៦ វិធី​កាត់​បន្ថយ​ការ​ឈឺ​ខ្នង​បន្ទាប់​ពី​អង្គុយ​ពេញ​មួយ​ថ្ងៃ

  • 2019-07-11 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​អង្គុយ​ធ្វើការ​ពេញ​មួយ​ថ្ងៃ​តែងតែ​ធ្វើ​ឲ្យ​​អ្នក​មាន​អារម្មណ៍​ថា​ឈឺ​ខ្នង​និង​ចង្កេះ។ ដូច្នេះ វិធីខាងក្រោមនេះនឹងជួយកាត់បន្ថយភាពឈឺខ្នងរបស់បានមួយកម្រិតមានដូចជា៖

១​. លុត​ជង្គង់​ផ្អោប​ខ្លួន​នៅ​លើ​កៅអី​ដូច​ឆ្មា

ការ​ធ្វើ​បែប​នេះ​អាច​ជួយ​ពង្រីក​ខ្នង​និង​បន្ធូរ​ភាព​តានតឹង​នៅ​ក្នុង​សាច់ដុំ។ វា​ល្អ​​ជាពិសេស​បន្ទាប់​ពី​ការងារ​នឿយហត់​ពេញ​មួយថ្ងៃ នៅ​ពេល​អ្នក​មិន​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ធ្វើ​យូ​ហ្គា។​

​អ្នក​គ្រាន់តែ​យក​ខ្នើយ​ទន់​មួយ​ដាក់​ចន្លោះ​អ្នក​នឹង​កៅអី​អង្គុយ​នៅ​លើ​ជង្គង់​របស់​អ្នក​ហើយ​ដាក់​រាង​ កាយ​របស់​អ្នក​នៅ​លើ​កៅអី។ សម្រាក​រាងកាយ​ទាំងមូល​​របស់​អ្នក​និង​អនុញ្ញាត​ឲ្យ​ឆ្អឹង​កង​ខ្នង​របស់​អ្នក​បាត់​ឈឺ។ បន្ទាប់មក​គួរតែ​ដាក់​ក្បាល​ចុះ​ក្រោម​រក្សា​ដូចនេះ​រហូត​ដល់​អ្នក​មាន​អារម្មណ៍​ធូរស្រាល​នៅ​ក្នុង​សាច់ដុំ​របស់​អ្នក។

២. ប្រើ​បន្ទះ​តឹង​ៗ​ដើម្បី​​កាត់បន្ថយ​ការ​ឈឺ​ចាប់

វិធីនេះវា​មាន​ភាព​សាមញ្ញ ដោយអនុវត្តដូចជា៖

· ដំបូង​ត្រូវ​លាង​សម្អាត​រួច​ធ្វើ​ឲ្យ​ស្ងួត​នៅ​តំបន់​មាន​បញ្ហា

· ហែក​ក្រដាស​ដាក់​ខាង​ខ្នង

· បន្ទាប់ពី​បិទ​វា​ហើយ ត្រូវ​ទាញ​ក្រដាស​ឲ្យ​ស្មើ​គ្នា​នឹង​ខ្នង រួច​ទាញ​វា​ចេញ

· រឹត​បន្ទះ​នោះ​ឲ្យ​ច្រើន​វិ​នាទី ធ្វើឲ្យ​ចេញ​កម្ដៅ ទុក​វា​រយៈពេល​ ២០​នាទី

អ្នក​ក៏​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ប្រើប្រាស់​បន្ថែម។

៣. ប្រើ​ថ្ម​ក្ដៅ​សម្រាប់​ព្យាបាល​និង​សម្រាក

យក​ថ្ម​ដែល​មាន​រាង​មូល​ងាយស្រួល​ក្នុង​ការ​ធ្វើ។ អ្នក​អាច​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​សួរ​ឲ្យ​បាន​កាន់​តែ​ច្បាស់។  របៀប​ធ្វើ​មាន​ដូចជា៖

·  ដុត​ថ្ម​ឲ្យ​មាន​កម្ដៅ​ល្មម

·  ប្រើ​ប្រេង​ម៉ាស្សា​នៅ​លើ​ថ្ម

·  កុំ​ដាក់​ថ្ម​លើ​ស្បែក​នៅ​តែ​មួយ​កន្លែង ត្រូវ​រំកិល​យឺត​ៗ​តាម​បណ្ដោយ​ខ្នង

·  ដេក​ផ្កាប់​មុខ ដាក់​ថ្ម​នៅ​លើ​ឆ្អឹង​ខ្នង ទុក​វា​រយៈពេល​ ៣ ទៅ ៤ នាទី​ដើម្បី​ឲ្យ​កម្ដៅ​ជ្រាប​ចូល​ស្បែក

៤​. ប្រើ​កៅអៀក​ប្រភេទ​ Capsicum

កៅអៀក​ប្រភេទ​នេះ​ជួយ​ក្នុង​ការ​បំបាត់​ភាព​ឈឺ​ខ្នង ការ​ហើម​សរសៃប្រសាទ និង​ការ​ឈឺ​សាច់​ដុំ។ របៀប​ប្រើ៖

·  ប្រើ​វា​ទៅ​តាម​ការណែនាំ​នៅ​លើ​កញ្ចប់

·  បក​វា​ដាក់​លើ​ខ្នង រួច​សង្កត់​ឲ្យ​ជាប់

·  ទុក​វា​ឲ្យ​ស្ងួត

·  បន្ទាប់មក​បក​វា​ចេញ បិទ​វា ១ ទៅ ២ ដង​ក្នុង​មួយថ្ងៃ​បើ​ចំា​បាច់

·   លាង​សម្អាត​ដៃ​របស់​អ្នក​នឹង​ទឹក​បន្ទាប់ពី​ប្រើប្រាស់​រួច

៥. ប្រើ​វិធី​ Acupressure points

វិធី​នេះ​​ត្រូវ​ប្រើ​ជាច្រើន​ឆ្នាំ​នៅ​ប្រទេស​ចិន។ វា​ស្រដៀង​ទៅ​នឹង​ការ​ចាក់​ម្ជុល​ដើម្បី​ឲ្យ​មាន​ការ​សម្រាក​ល្អ។ របៀប​ធ្វើ៖

·  ប្រើ​មេដៃ​ចុច​និង​ទប់​ឲ្យ​បាន ២​នាទី

·  រួច​ដក​ចេញ​យឺត​ៗ

៦. តិចនិក​នៃ​ការ​ព្យាបាល​ដោយ​ចាប់​សរសៃ​និង​សន្លាក់​សម្រាប់​ការឈឺចាប់​ឆ្អឹងខ្នង

នេះ​ក៏​អាច​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ថ្នាំ។ ការ​ចាប់​សរសៃ​នៅ​លើ​ឆ្អឹងខ្នង​នេះ​មាន​ប្រសិទ្ធភាព​សម្រាប់​ការ​ឈឺ​ឆ្អឹងខ្នង។ វា​ត្រូវ​បាន​គេ​ប៉ាន់ស្មាន​ថា​អ្នក​ឯកទេស​ខួរក្បាល​ព្យាបាល​មនុស្ស​ជាង ៣៥ លាន​នាក់​នៅ​អាមេរិក​ជា​រៀងរាល់​ឆ្នាំ​៕

​ចុចអាន៖ ​ រាងកាយសម្បូរជាតិពុលខ្លាំងណាស់ បើអ្នកមានសញ្ញា ១០ យ៉ាងនេះ គួររកវិធីសង្គ្រោះឲ្យហើយ

ប្រភព៖ Brightside ប្រែសម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម