តាម​ការ​ពិត ភាពឯកា​របស់ Song Hye Kyo ត្រូវ​បាន​បង្ហាញ​តាម​រូប​ដើរ​លេង​ម្នាក់​ឯង​តាំង​ពីយូរ

  • 2019-07-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កម្រង​រូបភាព​ដើរ​លេង​ទេសចរណ៍​របស់​តារា​សម្ដែង​ស្រី​ជើង​ចាស់​កូរ៉េ បាន​ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ថា នាង​មាន​ទម្លាប់​ដើរេ​លេង​ម្នាក់ ​ឯង​មក​ពី​នាង​ឯកា​ខ្លាំង​ពេក។

ការ​លែងលះ​របស់​អតីត​គូ​ស្នេហ៍ន​ល្បី​ឈ្មោះ​ទូទាំង​អាស៊ី Song Hye Kyo បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ខណៈ​ខ្លះ​ស្ទើ​មិន​ជឿ​នឹង​អ្វី​ដែល​ខ្លួន​ឃើញ​នោះ ខ្លះ​ទៀត​ដល់​ថ្នាក់​បាត់​បង់​ការ​ទុក​ចិត្ត​លើ​ស្នេហា​ទាំង​ស្រុង។

បន្ទាប់​ពី​ហេតុការណ៍​នេះ​កើត​ឡើង បណ្ដាញ​សង្គម​របស់​ តួ​រឿង “បំណុល​ផ្ទះ​ជំពាក់​ស្នេហ៍” ត្រូវ​បានគេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ តាម​នោះដែរ សម្រាប់​ប្ដី​ប្រពន្ធ​ទើប​រៀបការ​ថ្មី​ថ្មោង​ភាគ​ច្រើន តែង​ដើរ​លេង​ទៅ​នេះ​ទៅ​នោះ​ ជាមួយ​គ្នា មិន​អាច​ឃ្លាត​គ្នា​មួយ​ជំហាន។ ប្រសិន​បើ​ក្នុងករណី អ្នក​ទាំង​២​រវល់​វិញ ប្រាកដ​ជា​មិន​​ឃើញ​ដើរ​លេង​នៅ​ទី​នេះ​ណា​ទាំង​អស់។

យ៉ាងណាក្ដី នៅ​ពេល​មើលបណ្ដាញ​សង្គម​របស់​ស្រី​ស្អាត​វ័យ៣៧​ឆ្នាំ គេ​ឃើញ​តែ​ពណ៌​នៃ​ឯកា​តែមួយ​គត់ ពោល​គឺ​នាង​ដើរ​លេង ទោះ​ទី​ជិត​ក្ដី ទី​ឆ្ងាយ​ក្ដី គឺ​មាន​តែ​រូប​នាង​ម្នាក់​ឯង​ប៉ុណ្ណោះ ដោយ​គ្មាន​ឃើញរូប​ភាព​ជាមួយ​ប្ដី​សូម្បី​មួយ​សន្លឹក។

បន្ថែម​ពី​នោះ គឺ​រូបភាព​រលក​សមុទ្រ និង​ពពក​រសាត់​អណ្ដែត ដែល​មើល​ដូច​សម្ដែង​ចេញ​ពី​ភាព​ឯកា​ដល់​កំពូល។ និង​រូបភាព​ស​ខ្មៅ​មួយ​ចំនួន ដូច​ជា​ឲ្យ​អត្ថន័យ​ថា មាន​តែ​នាង​នៅ​លើ​ផែន​ដី​តែ​ម្នាក់​ឯង។ អ្នក​គាំទ្រ​ពេល​ឃើញ​ដូច​នេះ ក៏​មាន​ចម្ងល់​ថា មិន​ដឹង​ថា​នេះ​គឺ​ជា​ទម្លាប់ ឬ​មក​ពី​នាង​ឯកា​មែន​ទែន៕

ចុចអាន៖ ​​ Song Hye Kyo ពិបាក​ចិត្ត ស្រក​គីឡូ ឡើង​ពាក់​ចិញ្ចៀន​លែង​ត្រូវ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម