ក្រោយ​​លែងលះ Song Hye Kyo ចំនួន​អ្នក​មើល​រឿង​ថ្មីរបស់ Song Joong Ki ធ្លាក់​ហៅ​លែង​ឮ

  • 2019-07-05 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈមតិ​ជា​ច្រើន​បាន​គិត​ថា ក្រោយ​ផ្ទុះ​រឿង​លែងលះ​ជាមួយកំពូល​តារា​សម្ដែង​ស្រី Song Hye Kyo ស្នាដៃ​ចុង​ក្រោយ​បំផុត​នឹង​រឹត​តែ​ទទួល​បាន​ចំណាប់​អារម្មណ៍​នោះ តែ​ការ​ពិត​គឺ​ខុស​គ្នា​ទាំង​ស្រុង។

យោង​តាម​មជ្ឈមណ្ឌល​ទូរទស្សន៍ Nielson នៅ​ក្នុងភាគ​ទី​៩ នៃ​រឿង​ភាគ​បុរាណ “Arthdal Chronicles” ដែល​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ដែល​តារា​សម្ដែង​ប្រុស Song Joong Ki ជា​តួឯក​នោះ ទទួល​បាន​ចំនួន​អត្រា​អ្នក​ទស្សនា​បាន​ត្រឹម​តែ ៥.៨%​ប៉ុណ្ណោះ ដែល​ធ្លាក់​ពី​ភាគ​មុន​ជិត​១​%។

លទ្ធផល​មួយ​នេះ គឺ​ជា​អត្រា​​អ្នក​ទស្សនា​ដែល​ទាប​បំផុត​តាំង​ពី​ពេល​រឿង​នេះ​ចាក់ផ្សាយ។ ហេតុការណ៍​មួយ​នេះ​បាន​ធ្វើ​ឲ្យ​​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ត្បិត អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា រឿង​ក្ដី​លែងលះ​របស់ Song Joong Ki និង​អតីត​ភរិយា​នឹង​ធ្វើ​ឲ្យ​វណ្ណកម្ម​របស់​លោក​ទទួល​បាន​ការ​ចាប់​​អារម្មណ៍​ជាង​មុន តែ​តាម​ធាតុ​ពិត គឺ​ផ្ទុយ​មក​វិញ​ទាំង​ស្រុង។

ជាមួយ​លទ្ធផល​បែប​នេះ គេ​រំពឹង​ថា​រឿង​ភាគ​ដែល​បោះ​ទុន​ជាង​២០​លាន​ដុល្លារ​នេះ​ អាច​មិន​រួច​ដើម​នោះ​ឡើយ៕

​ចុចអាន៖ ​​ តាម​ការ​ពិត ភាពឯកា​របស់ Song Hye Kyo ត្រូវ​បាន​បង្ហាញ​តាម​រូប​ដើរ​លេង​ម្នាក់​ឯង​តាំង​ពីយូរ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel