ដំណាក់កាលស្នេហាដែលគួរឲ្យខ្លាចបំផុត គឺនៅពេលមនុស្សប្រុសអស់ចិត្តតែមិនសុំបែក
- 2019-06-10 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណាក់កាលស្នេហាដែលគួរឲ្យខ្លាចបំផុត គឺនៅពេលមនុស្សប្រុសអស់ចិត្តតែមិនសុំបែក
មនុស្សប្រុសនឹងមិននិយាយពាក្យថាបែកមុននោះទេ ប៉ុន្តែគេតែងតែធ្វើឲ្យមនុស្សស្រីអស់ចិត្តហើយសុំបែក និងចាកចេញពីគេមុនដោយខ្លួនឯង។ មនុស្សស្រីនៅតែស្រលាញ់ បេះដូងរបស់ពួកគេធ្ងន់ណាស់ ប៉ុន្តែគេនៅតែសម្រេចចិត្តចាកចេញមុន។ ពួកគេយល់ថា មិនថាគេនៅយូរប៉ុណ្ណា គេព្យាយាមខ្លាំងប៉ុណ្ណា ពួកគេនៅតែមនុស្សម្នាក់ដែលគ្មានន័យសម្រាប់មនុស្សប្រុសបន្តិចសោះឡើយ។
ចិត្តរបស់មនុស្សប្រុស នៅពេលដែលស្រលាញ់កាន់តែខ្លាំងនឹងឈានដល់ដែនខណ្ឌមួយ កាន់តែជ្រាលជ្រៅកាន់តែធុញទ្រាន់។ ពីដំបូងពួកគេរំភើបណាស់ ហើយចិត្តស្រលាញ់អ្នកគឺពោះកញ្ជ្រោលខ្លាំងបំផុត តែនៅពេលដែលយូរទៅក៏ផ្លាស់ប្ដូរ។ ពេលទើបផ្ដើម ប្រសិនបើមនុស្សស្រីស្រក់ទឹកភ្នែកគឺធ្វើឲ្យគេឈឺចាប់ណាស់ ប៉ុន្តែក្រោយមកបើសិនជាមនុស្សស្រីមិនសប្បាយចិត្ត នឹងមានបញ្ហាជាមួយគេមិនខាន។
ស្នេហាដែលអាក្រក់បំផុតនោះគឺនៅពេលដែលមនុស្សប្រុសនិយាយថាគេនៅតែមានអារម្មណ៍ស្រលាញ់អ្នក តែទង្វើគេចំពោះអ្នកប្រៀបដូចជាអ្នកដទៃ ពេលនៅក្បែរមិត្តភក្តិគេសប្បាយចិត្តជាងនៅក្បែរមនុស្សដែលគេប្រាប់ថានៅស្រលាញ់។ គេមានទំនាក់ទំនងល្អជាមួយអ្នកដទៃជាងអ្នក។ ពេលអង្គុយជាមួយគ្នា គេជាប់រវល់មើលទូរសព្ទ ឬមិនដែលចាប់អារម្មណ៍ថាមនុស្សស្រីមិនសប្បាយចិត្ត ឬអន់ចិត្តប៉ុណ្ណាឡើយ។
មនុស្សស្រីនៅពេលមានស្នេហា នឹងចាប់ផ្ដើមស្រលាញ់មនុស្សប្រុសពី ០ ដល់ ១០០។ ពួកគេតែងតែចំណាយពេលដើម្បីស្នេហា គិតពីរឿងអនាគត និងសុភមង្គល។ ពួកគេក៏អត់ទ្រាំជាមួយនឹងទម្លាប់មិនល្អរបស់មនុស្សប្រុសដែរ។ នាងនឹងស្ងាត់ស្ងៀមនៅពេលដែលត្រូវបានមនុស្សប្រុសមិនខ្វល់ជាមួយ។ ពួកគេនឹងឱបការឈឺចាប់ទុក ការឈឺចាប់ដែលគិតថាមនុស្សប្រុសកំពុងតែផ្លាស់ប្តូរ។
មនុស្សប្រុសនឹងមិននិយាយពាក្យបែកមុនទេ ព្រោះគេខ្លាចបន្សល់ទុកដានមិនល្អ និងមានឈ្មោះជាមនុស្សក្បត់។ តែគេដឹងថាត្រូវធ្វើបែបណាដើម្បីឲ្យមនុស្សស្រីចាកចេញពីគេដោយខ្លួនឯង។ មនុស្សប្រុសខុសពីមនុស្សស្រីត្រង់ថាពេលមានស្នេហាគេនឹងស្រលាញ់មនុស្សស្រីពី ១០០ ធ្លាក់មកដល់ត្រឹម ០។ មនុស្សស្រីមិនថាស្រលាញ់អ្នកខ្លាំងប៉ុណ្ណាទេ តែនាងឈឺចាប់ខ្លាំងបំផុតពេលចាកចេញពីអ្នក។ ដោយសារតែនាងមិនអាចទទួលយកអារម្មណ៍មួយនៅក្នុងទំនាក់ទំនងដែលមិនត្រូវបានគេឲ្យតម្លៃនោះទេ។
មនុស្សប្រុសទាំងឡាយអើយ បើអ្នកមិនច្បាស់លាស់ក្នុងចិត្ត ហើយគិតត្រឹមយកនាងលេងសើច សូមកុំសូម្បីតែគិតឲ្យសោះ។ ព្រោះនាងជាមនុស្ស មិនមែនសត្វ មិនមែនជារបស់លេងសម្រាប់កំដរអារម្មណ៍អ្នក អ្នកចេះឈឺចាប់ នាងក៏ចេះឈឺចាប់ នាងមានកិត្តិយស និងតម្លៃលើសពីអ្វីដែលអ្នកគិត។ បើសម្រេចចិត្តថាដាក់នាងនៅក្បែរខ្លួនហើយសូមថែរក្សា និងផ្តល់តម្លៃឲ្យនាងផង៕
ចុចអាន៖ ជំងឺស្នេហាទាំង ៤ នេះហើយដែលព្យាបាទគូស្នេហ៍ឲ្យបែកគ្នាដោយអចេតនា