​ក៏​ដោយ បើ​ដាក់​ធុង​សំរាម​នៅ​កន្លែង​នេះ

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម