Song Hye Kyo ពិបាកចិត្ត ស្រកគីឡូ ឡើងពាក់ចិញ្ចៀនលែងត្រូវ
- 2019-07-01 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo ពិបាកចិត្ត ស្រកគីឡូ ឡើងពាក់ចិញ្ចៀនលែងត្រូវ
កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo ពិបាកចិត្តរឿងមនោសញ្ចេតនាខ្លាំង ម្រាមដៃស្រកសាច់រហូតដល់ពាក់ចិញ្ចៀនមង្គលការលែងបាន តាំងពីប៉ុន្មានខែមុនមកម្ល៉េះ។ នេះបើតាមមិត្តភ័ក្ដិជិតស្និទ្ធក្នុងពិភពសិល្បៈម្នាក់របស់តារាសម្ដែងស្រីរូបនេះបង្ហើប។
មិត្តភ័ក្ដិជិតស្និទ្ធក្នុងពិភពសិល្បៈម្នាក់របស់តារាសម្ដែងស្រីល្បីឈ្មោះកូរ៉េ Song Hye Kyo បានទម្លាយថា ប៉ុន្មានខែចុងក្រោយនេះ សិល្បការិនីខាងលើស្រកគីឡូខ្លាំង ទំហំសំលៀកបំពាក់ត្រូវផ្លាស់ប្ដូរ រីឯម្រាមដៃ ក៏តូចជាងមុន ធ្វើឲ្យចិញ្ចៀនអាពាហ៍ពិពាហ៍របស់នាងរបូតពីដៃជាច្រើនដង។
រយៈពេលចុងក្រោយនេះ នាងបារម្ភពីស្ថានភាពមង្គលការរបស់ខ្លួនខ្លាំងជាងមុន យំច្រើនដង នៅពេលរំលឹកដល់ Song Joong Ki។ ស្រីស្អាតវ័យ៣៧ឆ្នាំ ជាមនុស្សចិត្តធ្ងន់ និងជាមនុស្សមានមនោសញ្ចេតនាជ្រាលជ្រៅ នៅពេលស្រលាញ់នរណាម្នាក់។
“ទោះជាយ៉ាងណាក៏ដោយ ក៏ Song Hye Kyo ចង់រក្សាចិញ្ចៀនរៀបការនៅលើដៃជានិច្ច។ នាងថែមទាំងបានពាក់ចិញ្ចៀនពីក្រៅមួយទៀត ដើម្បីកុំឲ្យចិញ្ចៀនរៀបការជ្រុះចេញពីដៃ។ តែពេលនេះ នាងលែងបែបនេះទៀតហើយ”។ មិត្តភ័ក្ដិសុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹង៕
ចុចអាន៖ បង្ហាញមូលហេតុធ្វើឲ្យមង្គលការ Song Joong Ki និង Song Kye Kyo ដើរដល់ទីបញ្ចប់