ចែករំលែករូបមន្តស្រក ១៣គីឡូក្នុងរយៈពេល ១៣ថ្ងៃ របស់តារាសម្តែងថៃ
- 2019-07-11 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែករំលែករូបមន្តស្រក ១៣គីឡូក្នុងរយៈពេល ១៣ថ្ងៃ របស់តារាសម្តែងថៃ
ចង់ស្រកគីឡូ មានដងខ្លួនស្រស់ស្អាត ទាល់តែមានការព្យាយាមអត់ធ្មត់បន្តិច។ ចំណុចដែលត្រូវគិតគូរខ្លាំងបំផុតគឺរបបអាហារ។ បើចេះតែបណ្តោយញ៉ាំតាមចិត្តចង់មិនកើតនោះទេ។ អតីតកាល តារាសម្តែងស្រីជនជាតិថៃឈ្មោះថា Tak Bongkot Kongmalai ដែលឥលូវនេះគឺជាអ្នកដឹកនាំមួយរូប បានបញ្ជាក់ថា នាងបាត់ខ្លួនរយៈដោយសារតែឡើងទម្ងន់ដល់ទៅ ៨៨គីឡូឯណោះ។ បន្ទាប់មក នាងក៏បានរកវិធីព្យាយាមសម្រកមកវិញ ដោយចំណាយពេលអស់៩ខែ។ ទីបំផុត Tak Bongkot Kongmalai អាចស្រករហូតដល់៣០គីឡូ ជោគជ័យបាន៤ឆ្នាំហើយបើគិតមកទល់នឹងសព្វថ្ងៃ។
នាងក៏បានចែករំលែករូបមន្ត ដើម្បីឲ្យអ្នកដែលមានបំណងចងសម្រក អាចទទួលបានលទ្ធផលដូចជានាងដែរ ឬអាចស្រកបាន ១៣គីឡូក្នុងរយៈពេល១៤ថ្ងៃ។
ជម្រើសរបស់នាងសំខាន់បំផុតមានពីរគឺ ការហាត់ប្រាណ និងតមអាហារ។ ជាពិសេស ត្រូវធ្វើអ្វីតាមគោលដៅដែលបានកំណត់ទុក មិនពឹងផ្អែកឬទន្ទេតាមអ្នកដទៃដាច់ខាត។
អ្នកអាចជ្រើសរើសវិធីហាត់ប្រាណដោយការរត់ មានគ្រូបង្វឹក ឬដោយម៉ាស៊ីនហាត់ប្រាណផ្សេងៗក៏បានដែរ។
អ្វីដែលមិនគួរមើលរំលងនោះគឺ របៀបរៀបចំរបបអាហារប្រចាំថ្ងៃ ឲ្យបានត្រឹមត្រូវ សម្រាប់ញ៉ាំ ៣ ពេល។
ថ្ងៃទី១៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ ស្ពៃក្ដោបស្ងោរមួយចាន/ប៉េងប៉ោះ១
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះ/ ទឹកក្រូចឆ្មារ១កែវ។
ថ្ងៃទី២៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)
ពេលថ្ងៃ៖ សាច់ជ្រូកដុតឬអាំង២បន្ទះ/ យាអ៊ួ១កំប៉ុង
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះ/ ផ្លែឈើស្រស់១ផ្លែ/ទឹកក្រូចឆ្មារ១កែវ។
ថ្ងៃទី៣៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ សាច់ជ្រូកអាំង៤ខាំ/ បន្លែចម្រុះមួយចាន/ ទឹកក្រូចឆ្មារ១កែវ
ពេលល្ងាច៖ ភ្លៅកង្កែប៣គល់/ ប៉េងប៉ោះមួយផ្លែ/ ផ្លែឈើស្រស់១ផ្លែ។
ថ្ងៃទី៤៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ទឹកក្រូចស្រស់១កែវ/ យាអ៊ួ១កំប៉ុង
ពេលល្ងាច៖ ពងទាស្ងោរ១គ្រាប់/ ការ៉ុតស្រស់១/ ទឹកដោះគោស្រស់គ្មានជាតិស្ករ១កែវ។
ថ្ងៃទី៥៖
ពេលព្រឹក៖ ការ៉ុតស្រស់១/ បន្លែចម្រុះមួយចាន (ច្របាច់ក្រូចឆ្មារ១-២ចំណិតពីលើ)
ពេលថ្ងៃ៖ ត្រីចំហុយ
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ ការ៉ុតស្រស់១/ បន្លែចម្រុះមួយចាន។
ថ្ងៃទី៦៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ ការ៉ុតស្រស់១
ពេលល្ងាច៖ សាច់ជ្រូកដុតឬអាំង២បន្ទះ/ ផ្លែឈើស្រស់១ផ្លែ។
ថ្ងៃទី៧៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ ការ៉ុតស្រស់១
ពេលល្ងាច៖ សាច់ជ្រូកដុតឬអាំង២បន្ទះ/ ផ្លែឈើស្រស់១ផ្លែ។
ថ្ងៃទី៨៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ ស្ពៃក្ដោបស្ងោរមួយចាន/ប៉េងប៉ោះ១
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះមួយចាន/ ទឹកក្រូចឆ្មារ។
ថ្ងៃទី៩៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)
ពេលថ្ងៃ៖ សាច់ជ្រូកដុតឬអាំង២បន្ទះ/ យ៉ាអួរ១កំប៉ុង។
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះមួយចាន/ ទឹកក្រូចឆ្មារ។
ថ្ងៃទី១០៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ សាច់ជ្រូកដុតឬអាំង៤ខាំ/ បន្លែចម្រុះមួយចាន/ ទឹកក្រូចឆ្មារ១កែវ។
ពេលល្ងាច៖ ភ្លៅកង្កែប៣គល់/ ប៉េងប៉ោះ១/ ផ្លែឈើស្រស់១ផ្លែ។
ថ្ងៃទី១១៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ភ្លៅកង្កែប ៣គល់/ យ៉ាអួ១កំប៉ុង
ពេលល្ងាច៖ ពងទាស្ងោរ១គ្រាប់/ ទឹកដោះគោស្រស់គ្មានជាតិស្ករ១កែវ។
ថ្ងៃទី១២៖
ពេលព្រឹក៖ ការ៉ុតស្រស់១ផ្លែ
ពេលថ្ងៃ៖ សាច់ត្រីចំហុយ (បន្ថែមក្រូចឆ្មារពីលើនិងភ្លៅកង្កែប១គល់)
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះមួយចាន។
ថ្ងៃទី១៣៖
ពេលព្រឹក៖ កាហ្វេខ្មៅមួយកែវ (អាចបន្ថែមស្ករសមួយស្លាបព្រាកាហ្វេ)/ នំប៉័ង១-២បន្ទះ
ពេលថ្ងៃ៖ ពងទាស្ងោរ២គ្រាប់/ ការ៉ុតស្រស់១
ពេលល្ងាច៖ សាច់ទ្រូងមាន់ដុតឬអាំង២ដុំ/ បន្លែចម្រុះមួយចាន/ ទឹកក្រូចឆ្មារ១កែវ។
**បញ្ជាក់៖ ក្រៅពីការអនុវត្តតាមចំណុចដែលបានរៀបរាប់ខាងលើ អ្នកគួរព្យាយាមរៀបចំរបបអាហារណាមួយផ្សេងទៀតដែលគិតថាស័ក្តិសមសម្រាប់ខ្លួនឯង ព្រោះរាងកាយរបស់មនុស្សម្នាក់ៗមិនដូចគ្នាទេ។ ដរាបណាទទួលបានលទ្ធផលហើយ ក៏មិនត្រូវប្រលែងទៅវិញដែរ គួរតែយកចិត្តទុកដាក់ហាត់ប្រាណនិងគ្រប់គ្រងរបបអាហារឲ្យបានត្រឹមត្រូវ៕
ចុចអានបន្ត៖ វេជ្ជបណ្ឌិតណែនាំចំនួនកាហ្វេគួរផឹកក្នុងមួយថ្ងៃ ចៀសវាងប៉ះពាល់សុខភាពធ្ងន់ធ្ងរ