ត្រណម ៧ យ៉ាងគួរតែប្រយ័ត្ន បើមិនចង់ឲ្យក្នុងផ្ទះកើតរឿងមិនឈប់
- 2019-06-24 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រណម ៧ យ៉ាងគួរតែប្រយ័ត្ន បើមិនចង់ឲ្យក្នុងផ្ទះកើតរឿងមិនឈប់
តាំងពីដើមឡើយចាស់ៗ តែងតែមានត្រណមផ្សេងៗនៅក្នុងផ្ទះ។ ព្រោះគេជឿតៗគ្នាថារឿងខ្លះបើមិនប្រតិបត្តិតាមអាចបណ្ដាលឲ្យមានរឿងមិនល្អដល់អ្នកនៅក្នុងផ្ទះ។ទោះអ្នកខ្លះមិនជឿ តែមិនក៏ត្រូវប្រមាថដែរ។ ត្រណមទាំង ៧ នេះហើយដែលចាស់ៗប្រកាន់ខ្លាំងណាស់៖
១. កញ្ចក់នៅក្នុងផ្ទះត្រូវតែជូតឲ្យបានស្អាតជានិច្ច បើសិនជាអ្នកទុកឲ្យកញ្ចក់ប្រឡាក់និងពោរពេញដោយធូលីដី នោះមានន័យថាមនុស្សក្នុងផ្ទះនឹងក្លាយជាមនុស្សខ្ជិល ហើយផ្ទះក៏គ្មានហុងស៊ុយដែរ។
២. ស៊ុត និងផ្លែក្រូចត្រូវតែមាននៅក្នុងផ្ទះកុំឲ្យដាច់ គួរតែដាក់ក្រូចក្នុងកន្ត្រក។គួរតែមានជាកន្ត្រក ឬទូទឹកកកដែលពោរពេញដោយក្រូច និងស៊ុតដើម្បីធ្វើឲ្យក្នុងផ្ទះជួបតែរឿងរីករាយនិងសំណាងល្អ។ ដោយសារស៊ុត និងក្រូចជាសញ្ញាតំណាងឲ្យភាពសំបូរបែប និងសំណាង។
៣. ចំពោះកាបូបដាក់លុយ បើសិនជាចង់ប្ដូរថ្មី គួរតែរើសរកថ្ងៃល្អសម្រាប់ប្ដូរ ដូចជាពាក់កណ្ដាលឆ្នាំ ចុងឆ្នាំ ជាដើម។ដាក់លុយក្រោមខ្នើយគេង រួចធ្វើការបួងសួងមុនចូលគេង ជីវិតនឹងជួបតែរឿងល្អ។
៤. កន្សែងជារបស់ដែលអ្នកមិនគួរឲ្យជាកាដូដល់មនុស្សជាទីស្រលាញ់ ឬមិត្តជិតស្និទ។ ដោយសារវាត្រូវបានគេចាត់ទុកជាហេតុអាក្រក់ និងសញ្ញានៃសំណាងមិនល្អ។ វាឲ្យតម្រុយថាអ្នកនឹងត្រូវឃ្លាតឆ្ងាយពីគ្នា។
៥. គ្រែគេងមិនគួររៀបចំ ឲ្យក្បាលគ្រែបែរទៅរកបន្ទប់ទឹកទេ។ ព្រោះតែវានឹងធ្វើឲ្យអ្នកសុបិនអាក្រក់រាល់យប់ និងនាំសំណាងអាក្រក់ដល់អ្នកថែមទៀតផង។
៦. បើដើរឃើញលុយនៅតាមផ្លូវគួរតែរើស មិនត្រូវដើររំលងឡើយ។ ត្រូវរក្សាវាទុក បើអ្នកដើររំលងប្រៀបដូចជាការមិនឲ្យតម្លៃទៅលើលុយ ហើយអាចនឹងធ្វើឲ្យអ្នកស៊យពេញមួយថ្ងៃ។
៧. ចង្ក្រានបាយគួរតែសម្អាតឲ្យបានស្អាតជាប្រចាំ មិនត្រូវទុកឲ្យពង្រាយ ឬប្រឡាក់សុទ្ធតែខ្លាញ់នោះទេ។ ដោយសារគេជឿថាចង្ក្រានបាយជាកន្លែងកំណប់ទ្រព្យនៅក្នុងផ្ទះ៕
ចុចអាន៖ ទីតាំងប្រជ្រុយ ៦ កន្លែងបង្ហាញថាអ្នកជាមនុស្សស្រីពូកែ និងសម្បូរទ្រព្យនៅថ្ងៃមុខ