រៀនធ្វើម៉ូដសក់តាមនារីជប៉ុន មិនពិបាកធ្វើសម្រាប់អ្នកមិនទាន់ចេះសោះ (វីដេអូ)

  • 2019-07-03 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​នារី​ជា​ច្រើន​​មិន​​ទាន់​ចេះ​ធ្វើ​ម៉ូដ​សក់​សម្រាប់​​ដើរ​ចេញ​​ក្រៅ​មែន​ទេ? គិត​ថា​ស្មុគ​ស្មាញ ​ពិបាក​ធ្វើ​មែន​ទេ? ​ថ្ងៃ​នេះ​ កញ្ញា​ សូម​បង្ហាញ​វិធី​ធ្វើ​ម៉ូដ​សក់​​តាម​ស្ទីល​នារី​ជប៉ុន ដែល​អ្នក​អាច​ធ្វើ​ខ្លួន​ឯង​បាន​នៅ​ផ្ទះ​ក្នុង​រយៈ​ពេល​​ខ្លី​។

# ១

​សម្រាប់​ស្រី​ៗ​មាន​សក់​វែង ​ឬ​សក់​ប្រះ​ស្មា​ងាយ​ស្រួល​ចំពោះ​ម៉ូដ​នេះ។ ម៉ូដ​នេះ​សាមញ្ញ​បែប​ឡូយ ​និង​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​។

  • វិធី​ធ្វើ៖ លើក​សក់​​ទាំង​អស់​ចង់​ឲ្យ​ខ្ពស់ ហើយ​ចង​វា​ឲ្យ​រលុង​ៗ ​កុំ​តឹង​ពេក​។ បន្ទាប់​មក​យក​ដៃ​ទាញ​សក់​ចេញ​មក​ក្រៅ​តិច​ៗ ឲ្យ​មើល​ទៅ​ប៉ោង រួច​យក​ដង្កៀប​២​ស្អាតៗ​មក​គៀប​បត់​សក់​ដែល​នៅ​សល់។

# ២

​ម៉ូដ​​​ទី​២​នេះ ​ស័ក្ដិសម​សម្រាប់​នារី​​ស្រលាញ់​ម៉ូដ​ដូច​ឆ្អឹង​ត្រី ​ដោយ​សារ​រាង​វា​ស្រដៀង​នឹង​ឆ្អឹង​ត្រី​ដែរ។ ​ប៉ុន្តែ​ម៉ូដ​នេះ​មើល​ទៅ​ស្អាត ងាយ​ស្រួល​ធ្វើ​មិន​ពិបាក​ឡើយ។

  • វិធី​ធ្វើ​៖ ​ចង​សក់​ទម្លាក់​ពាក់​កណ្តាល។ ​​បន្ទាប់​មក​​យក​សក់​ផ្នែក​ខាង​លើ​ក្រង​វាចំនួន​២​ដង​​ហើយ​ចង​បត់​លាក់​ទៅ​ខាង​ក្នុង។ យក​​ដៃ​បន្ធូរ​សក់​ឲ្យ​មើល​ទៅ​ប៉ោង រួច​ក្រង​សក់​នៅ​សល់​ខាង​ក្រោម​ចូល​គ្នា​២​ដង ​ហើយ​បត់​វា​ចូល​ទៅ​ក្នុង​ដែរ។

# ៣

នារី​ណា​ចូល​ចិត្ត​ចង​សក់​​ទៅ​ក្រោយ​​​បែប​សាមញ្ញ កុំ​ភ្លេច​ម៉ូដ​នេះ​ឲ្យ​សោះ។​ វា​ជួយ​ឲ្យ​មើល​ឃើញ​សក់​រួញៗ​ ​បែប​កួរ​ឲ្យ​ស្រលាញ់។ ​

  • ​វិធីធ្វើ៖ ​ចង​សក់​​ទៅ​ក្រោយ​ហើយ​កុំ​ភ្លេច​យក​ដៃ​ទាញ​សក់​ឲ្យ​ប៉ោង​ តែ​ត្រូវ​ទុកចំណែក​សក់​នៅ​សង​ខាង​ខ្លះ។ ​យក​សក់​នៅ​សល់​សង​ខាង​រមូលៗ​ចូល​គ្នា ​រូច​ចង​ជាមួយ​សក់​ដែល​អ្នក​ទើប​ចង​ទៅ​ក្រោយ​នោះ​។ អ្នក​ក៏​អាច​បន្ថែម​ដង្កៀប​ពី​លើ​បាន ដើម្បី​ឲ្យ​មើល​ទៅ​កាន់​តែ​ស្អាត។

# ៤

ម៉ូដ​នេះ​អាច​ប្រើសម្រាប់​ចូល​រួម​កម្ម​វិធី ឬ​កម្ម​វិធី​រា​ត្រី​សមោ​ស​ជា​ដើម។ ម៉ូដ​សក់​នេះ​កាន់​តែ​លើក​នៅ​ពេល​ស្រី​ៗ​ស្លៀក​រ៉ូប​វែងៗ មើល​ទៅ​កាន់​តែ​ស្រស់​ស្អាត។

  • ​​វិធី​ធ្វើ​៖ ​ពុះ​សក់​ពាក់​កណ្តាល ​​ហើយ​​​យក​សក់​ខាង​មុខ​បន្តិច​ក្រង​​ជា​២​ចំណែក។ ​យក​សក់​ក្រង​នេះ​ចង​​ត្រ​បាញ់​ចូល​គ្នា ។ ​​​អ្នក​ត្រូវ​យក​ដៃ​ទាញ​សក់​​​ក្រង​នេះ​ឲ្យ​ចេញ​ភ្លី​ធំៗ។ ​​យក​កៅ​ស៊ូ​ខ្មៅ​មក​ចង​សក់​ដែល​នៅ​សក់​ហើយ​ព័ទ្ធ​វា​ចូល​ទៅ​ក្នុង​ឲ្យ​រមូលៗ។ ទាញ​សក់​ឲ្យ​ប៉ោងៗ ​ដើម្បី​មើល​ទៅ​ស្អាត។ ​អ្នក​ក៏​អាច​ថែម​​ដង្កៀប​ពី​លើ​បាន​ផង​ដែរ។

# ៥

ម៉ូដ​សក់​ចុង​ក្រោយ​នេះ ​ងាយ​ស្រួលសម្រាប់​នារី​ចូល​ចិត្ត​ភាព​សាមញ្ញ ហើយ​ចង់​ទម្លាក់​សក់​ពាក់​កណ្តាល​។ ​ដោយសារ​តែ​ម៉ូដ​នេះ​មាន​លាយ​ក្រង ​ចង​ពាក់​កណ្តាល​ចូល​​គ្នា និង​មាន​ដាក់​ខ្សែ​ចង​សក់​បូ​ទៀត​ ធ្វើ​ឲ្យ​ម៉ូដ​នេះ​មើល​ទៅ​កាន់​តែ Cute ។

-វិធី​ធ្វើ​៖ ចង​សក់​ពាក់​កណ្តាល​​ក្បាល ហើយ​រំ​លែក​វា​​ជា​បី​ចំណែក រួច​ក្រង​វ​ហើយ​ចង​ទុក​សិន​។ ​បន្ទាប់​មក​ទាញ​សក់​ឡើង​លើ​ឲ្យ​មើល​ទៅ​ឃើញ​ប៉ោង។ ​យក​សក់​សង​ខាង​មក​​ចង ហើយ​បត់​វា​ចូល​ក្នុង ​រួច​ចង​ភ្ជាប់​សក់​ដែល​ក្រង​មុន​នេះ​ចូល​គ្នា។ ​​​​​

ចុចអាន៖ ​​ ម៉ូដសក់ងាយៗតែស្អាតថ្លៃថ្នូរ ស្រីៗអាយុម្ភៃជាងមិនគួររំលង

ប្រភព៖ Spiceee ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម