រៀនសង្កេតចរិតមនុស្សប្រុសតាមរយៈស្ទីលកាត់សក់ ៨ ម៉ូដ

  • 2019-06-20 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ទីល​កាត់​សក់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ពី​គំនិត​របស់​មនុស្ស​ម្នាក់ៗ។ វា​ក៏​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​មួយ​ចំនួន នៃ​ម៉ូដ​សក់​ដែល​គាត់​បាន​ជ្រើស​រើស។ ខាង​ក្រោម​នេះ គ្រាន់​តែ​ជា​វិធី​សង្កេត​ខ្លះៗ​ចំពោះ​រូប​រាង​ខាង​ក្រៅ​ប៉ុណ្ណោះ ការ​ពិត​យ៉ាង​ណា​នោះ អាស្រ័យ​ទៅ​លើ​ការ​វិនិច្ឆ័យ​រៀង​ៗ​ខ្លួន​។

១. សក់​វែង

មនុស្ស​ប្រុស​ដែល​ទុក​សក់​វែង មាន​គំនិត​ច្នៃ​ប្រឌិត​ច្រើន មាន​ការ​ស្រមើស្រមៃ​ខ្ពស់ និង​មាន​លក្ខណៈ​ពិសេស​អស្ចារ្យ​គួរ​ឲ្យ​កត់​សម្គាល់​។ ​គាត់​​ជា​មនុស្ស​ដែល​ចូលចិត្ត​ មាន​គំនិត​ខុស​ប្លែក​ពី​អ្នក​ដទៃ ហើយ​ក៏​ស្រលាញ់​សក់​របស់​ខ្លួន​ខ្លាំង​ណាស់​ដែរ​។​

២. ឈូស​សក់​ផ្នែក​កៀន​ទាំង​សក់​ខាង

ម៉ូដ​សក់​ប្រភេទ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​ដែល​មាន​មោទកភាព​ចំពោះ​ខ្លួន​ឯង ហើយ​ក៏​ពូកែ​ប្រចណ្ឌ​ណាស់​ដែរ។ មនុស្ស​​ប្រុស​សឹង​តែ​ពាក់​កណ្តាល​ហើយ​ដែល​និយម​ស្ទីល​បែប​នេះ។ គាត់​តែង​តែ​ពង្រាយ​មន្ត​ស្នេហ៍ ព្រោះ​ចង់​បាន​ចំណាប់​អារម្មណ៍។ យ៉ាង​ណា​មិញ គាត់​ជា​មនុស្ស​ដែល​​ស្រស់​ស្រាយ និង​មាន​ទឹក​ចិត្ត​ល្អ​ផង​ដែរ។

៣. គ្មាន​សក់​ (កោរត្រងោល)

ជា​មនុស្ស​ដែល​​មាន​ភាព​វៃ​ឆ្លាត និង​អាច​សម្លឹង​មើល​ឃើញ​អ្វី​ដែល​នៅ​ឆ្ងាយ។ ត្បិត​តែ​គ្មាន​សក់​ពិត​មែន ប៉ុន្តែ​​តែង​តែ​សម្រេច​ចិត្ត​ត្រូវ។ ស្រី​ៗ​មិន​តិច​ទេ ដែល​លង់​នឹង​ស្នាម​ញញឹម​របស់​គាត់។ អ្នក​ដែល​ស្រលាញ់​ស្ទីល​មួយ​នេះ ភាគ​ច្រើន​ជា​មនុស្ស​ប្រុស មិន​ត្រេក​ត្រអាល​ជាមួយ​របស់​ថ្មី ថែម​ទាំង​មាន​ចិត្ត​ស្មោះ​ត្រង់​ខ្លាំង​ណាស់​។

៤. សក់​ពុះ​ចំ​កណ្តាល

ម៉ូដ​សក់​នេះ​វិញ ភាគ​ច្រើន​បុរស​ដែល​មាន​ចិត្ត​តស៊ូ ព្យាយាម មិន​បោះ​បង់​ចោល​ក្តី​សុបិន គឺ​ចូល​ចិត្ត​បំផុត។ ជាពិសេស​អ្នក​ខ្លះ​ មាន​សក់​ពុះ​ចំពាក់​កណ្តាល ឬ​ទៅ​មួយ​ចំហៀង​ទៀត តាំង​ពី​កំណើត​តែ​ម្តង។ វា​ជា​ស្ទីល​ដែល​មិន​ពិបាក​ក្នុង​ការ​ចាប់​ម៉ូដ ហើយ​ប្រុសៗ​ក៏​មាន​អារម្មណ៍​ថា​មិន​សាំ​ញ៉ាំ​ដែរ។

៥. សក់​បះ​ជ្រោងឡើង​លើ

ស្ទីល​មួយ​នេះ​ដែរ ស័ក្តិសម​ជាមួយ​នឹង​មនុស្ស​ប្រុស​ចូល​ចិត្ត​រវើរវាយ និង​មាន​អារម្មណ៍​រំភើប​ជាប់​ខ្លួន​។ ម៉ូដ​សក់​ដែល​លេច​ធ្លោ មាន​ប្រជាប្រិយភាព ត្រូវ​បាន​ជ្រើស​រើស ដោយ​មនុស្ស​ប្រុស​ដែល​មាន​ភាព​កំប្លុកកំប្លែង​និង​ចង់​បាន​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​ជុំវិញ​ខ្លួន​។

៦. សក់​ពុះ​ដឺ​មី​វែក​មក​ចំហៀង

ភាព​រ៉ូមែនទិក​តែង​តែមាន​​នៅ​ជាប់​ខ្លួន​​មនុស្ស​ប្រុស​ដែល​លេង​ស្ទីល​សក់​ប្រភេទ​នេះ។ គាត់​​អាច​គ្រប់​គ្រង​ចាត់​ចែង​ជីវិត​ផ្ទាល់​ខ្លួន​បាន​យ៉ាង​ល្អ ហើយ​ក៏​មាន​មន្ត​ស្នេហ៍​អាច​ឆក់​បេះដូង​​នារីៗ​ផង​ដែរ។

៧. ឈូស​ឲ្យ​សក់​​មើល​ទៅ​​ឃើញ​ស្តើង​ៗ

គាត់​ជា​បុរស​ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ និង​មាន​សាច់​ដុំ​រឹង​មាំ។ ពេល​ខ្លះ​ចូល​ចិត្ត​ពាក់​យឺត ឬ​ទុក​ពុក​មាត់​។ គាត់​ក៏​ជា​មនុស្ស​ស្រលាញ់​និង​ពេល​វេលា​ទៀត​ផង​។

៨. ទុក​សក់​ចង​ខាង​លើ

ជា​មនុស្ស​ប្រុស​ដែល​ជឿ​ជាក់​លើ​ខ្លួន​ឯង និង​មិន​ខ្លាច​នឹង​ស្តាប់​ពាក្យ​រិះគន់​ពី​អ្នក​ដទៃ។ គាត់​អាច​ពូកែ​ខាង​ផ្នែក​សិល្បៈ មាន​ភាព​ច្នៃ​ប្រឌិត និង​មាន​អត្តចរិត​មួយ ដែល​មើល​ទៅ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​​​អ្នក​ដទៃ​​ផ្សេង​ទៀត​៕​

ចុចអានបន្ត៖ បើមិនចង់ឲ្យកូនចេះនិយាយកុហក ម្តាយឪពុកគួរដឹងរឿង ៩ យ៉ាងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម