គ្រាន់តែធ្វើរឿងតូចៗ៥យ៉ាងនេះ អ្នកនឹងប្រែស្រស់ស្អាតដោយមិនបាច់ពឹងលើ Make Up
- 2019-06-27 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រាន់តែធ្វើរឿងតូចៗ៥យ៉ាងនេះ អ្នកនឹងប្រែស្រស់ស្អាតដោយមិនបាច់ពឹងលើ Make Up
មាននារីជាច្រើនបានចំណាយប្រាក់ច្រើនទៅលើគ្រឿងសម្អាង ហើយឆ្ងល់ថាស្បែកលាបឡេការពារកម្តៅថ្ងៃផង លាបគ្រីមផង ហេតុអ្វីនៅតែស្រស់ស្អាត។ ថ្ងៃនេះ កញ្ញានឹងបង្ហាញអ្នកនូវអាថ៌កំបាំងជួយឲ្យអ្នកស្អាតតាមវិធី៥យ៉ាងនេះ បើអ្នកអនុវត្តមុនចូលគេង។
១. ផឹកទឹកដោះគោក្តៅ មុនចូលគេង
ផឹកទឹកដោះគោមួយកែវមុនចូលគេង ធ្វើឲ្យអ្នកឆាប់គេងលក់ ។ លើសពីនេះ ទឹកដោះគោសំបូរជាតិកាល់ស្យូម ដែលជួយឲ្យបំផ្លាញជាតិខ្លាញ់ហួសប្រមាណ និងថែរាងបានល្អ។ វាមានប្រសិទ្ធភាពជួសជុលកោសិកាក្រោមស្បែកឲ្យស្អាតជារៀងរាល់ថ្ងៃ។ លើសពីនេះ កាត់បន្ថយអុកស៊ីតកម្ម ជួយឲ្យស្បែករលោង និងមានពន្លឺ។ បើសិនស្បែកមុខអ្នកឆាប់ឡើងមុន យកល្អកួរផឹកទឹកដោះគោចម្រាញ់ចេញពីបន្លែដូចជាសណ្ដែកវិញល្អជាង។
២. ស្អំមុខដោយទឹកក្តៅ
នេះជាវិធីសាស្រ្តសាមញ្ញ និងមានប្រសិទ្ធភាពបំផុតសម្រាប់បន្សាបជាតិពុលក្នុងស្បែក។ យកកន្សែងជ្រលក់ទឹកក្តៅ មកស្អំមុខទុកចោល២០ -៣០ វិនាទី នឹងជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខបាន។ ទន្ទឹមនឹងនេះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អថែមទៀត។
៣. លាបទឹកឃ្មុំលើបបូរមាត់មុនចូលគេង
ដើម្បីបានបបូរមាត់ទន់រលោង អ្នកអាចយកទឹកឃ្មុំលាបបន្តិចលើបបូរមាត់ប្រហែល៣០នាទី ហើយលាងចេញ។ ធ្វើបែបនេះ ជួយដុសខាត់កោសិកាចាស់ៗលើបបូរមាត់ឲ្យទន់ និងប្រេះបែក។
៤. បំបាត់ស្នាមជ្រួញជុំវិញភ្នែកដោយកាកតែ
ស្បែកត្រង់បរិវេណភ្នែកងាយជ្រីវជ្រួញជាងគេ ដូច្នេះបើអ្នកមិនចង់សើចទៅលេចស្នាមជ្រួញទេ ត្រូវថែទាំចំណុចនេះឲ្យបានល្អ។ យកកាកតែ ឬកាកតែបៃតងដែលឆុងរួច ទុកក្នុងទូទឹកកកឲ្យត្រជាក់ល្អ រួចយកមកគ្របជុំវិញភ្នែក ប្រហែល១០នាទី ហើយសឹងលាងសម្អាតចេញ។ បន្ទាប់មកអ្នកអាចយកប្រេងដូង និងគ្រាប់វីតាមីន E លាបជុំវិញបរិវេណភ្នែក។ មិនត្រឹមបំបាត់ស្នាមជ្រួញ តែក៏ជួយឲ្យបំបាត់ស្នាមខ្មៅជុំវិញរង្វង់ភ្នែក បាត់ស្លក់ភ្នែកយ៉ាងពូកែសក្កិសិទ្ធ។
៥. ម៉ាស្សាមុខ
វិធីនេះជួយព្យាបាលបានយ៉ាងល្អ សម្រាប់ស្បែកមុខ។ មិនត្រឹមជួយឲ្យជម្រុះកោសិកាចាស់ចោល ក៏ជួយឲ្យស្បែកភ្លឺថ្លាពីខាងក្នុង។ មួយវិញទៀត កាត់បន្ថយស្នាមជ្រួញថ្មីៗលើស្បែកមុខ និងកម្ចាត់ជាតិពុលលើស្បែក ដែលអាយឲ្យកើតមុនផងដែរ។ អ្នកអាចយកសាច់ទន់ៗ ក្នុងប្រទាលមកលាបពេញផ្ទៃមុខរួចទុកចោលមួយយប់ ដើម្បីជួយបន្ធូរបន្ថយការរលាករបស់មុន និងផ្ដល់សំណើមដល់ស្បែក
ចុចអាន៖ ឆ្ពុងមុខដោយប្រើគ្រឿងផ្សំ៣មុខនេះ ធានាបានសាច់មុខសខ្ចី គ្មានមុនមួយគ្រាប់
ស្រីៗគ្នាយើងត្រូវចាំថា មុនអនុវត្តគន្លឹះទាំងនេះ ត្រូវលាងគ្រឿងសម្អាងឲ្យជ្រះស្អាតល្អសិន ទើបអនុវត្តទៅទទួលបានប្រសិទ្ធភាព៕