កុំឆ្ងល់ថាហេតុអ្វីនៅតែក្រទោះប្រឹងរកក៏ដោយ បើដាក់ធុងសំរាមនៅកន្លែងនេះ
- 2019-06-25 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំឆ្ងល់ថាហេតុអ្វីនៅតែក្រទោះប្រឹងរកក៏ដោយ បើដាក់ធុងសំរាមនៅកន្លែងនេះ
ធុងសំរាម និងថង់សំរាមសុទ្ធតែជារបស់កខ្វក់ ដែលអាចជះឥទ្ធិពលអាក្រក់ដល់ហុងស៊ុយរបស់គ្រួសារ ប្រសិនបើរៀបចំមិនត្រូវកន្លែងទេ។ ខាងក្រោមនេះគឺជាទីតាំង គឺជាទីតាំងមួយចំនួនដែលមិនត្រូវដាក់ធុងសំរាម ឬថង់សំរាម។
១. បើកទ្វារភ្លាម ឃើញសំរាម
ទ្វារធំ គឺជាច្រកសំខាន់បំផុតដើម្បីស្វាគមន៍ទេវតាសំណាង ឬលោកតាលាភ ដូចនេះគឺតម្រូវឲ្យកន្លែងនេះតែងតែស្អាត និងមានសណ្ដាប់ធ្នាប់ជានិច្ច។ ដូច្នេះហើយ ប្រសិនបើដាក់ធុងសំរាមនៅកន្លែងនេះ នឹងធ្វើឲ្យចរន្តលាភត្រូវជ្រួលច្របល់ បិទដង្ហើមលាភ នាំឲ្យគ្រួសារសោះកក្រោះ។
២. ក្បែរតុធ្វើការ
តុធ្វើការ ឬកន្លែងសម្រាប់ធ្វើការ គឺជាកន្លែងសំខាន់សម្រាប់ការងាររបស់បុគ្គលម្នាក់នោះ ហើយគេជឿជាក់ថានៅរាល់តុធ្វើការគឺសុទ្ធតែមានអ្នកនៅចាំមើលថែរក្សាយើងទាំងអស់។ ដូចនេះហើយ ប្រសិនបើ អ្នកដាក់របស់មិនស្អាតដូចជាធុងសំរាមនៅជ្រុងទាំងនេះ ការងាររបស់អ្នកនឹងរអាក់រអួល ពិបាកជោគជ័យណាស់។
៣. មានធុងសំរាមច្រើន
ចំណុចមួយទៀតដែលអ្នកទាំងអស់គ្នាគួរចងចាំនោះគឺមិនគួរមានធុងសំរាមច្រើនពេកនៅក្នុងផ្ទះនោះឡើយ ព្រោះតិចឬច្រើនក្ដី ធុងសំរាមមិនមែនជារបស់ស្អាតនោះឡើយ កាត់បន្ថយកាន់តែតិច កាន់តែប្រសើរ។ ព្រោះដាក់ធុងសំរាមកាន់តែ នឹងធ្វើឲ្យម្ចាស់ផ្ទះរឹតមានក្ដីបារម្ភច្រើនឡើងប៉ុណ្ណោះ។ បើផ្ទះមានច្រើនជាន់ គួរមានធុងសំរាមមួយជាន់ មួយប៉ុណ្ណោះ ហើយដាក់នៅកន្លែងដែលដើរចូលភ្លាម មិនឃើញភ្លាម៕
ចុចអាន៖ ត្រណម ៧ យ៉ាងគួរតែប្រយ័ត្ន បើមិនចង់ឲ្យក្នុងផ្ទះកើតរឿងមិនឈប់