ហុងស៊ុយពាងអង្ករ កន្លែង និងវិធីត្រូវទុកដាក់ដើម្បីទទួលបានលាភហូរចូលដូចទឹក
- 2019-07-05 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហុងស៊ុយពាងអង្ករ កន្លែង និងវិធីត្រូវទុកដាក់ដើម្បីទទួលបានលាភហូរចូលដូចទឹក
ទន្ទឹមនឹងនោះដែរ សម្ភារៈដែលច្រកអង្ករក៏ប៉ះពាល់ដល់លាភរបស់ម្ចាស់ផ្ទះដូចគ្នា។ ដើម្បីទទួលបានលាភច្រើនបំផុតពីហុងស៊ុយពាងអង្ករ អ្នកគួរធ្វើដូចខាងក្រោម។
សម្ភារៈច្រកអង្ករ
យោងតាមក្បួនហុងស៊ុយ សម្ភារៈដែលច្រកអង្ករល្អបំផុត គួរធ្វើពីអំបែង ឬថ្ម ព្រោះអ្នកជំនាញជឿជាក់ថា សម្ភរៈធ្វើពីនេះ អាចជួយឲ្យម្ចាស់ផ្ទះចម្រុងចម្រើនវិថីការងារ និងរកស៊ី ព្រោះវារឹងមាំ។ ជាមួយគ្នានោះដែរ បើមិនមានកែវ ឬថ្មដាក់ទេ មនុស្សជំនាន់ដើម្បីក៏ច្រកអង្ករដោយធុងឈើ ព្រោះធាតុឈើ និងអង្ករត្រូវគ្នា អាចទាក់ទាញលុយបានរឹតតែច្រើន។
ទីតាំងដាក់ធុងអង្ករ
មានពីររឿងដែលត្រូវចាំជានិច្ចពេលទុកដាក់ធុងអង្ករ នោះគឺ គម្របធុងអង្ករត្រូវបិទឲ្យជិត ហើយត្រូវទុកដាក់នៅកន្លែងណាដែលជិត មិនទូលាយល្ហល្ហេវ។ ព្រោះបើតាមជំនឿ បើធុង ឬពាងអង្ករ ត្រូវទុកឲ្យល្ហេល្ហេវនោះ នោះទ្រព្យរបស់ម្ចាស់ផ្ទះក៏ត្រូវហូរចេញដូចនោះដែរ។
បន្ថែមពីនោះ ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ម្ចាស់ផ្ទះមិនគួរទុកធុងអង្ករឲ្យអស់រលីងពីធុងឡើយ ដោយនៅពេលសង្កេតឃើញថាជិតអស់ គួរចាក់ចូលបន្ថែម ឲ្យមានអង្ករក្នុងធុងជានិច្ច៕
ចុចអាន៖ កុំឆ្ងល់ថាហេតុអ្វីនៅតែក្រទោះប្រឹងរកក៏ដោយ បើដាក់ធុងសំរាមនៅកន្លែងនេះ