មនុស្សស្រីត្រូវចាំ! បើមិនចង់បាត់តម្លៃខ្លួនឯង កុំឲ្យឱកាសស្នេហាលើស២ដងទៅមនុស្សប្រុស

  • 2019-06-17 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឱកាស​​ក្នុង​រឿង​ស្នេហា​ ប្រៀប​ដូច​ជា​ខ្យល់​អុក​ស៊ី​សែន គឺ​សំខាន់​ខ្លាំង​ណាស់។ ​មាន​តែ​អ្នក​​យល់​ពី​តម្លៃ​​នេះ​ទេ ​ទើប​ឃើញ​ថា​ឱកាស​ពិត​ជា​សំខាន់។ ​មនុស្ស​ស្រី​មួយ​ចំនួន​ចូល​ចិត្ត​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ប្រុស ព្រោះ​គិត​ថា​​គេ​នឹង​កែ​ខ្លួន ​តែ​ចុង​បញ្ចប់​គេ​នៅ​តែ​មិន​ឃើញ​ពី​តម្លៃ​នៃ​ឱកាស​នេះ​។

​​ឈប់​​ស្ដាយ​មនុស្ស​ប្រុស​​ម្នាក់​នោះ​ទៀត​ទៅ តែ​អ្នក​គួរ​រៀន​ឲ្យ​តម្លៃ​នៃ​ឱកាស​សម្រាប់​ខ្លួន​ឯង​វិញ។ ព្រម​ដើរ​ចេញ​ពី​គេ ព្រម​ដើរ​​ចេញ​ពី​រណ្ដៅ​ទុក្ខ ពេល​នោះ​​គេ​នឹង​ឃើញ​ថា​អ្នក​​ជា​មនុស្ស​លែង​ទ្រាំ​នឹង​រឿង​ស្នេហា​​តុក​សិច​នេះ​ទៀត​ហើយ​។ ​​បើ​​គេ​ស្រលាញ់​អ្នក​ពិត គេ​ប្រាកដ​ជា​ឃើញ​ឱកាស​ដែល​អ្នក​ផ្ដល់​ឲ្យ​ មាន​តម្លៃ ​គេ​ខ្លាច​អ្នក​ខឹង ហើយ​មិន​អនុញ្ញាត​ឲ្យ​កំហុស​ដែល​អ្នក​ស្អប់​បំផុត​កើត​ឡើង​ម្ដង​ទៀត​នោះ​ទេ ។ ​ផ្ទុយ​មក​វិញ ​បើ​​គេ​ចូល​ចិត្ត​បង្កើត​កំហុស​ដដែលៗ ​គ្មាន​ក្រែង​ចិត្ត​អ្នក​ បញ្ចប់​ទំនាក់​ទំនង​​នេះ​ទៅ​។

បើ​​​និយាយ​រួច​ហើយ ​គេ​នៅ​ដដែល ​ឈប់​ស្តី​បន្ទោស​គេ​ទៀត ហើយ​ឲ្យ​គេ​​ធ្វើ​អី​ដែល​គេ​ចង់​ទៅ​ ព្រោះ​អ្នក​និង​គេ លែង​ជា​ស្នេហា​ហើយ។ លើស​ពី​នេះ កុំ​ខ្លាច​រស់​នៅ​ម្នាក់​ឯង ​កុំ​ខ្លាច​វិល​ទៅ​​រក​ជី​វិត​​ម្នាក់​ឯង​ម្តង​ទៀត ​ហើយ​កុំ​​ខ្លាច​សង្គម​នេះ​សើច​សំ​អក​អ្នក​ ពេល​បែក​បាក់​ស្នេហា។

​​​ព្រម​ដើរ​ចេញ​ពី​ជីវិត​ស្នេហា​ដែល​ធ្វើ​ឲ្យ​អ្នក​ហត់​ចិត្ត​​ ហើយ​​​បង្កើត​តម្លៃ​ឱកាស​ឲ្យ​ខ្លួន​ឯង​បាន​រក​ជីវិត​មួយ​ទៀត​ដែល​មាន​ក្តី​សុខ​ជាង​នេះ ​។ អនុញ្ញាត​ឲ្យ​ខ្លួន​ឯង​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន ​​លែង​យំ​ដូច​មុន ​ហើយ​សប្បាយ​ចិត្ត​ជាង​មុន ដែល​រស់​នៅ​ជាមួយ​មនុស្ស​ដែល​មិន​ផ្តល់​តម្លៃ​ស្នេហា ដែល​អ្នក​ផ្តល់​ឱកាស​ឲ្យ​គេ​​ច្រើន​ដង​៕

​ចុចអាន៖ ​ ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​សិន ចាំ​ស្រលាញ់​អ្នក​ដទៃ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម