គុណសម្បត្តិស្មានមិនដល់ ពេលទារកកើតមកប្រឡាក់ សស លើស្បែក ដែលម្តាយច្រើនយល់ច្រលំ

  • 2019-06-17 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អ្នក​ម្តាយ​ជា​ច្រើន​យល់​ច្រ​លំ​ថា ​ហូប​បបរ​​អំ​ឡុង​មាន​ផ្ទៃ​ពោះ​ធ្វើ​ឲ្យ​កូន​កើត​មក​មិន​ស្អាត ​ជាប់​ សស​ ពេញ​ស្បែក​គួរ​ឲ្យ​ខ្ពើម។ ​តាម​ការ​ពិត​ សស​ នៅ​លើ​ស្បែក​ទារក​នោះ​ជា​​រឿង​​ល្អ​ទៅ​វិញ ព្រោះ​​វាផ្ដល់​អត្ថប្រយោជន៍​ច្រើន​ស្មាន​មិន​ដល់​​ចំពោះ​ទារក​ទើប​នឹង​កើត។

​ម្សៅ ​សស​ ជាប់​លើ​ស្បែក​ទារក​នោះ ភាសា​បច្ចេក​ទេស​ហៅ​ថា Venix Caseosa ​ដែល​វា​មាន​មុខ​ងារ​ ​​​សំខាន់​នៅ​ពេល​ទារក​ចាប់​ផ្តើម​លូត​លាស់​​រយៈ​ពេល​៤០​សប្ដាហ៍​​ពី​ការ​​ការ​​ពារ​ស្បែក​​​នៅ​ក្នុង​ទឹក​​ភ្លោះ​​នៃ​ផ្ទៃ​ម្ដាយ។ ​សស​ នៅ​លើ​ស្បែក​ទារក​​ក្រោយ​ពេល​កើត​ ជា​រឿង​ធម្ម​ជាតិ​នោះ​ទេ ​ដូច្នេះ​​ម្ដាយ​គ្រប់​រូប​មិន​គួរ​បារម្ភ ​ឬ​គិត​ថា​មក​ពី​ញ៉ាំ​បប​ទើប​បាន​ជា​​បែប​នេះ​​ឡើយ។ ​ជា​ទូ​ទៅ​ ​​​ទារក​កើត​មុន​កំណត់​មាន​ សស​ នេះ​ច្រើន​ជាង​ទារក​​​កើត​មក​តាម​ការ​កំណត់​ធម្មតា ។

យ៉ាង​ណា​ក៏​ដោយ​បរិមាណ​​ស​ស​នៅ​លើ​ស្បែក​ទារក​តិច​ ឬ ​ច្រើន​​ មិន​បង្ហាញ​ពី​គុណ​សម្បត្តិ​ខុស​គ្នា​នោះ​ទេ​ ព្រោះ​វា​មាន​នា​​ទី​ការ​ពារ​ដូច​គ្នា​អំឡុង​មាន​​ផ្ទៃ​ពោះ ​និង​ក្រោយ​សម្រាល។ ​

រូបតំណាង

​ចំពោះ​គុណ​សម្បត្តិ​វិញ​មាន​ដូច​ជា​៖

​១. ​ជា​រនាំង​ការ​ពារ​​ឆ្លង​មេរោគ​​ផ្សេងៗ៖ ​ ទារក​ទើប​កើត​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​​ខ្សោយ​ណាស់ ​ដូច្នេះ​គេ​ងាយ​នឹង​ឈឺ ឬ​ឆ្លង​មេរោគ​ផ្សេង​ៗ។ ​ថ្វី​ត្បិត​ការ​បំបៅ​​ដោយ​ទឹក​ដោះ​ម្ដាយ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​ដល់​ទារក ​តែ Venix Caseosa នេះ​ក៏​អាច​ការពារ​ទារក​​ពី​ការ​​ឆ្លង​មេរោគ​ក្រោយ​សម្រាល​បាន​ដែរ។ ​នេះ​ដោយសារ​វា​មាន​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម រួម​ទាំង​ការ​​រលាក​ផ្សេ​ង​​ៗ​។

​២. ​ការពារ​ការ​កកិត​ផ្សេង​ៗ​​អំ​ឡុង​សម្រាល៖ ​មិន​ត្រឹម​ជា​របាំង​ការ​ពារ​ទារក​​​ពេល​នៅ​ក្នុង​ស្បូន​នោះ​ទេ ​តែ​វា​អាច​បញ្ចៀស​ទារក​ពី​ការ​កកិត​ស្បែក​នៅ​ពេល​​អ្នក​សម្រាល​ផង​ដែរ។

៣​. ជួយ​គ្រប់​គ្រង​សីតុណ្ហភាព​រាង​កាយ​ទារក៖ ​អំ​ឡុង​ព​ពោះ ​ម្ដាយ​​ជា​បុគ្គល​សំ​ខាន់​រក្សា​សីតុណ្ហភាព​ទារក​​ឲ្យ​មាន​ស្ថេរ​ភាព​។ ​តែ​នៅ​ពេល​ទារក​សម្រាល​រួច Venix Caseosa មាន​នាទី​សំខាន់​ផង​ដែរ​ដើម្បី​រក្សា​សីតុណ្ហភាព​របស់​គេ ដូច្នេះ​ហើយ​មិន​គួរ​លាង​សម្អាត​សស​លើ​ទារក​លឿន​ពេក​ទេ គួរ​ទុក​​​ឲ្យ​វា​រលាយ​​ចូល​ស្បែក​ទារក​យូរ​តាម​​ដែល​ធ្វើ​បាន។ ​ម្យ៉ាង​ទៀត ​​គួរ​​រុំ​ទារក​ដោយ​ភួយ ​និង​ទុក​ទារក​ក្នុង​បន្ទប់​​​​មាន​ផា​សុក​ភាព។

៤. ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម៖ អត្ថប្រយោជន៍​មួយ​ទៀត ​ជួយ​ឲ្យ​ស្បែក​ទារក​មាន​សំណើម ទន់​បែប​ធម្មជាតិ​ ​មិន​ស្ងួត​របក​ក្រោយ​សម្រាល​រួច។

ដោយសារ​តែ​គិត​ថា សស​នេះ​ល្អ​ចំពោះ​ទារក​ ម្ដាយ​មួយ​ចំនួន​​មិន​ហ៊ាន​យក​ទារក​ងួត​​ទឹក​​ភ្លាម​ៗ​នោះ​ទេ ដោយ​ទុក​យូរ​ដល់​ទៅ​មួយ​​អាទិត្យ។ ​​យក​ល្អ ​អ្នក​​គួរ​ទុក​ត្រឹម​២៤​ម៉ោង ​ទៅ ៤៨​ម៉ោង ​​​​បាន​ហើយ​ ។ មួយ​វិញ​ទៀត ​អ្នក​គួរ​ស្នើរ​ទៅ​គិលានុបដ្ឋាយិកា​ឲ្យ​​ប្រើ​ក្រណាត់​ទន់​ៗ​បំផុត ​ពេល​សម្អាត​ស្បែក​ទារក ព្រម​ទាំង​ម៉ាស្សា​​សស​នោះ​​​ឲ្យ​ចូល​ស្បែក​ទារក​បាន​ល្អ៕

​​​​​​​​ ​ចុច​អាន៖ ​​ ភេសជ្ជៈ៣មុខ ម៉ាក់ៗគួរញ៉ាំពេលពពោះ ដើម្បីអូនៗកើតមកទ្រលុកទ្រលន់ ឆ្លាតវៃ

​​​​

ប្រភព៖ healthline ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម