ម៉ូដសក់ងាយៗតែស្អាតថ្លៃថ្នូរ ស្រីៗអាយុម្ភៃជាងមិនគួររំលង

  • 2019-07-01 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្សស្រីនឹងបានសម្រស់កាន់តែស្រស់ស្អាតមួយកម្រិតទៀត ពេលដែលដើរចេញពីផ្ទះម្ដងៗ ដោយម៉ូដសក់ងាយៗ ចំណាយពេលតិចបំផុត ប៉ុន្តែមើលទៅស័ក្តសមឥតខ្ចោះ។

១. ចងមកក្រោយ (ponytail)

អ្នកមានសក់ត្រង់ រួញឬទឹករលកក៏ដោយ ការចងសក់មកក្រោយបែបនេះធ្វើឲ្យស្រឡះមុខស្រឡះមាត់ សាមញ្ញតែស្រស់ស្អាត។

២. ចងទម្លាក់មកចំហៀង

មួយម៉ូដនេះជួយឲ្យអ្នកមើលទៅ មានលក្ខណៈជាសុភាពនារីរម្យទមថ្លៃថ្នូរ។

៣. ចងពាក់កណ្តាល

នារីណាដែលមានសក់ក្រាស់ ជាជម្រើសដ៏ល្អបំផុត។ ការចាប់ចងត្រឹមពាក់កណ្តាល គឺមិនធ្វើឲ្យសក់របស់អ្នកមើលទៅឃើញក្រាស់ពេក។

៤. ចងពាក់កណ្តាលហើយវេញចូលគ្នា

ម៉ូដសក់បែបនេះ ងាយស្រួលឆាប់រហ័ស និងស្រស់ផូរផង់។

៥. មូរបួងឡើង

អ្នកអាចប្រើប៉ុងសម្រាប់បួងសក់ជាជំនួយ ដើម្បីបានចេញម៉ូដស្អាតរៀបរយ។

៦. រមូរបែបធម្មជាតិ

មិនចង់ឲ្យសក់ខូចពីកម្តៅម៉ាស៊ីនកៀប មុនពេលចូលគេងអ្នកអាចទុកសក់ដែលបានបួងដោយមិនស្រាយចេញ នោះពេលភ្ញាក់ឡើងសក់មានសភាពរមូរជាទឹករលក ស្អាតបែបធម្មជាតិ។

៧. សាប់ប៉ោងខាងមុខ

នេះជាស្ទីលថ្មីងាយៗមួយទៀយហើយ ដោយគ្រាន់តែធ្វើការសាប់សក់ផ្នែកខាងក្នុងបន្តិច វាអាចជួយលើកទម្រង់មុខឲ្យឃើញវែងជាងមុន ជាពិសេសសម្រាប់អ្នកដែលមានទម្រង់មុខតូចឬថ្ងាសតូច។

៨. ពុះជាពីរហើយក្រង

ងាយៗដោយគ្រាន់តែពុះសក់ជាពីរផ្នែក និងចាប់ក្រងពីត្រឹមករួចជាស្រេច។ ម៉ូដចុងក្រោយនេះ ដែរ នារីៗណាដែលចូលចិត្តលេងស្ទីលបែប Cute Cute ដឹងតែពេញចិត្តស្តូកតែម្តង។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម