រស់នៅដោយប្រាជ្ញាដើរទាន់សម័យកាលទំនើប តាមគន្លឹះងាយៗ ៥យ៉ាង

  • 2019-06-06 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​រស់​នៅ​​​ក្នុង​​​សង្គម​​​ដ៏​ទំនើប​​មួយ ​​ជីវិត​ពោរពេញ​​ដោយ​​​​ការ​​​ប្រកួត​​ប្រជែង​គ្រប់​បែប​យ៉ាង​​។ ក្នុង​នាម​​ជា​​មនុស្ស​ស្រី​​​​​​​​​មួយ​​រូប ត្រូវ​​តែ​​ប្រើ​​ប្រាជ្ញា ចេះ​​បត់​បែន​ឲ្យ​ទាន់​នឹង​​​ស្ថានការណ៍​​​។​ ​​​​​​​គ្រប់​​​ទង្វើ​​​​​ត្រូវ​​​តែ​​ប្រុង​​ប្រយ័ត្ន ​​វៃ​ឆ្លាត ហើយ​​កុំ​​គន្លឹះ​​សំខាន់​​ៗ ៥​យ៉ាង ​ដើម្បី​ជួយ​​​ខ្លួន​​​​​​​​ឯង ​​ឲ្យ​​​ដើរ​ទាន់​​​សម័យ​កាល​​ដ៏​​ទំនើប​​​​មួយ​នេះ​​។

​​​១. ចេះ​​ចាប់​​​ពី​ពីរ​​ភាសា​​​​​​

​​​ចេះ​​តែ​ភាសា​​​ដើម​​​​កំណើត​​​​​ មិន​ទាន់​​​គ្រប់​គ្រាន់​​​​នៅ​​ឡើយ​ទេ​​​​។ ​​​សព្វ​​ថ្ងៃ​​​នេះ ពិភពលោក​​​​កំពុង​តែ​​​ផ្សារភ្ជាប់​គ្នា​យ៉ាង​​​​ស្អិតល្មួត​។ ​​​​បើ​អ្នក​​​ចេះ​​ចាប់​​ពីរ​​ភាសា​ឲ្យ​បាន​ច្បាស់​លាស់​​ ​​​​នោះ​​ឱកាស​​​ល្អៗ​​នឹង​មិន​​ខ្វះ​​ទេ​។ ទាំង​​​​ការងារ​​​​​​ឬ​ទាំង​​ការ​​ប្រកប​​​របរ​​រក​ស៊ី​​ផ្សេងៗ​ ​អ្នក​​នឹង​​​​​ទទួល​​បាន​គុណ​​សម្បត្តិ​​​​​លើស​ពី​អ្នក​​ដទៃ​។ ​ជា​ពិសេស​​ពេល​ទៅ​ណា​មក​ណា អ្នក​​​ក៏​អាច​​ធ្វើ​​ការ​ប្រាស្រ័យ​ទាក់​ទង​​ជាមួយ​​ជនជាតិ​​​​នានា ​​​ស្គាល់​​អ្វី​​​ថ្មីៗ និង​​​​គ្មាន​ភាព​​​ភ័យ​ខ្លាច​អ្វី​ទាំង​អស់​។​

​​​​២. ​​​យក​​​​​​​​សៀវភៅ​​ធ្វើ​ជា​​មិត្តភ័ក្តិ​​​​​​​​

​​​​​​​​​​​​​​​​​​​​សៀវភៅ​​​អាច​​​ក្លាយ​ជា​​​​​មិត្តភ័ក្តិ​​​​ដែល​គួរ​​ឲ្យ​ទុក​​​​ចិត្ត​​បំផុត​ ថែម​ទាំង​បង្កប់​​​​ដោយ​អត្ថន័យ​​​​និង​​​គំនិត​​ល្អ​ៗ​​ជា​ច្រើន​​​​​​រាប់​​​មិន​​​អស់ ដើម្បី​​​ជួយ​​​​​​​​​​ដល់​អ្នក​​​។ ​​​​​ការ​អាន​​ក៏​​​​អាច​​​ធ្វើ​​​​​​ឲ្យ​អ្នក​​​​មាន​​ចំណេះ​​​ដឹង​​​ទូលំទូលាយ​​​​​​​​ ជាង​​អ្នក​​មិន​​ចូល​​ចិត្ត​អាន​ទាល់​​តែ​​​សោះ​។​

​​​៣. ​​​​មាន​អត្តចរិត​​ល្អ​​​​

​​​​មនុស្ស​​​ដែល​​​ឆ្លាត​​​ តែង​តែ​​មាន​​​​​សុទិដ្ឋិនិយម​​​​​នៅ​​ក្នុង​​ខ្លួន​។ ​​​​​​​​​​​​នាង​​​មាន​អត្តចរិត​​ល្អ ​​​​គិត​​​​​​គូ​​​​​​​ច្បាស់​​​លាស់​​មុន​​ហា​ស្តី ​មិន​ជឿ​​ពាក្យ​​​​អ្នក​​ដទៃ​ញុះញង់​ផ្តេសផ្តាស​​​​ ព្រម​ទាំង​​​ដឹង​ថា​អ្វី​​គូរ​​ អ្វី​​​មិន​គួរ​ធ្វើ​​ផង​​ដែរ។​

​​​​​​៤.​ ធ្វើ​​​ដំណើរ​​​​​កម្សាន្ត​​​

ការ​​​​​ដើរ​លេង​​នៅ​កន្លែង​​​​ផ្សេង​ៗ ទាំង​​ក្នុង​​ស្រុក​​និង​​ក្រៅ​​​​ស្រុ​ក ​​​អាច​​ធ្វើ​​ឲ្យ​អ្នកជួប​​មនុស្ស​​​ថ្មីៗ​​​ ជួប​​​ទិដ្ឋភាព​​​ប្លែក​​​ភ្នែក លើស​ពី​អ្វី​​ដែល​ធ្លាប់​​បាន​ឭ​ទៅ​ទៀត​។ ជា​ពិសេស​​​ វា​​ក៏​​​អាច​ធ្វើ​ឲ្យ​​អ្នក​​ក្លាហាន រឹង​មាំ​ជាង​មុន​​​​ទៀត​ផង​។​

​​​​៥. រៀន​​​អ្វី​​​ថ្មីៗ​​​​បន្ថែម​​​​​

​​​​​​​​ចំណេះ​​ដឹង​​​​ គ្មាន​ទី​​បញ្ចប់​​​ឡើយ​។ ទោះ​​​​បី​​រៀន​​ខ្ពស់​​ដល់​​កម្រិត​ណា​​ ​​​​​ក៏​គួរ​​តែ​​ចេះ​​​ដាក់​​​ខ្លួន ហើយ​​​កុំ​​​ធ្វើ​ជា​​​ឆ្លាត​​​ដឹង​​គ្រប់​​រឿង​​​ខ្លាំង​ពេក​។ ​កាលណា​​​​​អ្នក​កាន់​​​​​តែ​បន្ទាប​​ខ្លួន អ្នក​នឹង​​​​​អាច​​​ដឹង​​​លើស​ពី​អ្វី​​ដែល​​​​រំពឹង​ទុក​ទៅ​ទៀត​។ ​​​​​​​​​ដាច់​​​ខាត​ ​កុំ​​បណ្ដោយ​ឲ្យ​ពេល​​​​វេលា​​កន្លង​​​ផុត​​​​ទទេ​​​ៗ ​​​​​​ចាប់​​​យក​ឱកាស​​​​​​​រៀន​​​​អ្វី​​ដែល​​ថ្មី​ៗ​​​​​​​​សម្រាប់​ជីវិត​​​​ខ្លួន​ឯង​​​​៕​​​​​​

ចុចអានបន្ត៖

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម