ជំងឺស្នេហាទាំង ៤ នេះហើយដែលព្យាបាទគូស្នេហ៍ឲ្យបែកគ្នាដោយអចេតនា

  • 2019-06-07 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ខ្លាំង​ពេក​ ហើយ​ព្យាយាម​សង្កេត​គ្នា​គ្រប់​ពេល​ និង​​តែង​តែ​មើល​ឃើញ​កំហុសរវាង​គ្នា​ មិន​យូរ​ទេ​​កំហុស​​នោះ​នឹង​រីក​រាល​ដាល​ទៅ​ជា​ធំ​ ហើយ​​ធ្វើ​ឲ្យ​ទំនាក់​ទំនង​មួយ​នេះ​មាន​ភាព​ប្រេះ​ស្រាំ​។​ ដូច្នេះ​បើ​មិន​ចង់​ឲ្យ​ស្នេហា​ឈាន​ដល់​ការ​បែក​បាក់​ទាំង​ដែល​នៅ​ស្រលាញ់​គ្នា​ខ្លាំង​ទេ​ អ្នក​គួរ​តែ​ប្រុង​ប្រយ័ត្ន​ចំពោះ​បញ្ហា​ទាំង​ ៤​ ខាង​ក្រោម​នេះ​៖

ជន​ទី​បី

សត្រូវ​ដែល​អាច​បំផ្លាញ​បេះ​ដូង​ និង​រូប​ភាព​ដែល​ក្នុង​កែវ​ភ្នែក​របស់​អ្នក​បាន​យ៉ាង​ងាយ​នោះ​គឺ​ជន​ទីបី។​ ទះ​ដៃ​មួយ​ចំហៀង​ក៏​មិន​ឮ​ដែរ​ អ៊ីចឹង​ហើយ​ មិន​ថា​មនុស្ស​របស់​យើង​ជា​អ្នក​ព្យាយាម​ទាក់​ទង​គេ​ ឬ​ គេ​ដែល​ជា​អ្នក​ព្យាយាម​ទាក់​ទង​មនុស្ស​របស់​យើង​ទេ​ មិន​យូរ​ទេ​រឿង​នេះ​នឹង​កើត​ឡើង​។​ ស្នេហា​ដែល​អ្នក​ខំ​ថែ​មក​យ៉ាង​លំបាក​នោះ​នឹង​រលាយ​បាត់​ភ្លាម​ៗ​មិន​ខាន​។​

គ្មាន​ពេល​ឲ្យ​គ្នា

មនុស្ស​ជា​ច្រើន​ព្យាយាម​យោគ​យល់​មនុស្ស​ដែល​គេ​ស្រលាញ់​នៅ​ពេល​ដែល​គេ​គ្មាន​ពេល​គ្រប់​គ្រាន់​។​ ប៉ុន្តែ​ដឹង​ថា​ពេល​ខ្លះ​វា​ក្លាយ​ទៅ​ជា​ការ​បញ្ហា​ដែល​អាច​ធ្វើ​ទំនាក់​ទំនង​ត្រូវ​ប្រេះ​ឆា​ ។​

និយាយ​សម្ដី​ដោយ​មិន​បាន​គិត

ការ​ប្រើ​ពាក្យ​សម្ដី​ជា​រឿង​សំខាន់​ណាស់​សម្រាប់​ជីវិត​គូ​។​ ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​និយាយ​ពាក្យ​តែ​មួយ​ម៉ាត់​ទេ​ទៅ​កាន់​ដៃ​គូ​ តែ​អាច​ផ្លាស់​ប្ដូរ​ទំនាក់​ទំនង​មួយ​លែង​ឲ្យ​ដូច​មុន​ជា​រៀង​រហូត​។​ ពេល​ដែល​រស់​នៅ​ជា​មួយ​គ្នា​ អ្នក​ទាំង​ពីរ​ត្រូវ​ដឹង​ពី​អំពើ​ល្អ​របស់​គ្នា​ទៅ​វិញ​ទៅ​មក​ បើ​មិន​ដូច្នេះ​ទេ​ស្នេហា​ដ៏​ស្រស់​ស្អាត​នឹង​អាច​បញ្ចប់​ដោយ​សារ​វត្តមាន​មនុស្ស​ផ្សេង​មិន​ខាន​។

​​ប្រើ​សម្តី​និង​អារម្មណ៍​ខ្លាំង​ៗពេក

រឿង​មួយ​ដែល​អាច​ប៉ះ​ពាល់​ដល់​អារម្មណ៍​ និង​ចិត្ត​របស់​មនុស្ស​បំផុត​នោះ​គឺ​និយាយ​ពាក្យ​ថា​ ចាក​ចេញ​ ជា​មួយ​នឹង​អារម្មណ៍​ដែល​មួម៉ៅ​ទៅ​ជា​មួយ​គ្នា​។ ដោយ​សារ​តែ​ជា​ញឹក​ញាប់​គេ​មិន​ធ្លាប់​ប្រើ​អារម្មណ៍​បែប​ហ្នឹង​ ហើយ​អ្នក​ស្ដាប់​មិន​អាច​បំភ្លេច​គ្រា​នោះ​បាន​ ទើប​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​ថា​មនុស្ស​ដែល​គេ​ស្រលាញ់​មិន​ដូច​មុន​។​ ត្រូវ​ចាំ​ថា​ទោះ​បី​អ្នក​ជា​គូ​ស្នេហ៍​នឹង​គ្នា​ក៏​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ​៕

ចុចអាន៖ រឿងពិតនឹកស្មានមិនដល់ដែលមនុស្សស្រីហ៊ានធ្វើពេលលួចក្បត់សង្សារ

ប្រភព៖ pentahugs ប្រែ​សម្រួល៖ ឃួន​ សុលីកា