ប្រអប់ដៃទន់ម៉ដ្ឋខៃគ្មានស្នាមជ្រួញ ដោយគ្រឿងផ្សំនៅផ្ទះបាយ

  • 2019-06-19 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រអប់​ដៃ​ជា​ផ្នែក​មួយ​នៃ​រាង​កាយ ដែល​ធ្វើ​ការងារ​ច្រើន និង​ត្រូវ​កម្តៅ​ថ្ងៃ ផ្សែង​ពុល​​ខ្លាំង​ជាង​គេ ជា​ហេតុ​បណ្តាល​ឲ្យ​ស្បែក​ប្រអប់​ដៃ លេច​ចេញ​ស្នាម​ជ្រួញ​អាក្រក់​មើល​ណាស់​​។ ដើម្បី​ថែរក្សា​និង​ការ​ពារ​ប្រអប់​ដៃ​ ឲ្យ​មាន​សភាព​ទន់​ម៉ដ្ឋ​ខៃ មិន​ជ្រួញ​ដូច​មនុស្ស​ចាស់ អ្នក​អាច​អនុវត្ត​តាម​វិធី​ងាយៗ គ្រឿង​ផ្សំ​មាន​ក្នុង​ផ្ទះ​បាយ​ស្រាប់ មិន​ពិបាក​អស់​លុយ​ច្រើន​។

*​អាថ៌កំបាំង​បំបាត់​ស្នាម​ជ្រួញ​​នៅ​ផ្ទះ

​គ្រឿង​ផ្សំ៖

ក្រូចឆ្មារ​មួយ​ចំហៀង ស្ករស​មួយ​ស្លាប​ព្រាបាយ ឬ ក្រូចឆ្មារ​មួយ​ចំហៀង ទឹក​ដោះ​គោ​ស្រស់​​ពីរ​ស្លាប​ព្រា​បាយ។

​របៀប​ធ្វើ៖

លាយ​គ្រឿង​ផ្សំ​ទាំង​ពីរ​មុខ​បញ្ចូល​គ្នា បន្ទាប់​មក​ម៉ាស្សា​ជា​រង្វង់​ថ្នម​ៗ ទុក​ចោល​​ ១៥​នាទី ហើយចាំ​លាង​នឹង​ទឹក​ស្អាត​ចេញ។

​តួនាទី៖ ក្រូចឆ្មារ​ អាច​ជួយ​បំបាត់​ភាព​ខ្មៅ​ស្រអាប់ ស្នាម​អុជ​ខ្មៅ មេរោគ និង​ស្នាម​ជ្រួញ​។ ស្ករ​ស​មាន​តួនាទី​ធ្វើ​ជា​ថ្នាំ​ដុស​ខាត់​ដ៏​មាន​ប្រសិទ្ធភាព។

*អាថ៌កំបាំង​ចេញ​ពី​ផ្លែ​ប៉េង​ប៉ោះ

​របៀប​ធ្វើ៖

យក​ផ្លែ​ប៉េង​ប៉ោះ​ស្រស់​ កិន​ឬ​ពូត​យក​តែ​ទឹក​ បន្ទាប់​មក​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​ត្រាំ​ឲ្យបាន​ប្រហែល​៣០នាទី រួច​ហើយ​ទើប​លាង​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ វិធី​នេះ​គួរ​ធ្វើ​មុន​ពេល​ចូល​គេង ឲ្យ​បាន​ចាប់​ពី ១៥-២០​ថ្ងៃ​ អ្នក​នឹង​ឃើញ​លទ្ធផល​ជាទី​គាប់​ចិត្ត​។

​តួនាទី៖​ ប៉េង​ប៉ោះ សម្បូរ​ទៅ​ដោយ​លីកូពីន ដែល​អាច​ប្រឆាំង​ជាមួយ​នឹង​ស្នាម​ជ្រួញ​បាន​យ៉ាង​ល្អ។

​វិធី​ការពារ​ប្រអប់​ដៃ​ឲ្យ​នៅ​តែ​ស្អាត មិន​ងាយ​ជ្រួញ**​

  • បារី​ជា​សត្រូវ​ដ៏​ធំ ដែល​អាច​បំផ្លាញ​ភាព​ស្រស់​ស្អាត​នៃ​​ម្រាម​ដៃ​របស់​អ្នក។

  • ញ៉ាំ​ផ្លែឈើ​ឬ​ផឹក​ទឹក​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន។​

  • ដាច់​កុំ​លាប​ផលិតផល​ដែល​មាន​ជាតិ​កាត់​ដូច​ជា​ឡេ​លាយ​ជា​ដើម។

  • លាប​ឡេ​ផ្តល់​សំណើម​សម្រាប់​ប្រអប់​ដៃ​មុន​ពេល​ចូល​គេង។

  • អនុវត្ត​វិធី​ធម្មជាតិ​ជា​ប្រចាំ។

  • ការពារ​កុំ​ឲ្យ​ប៉ះ​នឹង​កម្តៅ​ថ្ងៃ ឬ​លាប​ឡេ​ការពារ​មុន​ចេញ​ទៅ​ខាង​ក្រៅ៕

ចុចអានបន្ត៖

ប្រភព៖ beautyhealthtips ប្រែ​សម្រួល៖ ដេត ឈុនអ៉ី