ខឹងគេថាឲ្យខ្លួនឯងធាត់ ម៉ៅសាច់មាន់បំពងអស់ពីហាងមិនឲ្យញ៉ាំ
- 2019-06-06 02:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខឹងគេថាឲ្យខ្លួនឯងធាត់ ម៉ៅសាច់មាន់បំពងអស់ពីហាងមិនឲ្យញ៉ាំ
ដោយទ្រាំនឹងការបង្អាប់ថាខ្លួនឯងធាត់មិនបាន បុរសឥណ្ឌូណេស៊ីបានសម្រេចចិត្តទិញសាច់មាន់បំពងដែលនៅសល់ទាំងអស់ ដើម្បីឲ្យអ្នកបង្អាប់លោកត្រូវឈរចាំ។
ទោះបីជាបុគ្គលណាម្នាក់មានរូបសម្បត្តិយ៉ាងណា យើងមិនគួរវាយតម្លៃក៏ដូចជាបញ្ចេញមតិពីគេឡើយ ជាពិសេសគឺនៅមុខគេតែម្ដង ដែលជាហេតុអាចធ្វើឲ្យអ្នកជួបរឿងស៊យ។
ជាក់ស្ដែង បុរសឈ្មោះ Frederico Hill មកពីប្រទេសឥណ្ឌូណេស៊ី បានត្រូវគេថាឲ្យខ្លួនឯងធាត់នៅនឹងមុខលោកតែម្ដង។ តាមនោះដែរ នៅពេលកំពុងតម្រង់ជួរដើម្បីសាច់មាន់បំពងនៅក្នុងហាងមួយ បុរសដដែលបានឮនារីម្នាក់និយាយទៅកាន់កូនប្រុសខ្លួនឯងថា គេអាចញ៉ាំសាច់មាន់មួយដុំតែប៉ុណ្ណោះ បើពុំដូច្នេះ គេនឹងមានរាងធាត់ដូចពូខាងមុខ ដែលសំដៅដល់លោក Hill។
ពាក្យសម្ដីនេះបានធ្វើឲ្យបុរសនេះផ្ទុះកំហឹង ក៏ធ្វើឲ្យលោកសួរទៅបុគ្គលិកលក់ថា តើនៅសល់សាច់មាន់ប៉ុន្មានដុំទៀត។ នៅពេលដឹងថាសល់១៥ដុំ លោកក៏សម្រេចចិត្តទិញទាំងអស់ដោយចំណាយអស់២៣ដុល្លារ។
ក្រោយមក លោកក៏ឈរទស្សនាបុគ្គលិកនិយាយទៅកាន់នារីដដែលថា ហាងកំពុងអស់សាច់មាន់បំពង ហើយគាត់ត្រូវចាំកន្លះម៉ោងបើចង់ទិញ។ លោក Hill បានបន្ថែមថា ទោះបីជាលោកអស់២៣ដុល្លារមែន តែទឹកមុខរបស់នារីនោះពេលទិញមាន់មិនបានគឺស័ក្ដិសមនឹងចំនួនលុយនេះណាស់៕
ចុចអាន៖ ហួសចិត្ត! អ្នកម្ដាយចិនកាក់ទ្វារយន្តហោះមិនឲ្យចេញដំណើរឲ្យកូនដើរទិញអីវ៉ាន់