រៀបការប្រៀបដូចលេងហ្គេមដែរ បើមិនវាងវៃនឹងត្រូវចាញ់

  • 2019-07-16 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​យក​ប្ដី គឺ​ជា​ល្បែង​មួយ​ដៃ​ល​ធំ​បំផុតនៅ​ក្នុង​ជីវិត​របស់​ខ្លួន អ្នក​កាន់​បៀរ​ល្អ មិន​ប្រាកដ​ថា​ឈ្នះ​ឡើយ ព្រោះ​អ្នក​ពូកែ​លេង​ទើប​ជា​អ្នក​ក្ដាប់​ទាំង​អស់។

តាម​ការ​ពិត​ទៅ យក​ប្ដី​បាន​ស្រណុក​ចិត្ត​ ឬ​អត់​គឺ​អាស្រ័យ​លើ​ខ្លួន​ឯង​ច្រើន​ណាស់។ តាម​ជាក់​ស្ដែង មនុស្ស​ស្រី​មិន​តិច​ឡើយ ដែល​តែង​ច្រណែន​នឹង​ជីវិត​របស់​នារី​ដទៃ។ តែ​ពួក​គេ​មិន​បានដឹង​ឡើយ​ថា ទម្រាំ​ទទួល​បាន​ជីវិត​គូ​ដែល​មាន​សុភមង្គល​ គេ​ត្រូវ​ចំណាយ​ញើស​ឈាម​ច្រើន​ប៉ុណ្ណា មិន​មែន​បាន​មក​ដោយ​ងាយ​ៗ​ឡើយ។

គេ​ថា​មនុស្ស​ប្រុស​ចំណាយ​កម្លាំង មនុស្ស​ស្រី​ចំណាយ​គំនិត។ មនុស្ស​ដែល​មិន​រឹង​ពេក ចេះ​ថ្នម​ទៅ​តាម​ប្ដី ប្រាកដ​ជា​រក្សា​បាន​សុភមង្គល​នៃ​គ្រួសារ។ ប៉ុន្តែ នារី​សម័យ​ថ្មី ទោះ​ជា​ចេះ​ទ្រេ​ត​ទៅ​តាម​ប្ដី ក៏​ត្រូវ​មាន​គោលជំហរ​ច្បាស់​របស់​ខ្លួន​ដូច​គ្នា។ មិន​ត្រឹម​តែ​ត្រូវ​ចេះ​រក្សា​សុភមង្គល​នោះ​ទេ មនុស្ស​ស្រី​ថែម​ទាំង​ត្រូវ​សង់​របង​ដើម្បី​ការពារ​សុភមង្គល​របស់​ខ្លួន​ទៀត​ផង​ ព្រោះ​សម័យ​នេះ​ទៅ​ហើយ បើ​គ្រាន់​តែ​ចេះ​ថែ​រក្សា គឺ​មិន​គង់​ឡើយ។

ដូច​គេ​ប្រៀប​ធៀប​ថា យក​ប្ដី​ប្រៀប​ដូច​ជា​លេង​ហ្គេម​ បើ​មិន​ចេះ​លេង ក៏​គង់​តែ​ចាញ់។ ដូច​គ្នា​នឹង​យក​បាន​ប្ដី​ល្អ​យ៉ាង​ណា បើ​មិន​ចេះ​ទុក​ដាក់ ក៏​រលាយ​បាត់​ទៅ​ដូ​ចគ្នា។ អ្វី​ដែល​បុរស​តែង​ហាម​ខ្លួន​មិន​បាន​នោះ​គឺ មាន​ស្រី​ខាង​ក្រៅ ដូច​នេះ​មនុស្ស​ស្រី​ត្រូវ​រឹង​មាំ និង​វ័យ​ឆ្លាត​ដើម្បី​រក្សា​បុរស​របស់​ខ្លួន​ឲ្យ​បាន។

រាល់​មង្គលការ​ទាំង​អស់​សុទ្ធ​តែ​​វង់​ល្បែង​ដែល​មិន​អាច​ឃើញ​មុន​បាន។ រាល់​ការ​ចុះ​បៀរ​សុទ្ធ​តែ​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់ មុន​ទម្លាក់។ មុន​ឈាន​ចូល​វង់​បៀរ​ឬ​មុន​យក​ប្ដី ត្រូវ​បំប៉ន​តិចនិក​ឲ្យ​ហើយ មុន​ចូល​ប្រកួត បើ​មិន​ចង់​ឲ្យ​គេ​ដើរ​ខ្សែ​លើ​យើង​ទេ៕

ចុចអាន៖ ​ សូមអានអត្ថបទនេះសិន មុនសម្រេចចិត្តទម្លាក់ឬយកកូនចេញ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel