អានទៅមិនខាតទេ! សម្តីមានតម្លៃ ១០ឃ្លា ពីស្រ្តីជោគជ័យល្បីៗលើសកលលោក

  • 2019-06-10 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​​​លើក​កម្ពស់​​ឲ្យ​​​តម្លៃ​​លើ​​​​​​ស្រ្តី ​​មាន​ន័យ​​​​​ថា​ការ​​ជួយ​​ជ្រោមជ្រែង​​ឲ្យ​​ពួក​គាត់​​ ចូល​​រួម​​​អភិវឌ្ឍ​​​យ៉ាង​សកម្ម​​​ទាំង​​​​ផ្នែក​​​សង្គម ​​សេដ្ឋកិច្ច​​​ នយោបាយ រួម​​​ទាំង​​កិច្ចការ​​ស្រប​​​​ច្បាប់​​​ផ្សេងៗ​។ គោលដៅ​​​​​សំខាន់​​​បំផុត​​នោះ​​​គឺ​​ ដើម្បី​​ចូលរួម​​លើក​កម្ពស់​​​សមភាព​យេនឌ័រ​ ដោយ​​សារ​​តែ​ស្រ្តី​​​ត្រូវបានគេចាត់​ទុក​​មាតា​​​ពិភពលោក​។ ​​​​ថ្ងៃ​នេះ​​​ដែរ វេបសាយ "កញ្ញា" នឹង​​បង្ហាញ​​​​​ប្រិយមិត្ត​​​​ទាំង​​អស់​គ្នា​ នូវ​​សម្រង់​​​​សម្តី​​​មាន​ន័យ ​​ពី​​ស្រ្តី​​​ជោគជ័យ​​ល្បី​ៗ​​​លើ​ពិភពលោក១០​រូប​ ដើម្បី​ជួយ​​​​បង្កើន​​តម្លៃ ភាព​រឹង​មាំ អំណាច​​ចំពោះ​​​​​​​​​មនុស្ស​ស្រី ឲ្យ​​កាន់​​តែ​​​ខ្លាំង​​ខ្លា​​ជាង​មុន​។

១. Malala Yousafzai

មាន​​​សំឡេង​មិន​​មែន​សម្រាប់​​​​​​តែ​ស្រែក ប៉ុន្តែ​​ទុក​​​​​សម្រាប់​​និយាយ​​​បញ្ចេញ​​មតិ​​​។ បើ​​​សូម្បី​​តែ​​សំឡេង​​គ្មាន​អ្នក​​​​​ឭ​ផង ធ្វើ​​ម្តេច​យើង​អាច​​​ជោគ​ជ័យ​​បាន​​នោះ​?

​​២. Maya Angelou

ឲ្យ​តែ​​មនុស្ស​​ស្រី​​ណា​​ហ៊ាន​​​​ក្រោកឈរ​​​​​រឹង​មាំ​​ដើម្បី​ខ្លួន​​ឯង ដោយ​មិន​ខ្លាច​ញញើត​ពី​អ្វី​​ៗ​ទាំង​អស់​​ អាច​ចាត់​ទុក​គំរូ​​ល្អ​​​សម្រាប់​​​មនុស្ស​ស្រី​ដទៃ​ទៀត​​​​ដែរ​។

​៣.  Michelle Obama

​​មេរៀន​​​សំខាន់​​​បំផុត​​ដែល​​​ខ្ញុំ​​​ចាំ​ទុក​​​​ក្នុង​ចិត្ត​តាំង​ពី​តូច​​​រហូត​ដល់​​ធំ គឺ​​ត្រូវ​​​​​ទទួល​​​​ស្គាល់​ការ​ពិត​​​​​នូវ​អ្វី​​​ដែល​​ខ្លួន​​មាន។ ដាច់​​ខាត​កុំ​​​បណ្តោយ​​ឲ្យ​សម្តី​អ្នក​​ដទៃ មក​​បំផ្លាញ​​​​​​គោលដៅ​ក្នុង​ជីវិត​​​របស់​អ្នក​។

៤. Oprah Winfrey

មាន​ជីវិត​​​រស់​នៅ​​​លើ​ផែន​ដី ត្រូវ​​​​តែ​​ចេះ​ផ្តល់​កម្លាំង​​ចិត្ត​ឲ្យ​ខ្លួន​ឯង​​ជានិច្ច​។

៥. J.K. Rowling

ខ្ញុំ​មាន​កូន​ស្រី​ពីរ​នាក់ ដែល​នាំ​​​ឲ្យ​​មាន​​ក្តី​​ព្រួយ​បារម្ភ​​រាល់​​ថ្ងៃ ព្រោះ​​​ខ្ញុំ​​មិន​​​​ចង់​​​​​​ឲ្យ​​ពួក​គេ​​​​​​​​រស់​នៅ​ជាមួយ​ភាព​​ល្ងង់ខ្លៅ​ ងប់ងុល​គិត​តែ​ពី​ខ្លួន​ឯង ឬ​ទន់​ជ្រាយ​​នោះ​ទេ​។ ​ខ្ញុំ​​ចង់​​​ឲ្យ​​​កូន​ស្រី​ មាន​ភាព​​ឯករាជ្យ រស់​​ជា​​​ខ្លួន​​​ឯង មាន​ឧត្តមគតិ មាន​​ទឹកចិត្តល្អ ចេះ​គិត​​ជ្រៅជ្រះ ចេះ​លេង​​​សើច​​​ខ្លះ​ កុំ​​ឲ្យ​​​​គេ​​វាយ​​តម្លៃ​​មិន​ល្អ​​​ដល់​មនុស្ស​ស្រី​​ដទៃ​​ទៀត​។​

​​​៦. Ellen DeGeneres

ទោះ​ជា​មាន​​រឿង​​អ្វី​កើត​ឡើង​​ក៏​ដោយ ខ្ញុំ​នៅ​តែ​ប្រកាន់​ជំហរ​ស្មោះត្រង់ សមភាព ចិត្ត​​ល្អ មាន​មេត្តាធម៌។ ចង់​ឲ្យ​​គេ​ធ្វើ​ល្អ​ដាក់ លុះ​ត្រា​​តែ​អ្នក​​​ខំ​ធ្វើ​ល្អ​ដាក់​គេ​ដែរ ហើយ​​​កុំ​មើល​​រំលង​​​អ្នក​ណា​ដែល​កំពុង​តែ​ត្រូវ​ការ​​ជំនួយ​។

​៧. Estée Lauder

​ចង់​​ទៅ​​​ដល់​​​​គោលដៅ​ មិន​​មែន​​​ត្រូវ​​អង្គុយ​​បួង​សួង ឬ​​​​ដេក​​ចាំ​​ផ្សង​សំណាង​ទេ ប៉ុន្តែ​​​​​​ត្រូវ​​តែ​​ខំ​ប្រឹង​ឲ្យ​ដល់​ទី​បញ្ចប់​។

​៨. Serena Williams

បើ​អ្នក​​​ជា​​មនុស្ស​​ស្រី​​ជោគជ័យ​ កុំ​​​កំណាញ់​លាក់​​​​ទុក​តែ​ឯង​ពេក គួរ​​ចែក​​រំលែក​​​ដល់​​​មនុស្ស​​​ស្រី​​​​ដទៃ​ទៀត​​ផង​។ ​ការ​ចេះ​ជួយ​​លើក​តម្កើង​គ្នា​​​​ទៅ​​វិញ​ទៅ​មក នឹង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ទាំង​អស់​​កាន់​តែ​រឹង​មាំ​។

​៩. Madeleine Albright

អស់​​រយៈ​ពេល​ជា​យូរ​មក​​ហើយ​ដែល​​​ខ្ញុំបាន​​រៀន​​​រៀប​ពាក្យពេចន៍​​មុន​ហា​មាត់​និយាយ​​ចេញ​មក​​។ ដរាប​ណា​​​​ខ្ញុំ​ចេះ​​​ជាក់​​​លាក់​​ហើយ​ គ្មាន​​ថ្ងៃ​​ដែល​ខ្ញុំ​​លាក់​វា​ទុក​ទៀត​ទេ​។

១០. Anaïs Nin

ខុស​ដែរ​មែន​ទេ គ្រាន់​តែ​​​មនុស្ស​​​​ស្រី​ចង់​ឲ្យ​​​មនុស្ស​​ប្រុស​ធ្វើ​អ្វី​ដែល​នាង​​ចង់​​បាន​ពិត​ប្រាកដ​នោះ? វា​​ប្រសើរ​ជាង​​ការ​ដែល​ឲ្យ​ខាង​​ស្រី​​​ខំ​​ប្រឹង​តែ​ម្នាក់​ឯង​ដែរ​៕​​​​​

ចុចអានបន្ត៖

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម