​​៩ យ៉ាង ជាភាព​អស្ចារ្យដែលមានតែនៅក្នុងខ្លួនមនុស្សស្រី

  • 2019-06-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​​​​រឿង​​​​ដែល​​គួរ​​ឲ្យ​​​កោត​​​​ស្ញប់ស្ញែង​​​​បំផុត​​​​​​​​​ចំពោះ​​​​​​​ស្រ្តី គឺ​​​​​ការ​​​ពរ​ពោះ​​​បង្កើត​​​កូន​​​​​​​​​​​​ចៅ​​តៗ​​គ្នា​គ្រប់​​ជំនាន់​​។ មិន​​​មែន​​មាន​​​​តែ​​​​​​​​ប៉ុណ្ណឹង​​​ទេ ​​​​​​​​​​បើ​​​​​​​​​​សង្កេត​​មើល​​ឲ្យ​ជាក់​​លាក់​​​​​ នៅ​មាន​​រឿង​រ៉ាវ​គួរ​ឲ្យ​​​ចាប់​អារម្មណ៍​​ជា​​​ច្រើន​​ទៀត​​ ​​​​​​​​សូម្បី​​​តែ​​​មនុស្ស​​ស្រី​​​ខ្លួន​​​ឯង​ ពេល​​​​ខ្លះ​​​​ដឹង​មិន​ទាន់​អស់​​​ផង​​​​​​​​​​​​​​​។ ​​​​​​​​​ហេតុ​​ដូច្នេះ ថ្ងៃ​​​​នេះ​​​​វេប​​​សាយ "កញ្ញា"​ នឹង​​​បង្ហើប​​ប្រាប់​​ប្រិយ​​មិត្ត​​ទាំង​អស់​​គ្នា​ពី​​​​ចំណុច ​​​​​៩ ​យ៉ាង​​ ជា​ភាព​​​អស្ចារ្យ​និង​​​​​​គួរ​ឲ្យ​ភ្ញាក់​​ផ្អើល ដែល​មាន​​តែ​​​នៅ​​លើ​​​ខ្លួន​មនុស្ស​​ស្រី​​​​ប៉ុណ្ណោះ​។

​១. ដើម​ទ្រូង​​​​​​​​​​តែង​​មាន​​ម្ខាង​​​ធំ​ជាង​​​ម្ខាង​ទៀត​

​គ្មាន​​​​នារី​ណា​​ម្នាក់​​​​​​ដែល​​មាន​​ដើម​​ទ្រូង​ទាំង​​សង​​​ខាង​​​​​​​​​ប៉ុន​គ្នា​​​នោះ​ទេ​​​​។ ​​​គ្រាន់​តែ​​​​ពេល​​​​​​ខ្លះ​​​​​​​​​​ វា​​​​​​ខុស​​​គ្នា​​តិច​​​តួច​​​​​​​មិន​​អាច​​​​កត់​​​សម្គាល់​​​ដឹង​បាន​​​​​​។ ​​​​​​​​​​​​មូល​​ហេតុ​​​​​​ដែល​នាំ​ឲ្យ​​​ទំហំ​មិន​​ស្មើ​គ្នា ​​បណ្តាល​​មក​​​ពី​​​​​​​កត្តា​​​ច្រើន​​​យ៉ាង​​​​​ដូច​ជា ទំហំនៃជាលិកាសុដន់ ទំហំ​ឬ​ទម្រង់​​នៃ​កន្សោម​សុដន់​​ ឬ​​​​​​​ភាព​​​បត់​​បែន​​នៃ​​​​​​​ស្បែក​​​​​​​​​​​​​​​​​លើ​​​​សុដន់​​ទាំង​​​​សង​​​​​ខាង​​។ ​​​​គ្មាន​​​​អ្វី​​គួរ​​ឲ្យ​​បារម្ភ​​​ទេ ព្រោះ​​​វា​​​​​ជា​​​​​​​​​រឿង​​​​​​​ធម្មជាតិ​​​​​​​​​​ទូទៅ​ស្រាប់​​​ទៅ​​​ហើយ​​​​​​។​​​

​​​២. រាង​​កាយ​​មនុស្ស​​ស្រី​​ប្រែប្រួល​​ខ្លាំង​​​ក្នុង​អំឡុង​ពេល​​​​ផ្តល់​​​កំណើត​​​ដល់​​​កូន

​​​​ក្នុង​​​​អំឡុង​ពេល​​​​ផ្តល់​​​កំណើត​​​ មនុស្ស​ស្រី​​ណា​ក៏​ទទួល​​ស្គាល់​ថា ​វា​ពិត​ជា​លំបាក​​​គ្មាន​​អ្វី​​ប្រៀប​​បាន​​​។ ​ក្រៅ​ពី​ការ​​​​ឈឺ​​​ចាប់​​​ទាំង​​អស់​​​នោះ រាង​​កាយ​​​មនុស្ស​​ស្រី​​​​ក៏​​​​មាន​​​​​​​​​​​​បម្រែបម្រួល​​​ច្រើន​​​​​​​ខ្លាំង​​ណាស់​​​ ជា​​​ពិសេស​​​​​ការ​​រីក​​​​​មាត់​​ស្បូន។ ​​​​​​​​​​​​​មាត់​​​​ស្បូន​​​​​​ប្រែ​​ពី​​​តឹង​​ណែន​​​​​​ទៅ​ជា​​​​​​​​​​រី​ក​​​បើក​​ធំ​​​ យ៉ាង​​​​ហោច​ណាស់​​​​​​​១០​​​​​​សង់ទីម៉ែត្រ (ដូច​​​ក្នុង​​រូបភាព) ដើម្បី​​​​​អាច​​​​បង្កើត​ទារក​​​ចេញ​​​មក​​​​ខាង​ក្រៅ​​​​​។ ឬ​អាច​​​រីក​​ធំ​​ជាង​​នេះ អាស្រ័យ​​​លើ​ទំហំ​​ក្បាល​​របស់​​ទារក​។

​​​​៣. ស្រ្តី​​អាច​​​​​​​​​ទ្រាំ​ទ្រ​​​​​​ជា​មួយ​​​​​ការ​ឈឺ​ចាប់​​​​​​​​​​បាន​យ៉ាង​ល្អ

​​​​​ស្រ្តី​​​​​តែង​​​តែ​​ឆ្លង​​កាត់​​​នូវ​ភាព​​​ឈឺចាប់​​ច្រើន​ជាង​​​បុរស​​​​​​​​ ថែម​ទាំង​អាច​​​នៅ​​ស៊ូ​ទ្រាំ​​​​បាន​​យ៉ាង​​​ល្អ​ទៀត​​ផង​។ ​​​វា​​មិន​​​មែន​​​​​មក​ពី​​ភាព​​រឹង​មាំ​​​នោះ​​​​ទេ ​​​​​​ប៉ុន្តែ​​ដោយ​សារ​តែ​​ខួរ​​ក្បាល​​​បញ្ជា​មក​​​បែប​​​នេះ​។ ​​​​​​​យោង​​​​​តាម​​​​ការ​ចុះ​​ផ្សាយ​​​​​របស់ New York Post ​បាន​​បង្ហាញ​​ថា រវាង​​មនុស្ស​​​ស្រី​​និង​​មនុស្ស​​​​ប្រុស ​​​​​ការ​​​ចង​​ចាំ​​​នូវ​​ភាព​​​ឈឺ​​ចាប់​​​​កាល​ពី​​​​​​អតីតកាល​គឺ​​ខុស​គ្នា​ស្រឡះ​។ ​​​​មនុស្ស​ប្រុស​​​​គ្រាន់​​តែ​​គិត​ពី​​​​​​​ការ​​​ឈឺចាប់​​​​ដែល​​ធ្លាប់​​​​ឆ្លង​កាត់​​​​​ពី​មុន​​​​​​​ ក៏​​ឈឺក្បាល​​​​​​​កើត​ស្រ្តេស​​​ដែរ ស្រប់​​​​​​​​​ពេល​​ដែល​​​មនុស្ស​​​ស្រី​​​​​​​ឆាប់​​​ភ្លេច​​​​​​​ពី​​​វា​​​បាន​​​រហ័ស​​ជាង។ ជា​​ទូទៅ​​​ កម្រិត​​នៃ​​ភាព​ឈឺ​ចាប់​​​របស់​​​​​ស្រ្តី​ ​​លើស​ពី​​​​​​បុរស​​​ដល់​ទៅ​​​​​៩​​ដង​។

​​​​៤. ​​​​​​មនុស្ស​ស្រី​​ពូកែ​​​រៀប​​ពាក្យពេចន៍​​និយាយ

​​បើ​​​​​​​​​​​​​និយាយ​​​ពី​​​​​ការ​​រៀប​​​​​ពាក្យ​​សម្តី​​​វិញ ​​​​​​គ្មាន​អ្វី​​អាច​​​ប្រៀប​ផ្ទឹម​​នឹង​​មនុស្ស​ស្រី​​បាន​ទេ​​​​​​​​​​។ ​​​​​​​ដោយ​​​សារ​​​​​​​​​​​​​តែ​​​​ FOXP2 មាន​​​​កម្រិត​​​ខ្ពស់​​​ ​​​​ឬ​​​ហៅ​​​ម្យ៉ាង​​​​​​​​​​ទៀត​​​​​ថា "ប្រូតេអ៊ីនភាសា” ​​​​​​​ដែល​​ជា​​​ហេតុ​​​​​​បណ្តាល​ឲ្យ​​​មនុស្ស​ស្រី​​​និយាយ​​​ស្តី​​​ជា​​មធ្យម ប្រមាណ​​​​២ម៉ឺន​ពាក្យ​​ក្នុង​មួយ​​ថ្ងៃ ​​​​​ច្រើន​​ជាង​​​​​​មនុស្ស​​​​​​ប្រុស​​​​​ ១​ម៉ឺន​​​​​​​ ៣ពាន់​​​​​​ ពាក្យ។​

​​​​៥. មនុស្ស​​ស្រី​​​​​មាន​​​សាច់​​​​ដុំ​​​​​រឹង​​មាំ​

​​​​​​​​​​​​​​​​​​ថ្វី​​ត្បិត​​​តែ​​កម្លាំង​​​​មិន​​​អាច​​​ប្រៀប​​​​​​នឹង​​​​​​មនុស្ស​​​​ប្រុស​​​ ​​ប៉ុន្តែ​​​មនុស្ស​​ស្រី​​​​​ អាច​​​​​​​​ធ្វើ​​លំហាត់​​ប្រាណ​​​​​​​ដោយ​​ប្រើ​​កម្លាំង​​​ ​​​​​​​​​បាន​​​យូរ​ជាង​​​ប្រុសៗ ដល់​ទៅ​​​​​​​​៧៥%។ ​​​​​​ដោយ​​សារ​​​តែ​​ក្នុង​​​ខ្លួន​​មនុស្ស​ស្រី​​​មាន​​អ័រម៉ូន​​​មួយ​​ឈ្មោះ​​​ថា អេស្ត្រូសែន​​​​​​​ដែល​​មាន​​​នាទី​​​​​ជួយ​​​ឲ្យ​​សាច់​​​​ដុំ​មិន​​ឆាប់​​​​ចុះ​​​​ខ្សោយ​។

​​​​​​​៦. ​​​ស្បែក​​មនុស្ស​ស្រី​​ឆាប់​​​​ប្រតិកម្ម​​​​ណាស់​

​ជា​ធម្មតា​​​ ស្បែក​​​​​​​​​មនុស្ស​​ស្រី​​មាន​​​សភាព​​​ស្តើង​ជាង​​មនុស្ស​​ប្រុស​​​​​ ២៥​% ​​​​​ជា​​​ហេតុ​ធ្វើ​​ឲ្យ​​​​​​​​​​​ស្បែក​​ឆាប់​​ប្រតិកម្ម​​​​​ ពេល​​​ប៉ះ​​​នឹង​អ្វី​មួយ​​។ ​​​​​នេះ​​ក៏​​ជា​សញ្ញា​​មិន​ល្អ​​​​មួយ​​ដែរ ព្រោះ​​ស្បែក​​ដែល​​ឆាប់​ប្រតិកម្ម​​​ខ្លាំង​ពេក ​​​ធ្វើ​ឲ្យ​​​​បាត់​​បង់​​ខូឡាជែន​​លឿន បណ្តាល​ឲ្យ​​​ស្បែក​​​​ឆាប់​​លេច​​​ស្នាម​ជ្រីវជ្រួញ​​​ចេញ​​មក​។​

​​​​៧. អារម្មណ៍​​​​​​​​​​របស់​​​​មនុស្ស​ស្រី​​ប្រែ​ប្រួល​​អាស្រ័យ​​លើ​អ័រម៉ូន​

​មនុស្ស​ស្រី​​​ភាគ​​​ច្រើន​​បាន​ដឹង​ហើយ​ពី​​​​សញ្ញា​​របស់​​ PMS (កើត​ឡើង​​​១-២​​សប្តាហ៍​​មុន​​​ពេល​​មក​​​​រដូវ​)។ ​យ៉ាង​ណា​មិញ​​​​ អ្នក​​​ខ្លះ​​​មិន​​បាន​​​កត់​​សម្គាល់​ទេ​ថា ​​​​​​​​រាង​កាយ​​របស់​​ខ្លួន ​​​​​ត្រូវ​​ទទួល​​​​រង​​ឥទ្ធិពល​​​រៀង​រាល់​​ខែ​​​​។ ​​កម្រិត​នៃ​​អ័រម៉ូន​​​​​​ បាន​ធ្វើ​​​ឲ្យ​​​ខួរ​​ក្បាល រាង​​កាយ ​​ថាមពល ​និង​​អារម្មណ៍​​ប្រែប្រួល​​​​។ ជាពិសេស​​​​​ ចាប់​ពី​១២-២៤​ម៉ោង មុន​ពេល​​មក​​រដូវ អារម្មណ៍​​​របស់​​​នាង​​​នឹង​​​​​​​ប្រែប្រួល​ទៅ​ជា​​មិន​​ល្អ​ទាល់​តែ​​​សោះ​។​

​​​៨. យុវភាព​របស់​​​​មនុស្ស​​ស្រី​​​មាន​​ដល់​ទៅ​​​​២​​ដង​​

​​​​​មនុស្ស​​ស្រី​​​នឹង​​​វិល​​​​​​​​ត្រលប់​​​​ទៅ​​រក​​​ភាព​ជា​​យុវវ័យ​​ម្តង​​​​​ទៀត ​​ក្នុង​​​​​វ័យ​​ខ្ទង់​​​​​៤០​​​ឆ្នាំ​​​​​​​​​​។ ​​​​​ដោយ​​សារ​តែ រដូវ​​មក​មិន​ទៀត​ទាត់​​​ ​​​បែក​​ញើស​​​នៅ​ពេល​​​យប់​​​ ហើយ​​​អ័រម៉ូន​​ក៏​​ប្រែប្រួល​​ដែរ​។ ក្នុង​​អំឡុង​​​​ពេល​នេះ​ ស្រ្តី​​​អាច​​​​មាន​​​​អារម្មណ៍​និង​អត្តចរិត​​​​​​ដូច​​​កាល​​នៅ​ជា​យុវវ័យ​​​ដូច្នោះ​​ដែរ​។

​​​​៩. មនុស្ស​ស្រី​​ជំនាញ​​​ខាង​​​​មើល​ទឹក​​​មុខ​អាច​​​​​​​​​ដឹង​​​ធ្លុះ​​​​ដល់​​​បេះដូង​

​​​​​តាំង​​ពី​​កំណើត​មក​​ម្ល៉េះ​​ ស្រ្តី​​មាន​​សមត្ថភាព​​​​​អាច​​​​​​មើល​​​ចិត្ត​​​​​តាម​​​រយៈ​​​ទឹក​​មុខ​​​​​​​​​។ ​​​​​​​ហេតុ​នេះ​​ហើយ​​ ទើប​​បាន​​​​​ជា​​​​មនុស្ស​ស្រី​​​ ក្លាយ​ជា​​​អ្នក​​​យល់​​​ចិត្ត​​​ដ៏​​ជំនិត​​ម្នាក់​​​ ហើយ​នាង​​​​ក៏​​អាច​​​​ចង​ចាំ​​នូវ​ទឹក​មុខ​​​​​​​​​បាន​​យ៉ាង​​ល្អ​ផង​ដែរ​៕​​​​

ចុចអានបន្ត៖

​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម
អត្ថបទថ្មី