ពិបាកចិត្តគេងមិនសូវលក់ មានអាហារ ៥ ប្រភេទអាចជួយអ្នកបាន
- 2019-07-03 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិបាកចិត្តគេងមិនសូវលក់ មានអាហារ ៥ ប្រភេទអាចជួយអ្នកបាន
ការគេងមិនលក់ឬមិនស្កប់ស្កល់ គឺជាបញ្ហាដែលគួរឲ្យព្រួយបារម្ភមួយ។ វាអាចបង្កផលប៉ះពាល់ទាំងសម្រស់និងសុខភាពរបស់អ្នក។ មានអាហារ ៥ប្រភេទអាចជួយអ្នកបាន បើអ្នកញ៉ាំមុនពេលចូលគេង។
១. ផ្លែចេក
ផ្លែចេកមិនត្រឹមតែស្រួលញ៉ាំប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនដូចជា ម៉ាញ៉េស្យូម និង ប៉ូតាស្យូម ដែលអាចជួយសម្រួលដល់សាច់ដុំ ធ្វើឲ្យរាងកាយនិងខួរក្បាលបានធូរស្បើយ។ គ្រាន់តែញ៉ាំវាមុនពេលចូលគេង អ្នកនឹងអាចគេងលក់ស្កប់ស្កល់ពេញមួយយប់។
២. ផ្លែស្ពឺ
រសជាតិជូរលាយឡំជាមួយនឹងផ្អែមឡមៗនៅក្នុងផ្លែស្ពឺ ក៏អាចជួយដល់ដំណេករបស់អ្នកដែរ។ ដោយសារវាមានជីវជាតិសំខាន់ៗច្រើនយ៉ាងដូចជា វីតាមីនច្រើនប្រភេទខុសគ្នា កាល់ស្យូម ហ្វូស្វ័រ និងមានតួនាទីជួយសម្រួលដល់សរសៃប្រសាទ។ ញ៉ាំផ្លែស្ពឺក្នុងបរិមាណសមល្មម ដើម្បីគេងលក់ទល់ភ្លឺ។
៣. ផ្លែផាសិន
ផ្លែផាសិន មានរសជាតិឆ្ងាញ់ តម្លៃថោកសមរម្យ ថែមទាំងមានគុណប្រយោជន៍ច្រើនរាប់មិនអស់។ វាជំនួយឲ្យភ្នែកភ្លឺ អាចប្រឆាំងជាមួយកោសិកាមហារីកក្នុងស្បែក បំបាត់ស្រ្តេស និងធ្វើឲ្យអារម្មណ៍ស្រស់ស្រាយឡើងវិញ។ អ្នកអាចកិនយកតែទឹករបស់វាផឹកក៏បាន ប៉ុន្តែបើចង់បានប្រសិទ្ធភាពខ្ពស់ គួរញ៉ាំសាច់តែម្តង ទើបអាចជួយឲ្យអ្នកឆាប់គេងលក់។
៤. ផ្លែឆឺរ៉ី
មុនពេលចូលគេង បើអ្នកបានញ៉ាំផ្លែឆឺរ៉ីក្នុងចំនួនសមរម្យ អ្នកនឹងឆាប់ងងុយគេង ព្រោះវាមានសារធាតុមេតាននីន ដែលអាចដំណើរការយ៉ាងមានប្រសិទ្ធិភាព។
៥. គ្រាប់អាល់ម៉ុន
ភាគច្រើនគ្រាប់អាល់ម៉ុន ត្រូវបានគេយកទៅប្រើជាមួយការ៉េម នំខេក ឬនំប៉័ង ដើម្បីបង្កើនរសជាតិឲ្យកាន់តែឈ្ងុយឆ្ងាញ់។ ក្រៅពីនេះ វាក៏មានជីវជាតិសំខាន់ចម្បង គឺម៉ាញ៉េស្យូម ដែលអាចបំប៉នខួរក្បាល និងមិនរំខានដំណេករបស់អ្នកឡើយ។
ចុចអានបន្ត៖ អាហារពន្លូតឆ្អឹង ១០មុខ សម្រាប់អ្នកចង់លូតកម្ពស់ដោយមិនបាច់ប្រើថ្នាំ