មនុស្ស​ស្រី​សូមកុំ​ទទួល​យក​សុភមង្គល​ដោយ​ការ​លះបង់​ឲ្យ​សោះ

  • 2019-06-03 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​ចំណោម​ពាក្យ​ដែល​តែង​ត្រូវ​យក​​បរិយាយ​មនុស្ស​ស្រី​គឺ​ពាក្យ លះបង់។ គេ​ប្រើ​ពាក្យ​នេះ​ដើម្បី​លើក​តម្កើង​មនុស្ស​ស្រី ដូច​អ្វីមួយ​ដែល​ខ្ពង់ខ្ពស់​ណាស់ ទាំង​មិន​ដឹង​ថា​មនុស្ស​ស្រី​ចង់​ទទួល​ពាក្យ​នេះ​ឬ​អត់។

កើត​មក​ជា​មនុស្ស​ស្រី ដើម្បី​ឲ្យ​គេ​លើក​តម្កើង និង​កត់​សម្គាល់ មនុស្ស​ស្រី​ត្រូវ​ហត់​នឿយ ដល់​ថ្នាក់​ពេល​ខ្លះ​ភ្លេច​ខ្លួន​ឯង។ ខ្លួន​​ឯង​ឈឺ​មិន​ហ៊ាន​ប្រាប់​អ្នក​ណា​គេ​ទេ តែ​បើ​ប្ដី កូន ឬ​អ្នក​ផ្ទះ​ឈឺ​វិញ គឺ​លែង​គិត​ពី​ខ្លួន​ឯង​ហើយ។ ​ស្រី​ៗ​គ្នា​យើង​មាន​ដែលសួរ​ទេ​ថា ហេតុ​អ្វី​តែង​តែ​ជា​ស្រី​ៗ​ដែល​ជាអ្នក​លះបង់ ដោយ​មិន​មែន​បញ្ច្រាស​មក​វិញ?

មនុស្ស​ស្រី​ជា​ច្រើន​ត្រូវ​គេលួង​លោម​ដោយ​ពាក្យ​ផ្អែមល្ហែម​ដើម្បី​ធ្វើ​ការ​លះបង់​ចំពោះ​គេ ហើយ​ដោះដូរ​មក​វិញ​ដោយ​គ្មាន​បាន​អ្វី​ទៅ​វិញ។ មនុស្ស​ជា​ច្រើន តែង​បន្លប់​ចិត្ត​កូន​ស្រី​ថា ដើម្បី​ដោះដូរ​បាន​សុភមង្គល​គ្រួសារ មនុស្ស​ស្រី​ត្រូវ​ចេះ​ធ្វើ​ការ​ពលី។

តែ​សូម​បញ្ជាក់​​ឡើង​វិញ​ថា គ្រួសារ​មាន​សុភមង្គល សង្គម​ជឿនលឿន​គឺ​មិន​ត្រូវ​កសាង​លើ​ការ​ពលី​របស់​អ្នក​ណា​មួយ​នោះ​ឡើយ។ មាន​តែ​ការ​កសាង​រួម​គ្នា​ប៉ុណ្ណោះ​ទើបអចិន្ត្រៃយ៍។

ស្រលាញ់​គ្នា ​គឺ​ដើម្បី​បាន​ធូរស្រាល​ក្នុង​ខ្លួន កុំ​ដោយ​សារ​តែ​គេ​ជា​ស្រី ហើយ​យក​ប្រៀប​ និង​គាប​សង្កត់​លើ​គេ​អី។ មនុស្ស​ស្រី​ទន់​ខ្សោយ​រួច​ទៅ​ហើយ តែ​ដើម្បី​សុភមង្គល​របស់​ខ្លួន​គឺ​ត្រូវ​ខក​ចិត្ត​មិន​តិច​ទេ ដូច​នេះ​សូម​ផ្ដល់​ក្ដី​សុខ​ផ្លូវ​ចិត្ត​ឲ្យ​នាង​ផង បើ​សម្រេច​ចិត្ត​ដើរ​ចូល​ជីវិត​នាង៕

ចុចអាំន៖ ​ចង់​ស្រលាញ់ គ្នា​ដល់​ឆ្អឹង ក៏​ស្រី​ៗ​មិន​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​ដែរ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel