ចង់ស្រលាញ់ គ្នាដល់ឆ្អឹង ក៏ស្រីៗមិនត្រូវធ្វើរឿងទាំងនេះដែរ
- 2019-05-31 02:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ស្រលាញ់ គ្នាដល់ឆ្អឹង ក៏ស្រីៗមិនត្រូវធ្វើរឿងទាំងនេះដែរ
ទោះបីជាដឹងថាពេលស្រលាញ់គ្នាហើយ មានពេលខ្លះគឺពិបាកទប់អារម្មណ៍ មិនឲ្យធ្វើអ្វីមួយខ្លាំងណាស់ តែសកម្មភាពខាងក្រោមនេះគឺខាងស្រីមិនត្រូវធ្វើជាដាច់ខាត បើចង់រក្សាស្នេហាខ្លួនឲ្យបានគង់វង្ស។
១. ត្រួតពិនិត្យគេដូចម៉ែ
យល់ស្របថា ពេលស្រលាញ់គ្នាជាផ្លូវការហើយ គឺមានពេលខ្លះ យើងតែងចង់ដឹងថា គេកំពុងធ្វើអ្វី ជាមួយអ្នកណាគេដើម្បីងាយស្រួលតាមដានគេ។ យ៉ាងណាក្ដី ប្រសិនបើយើងចាំមើលផ្លូវគេមើលតែម៉ែដូចជាគេទៅណាមកណាត្រូវរាយការណ៍គ្រប់ពេលវេលានោះ នឹងធ្វើឲ្យមនោសញ្ចេតនារបស់អ្នកស្អុះស្អាប់ ល្អក់កករ ធ្វើឲ្យគេធុញទ្រាន់ ហើយការបែកគ្នា មានតែមុន និងក្រោយប៉ុណ្ណោះ។
២. និយាយថា៖ ខ្ញុំប្រាប់ហើយ តែមិនស្ដាប់
រវាងមនុស្សប្រុស និងមនុស្សស្រី អាចនិយាយបានថា មនុស្សប្រុសមានចិត្តអំនួតធំជាងខាងស្រី។ ដូចនេះហើយ នៅពេលសាងកំហុសអ្វីមួយ មិនគួរចាប់កំហុសខ្លាំងពេកនោះទេ ដោយគ្រាន់តែបញ្ចេញមតិ ក៏ដូចជាផ្ដល់ដំបូន្មានឲ្យគេកែនៅពេលក្រោយបានហើយ ដាច់ខាតមិនត្រូវប្រើពាក្យ៖ ខ្ញុំប្រាប់ហើយ តែមិនស្ដាប់។ ពាក្យនេះនឹងធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគេខ្លាំងណាស់។
៣. លះបង់គ្រប់យ៉ាងដើម្បីស្នេហា
ស្នេហាដែលអ្នកកំពុងមានបច្ចុប្បន្នអាចមិននៅគង់វង្សជារៀងរហូតឡើយ តែជីវិតរបស់អ្នកត្រូវបន្តយូរទៀត។ ដូចនេះ អ្នកមិនអាចដោយសារតែគេហើយហ៊ានលះបង់ការសិក្សា ក៏ដូចជាអាជីពរបស់ខ្លួននោះទេ ព្រោះអស់ពីគេ អ្នកអាចអស់អ្វីៗគ្រប់បែបយ៉ាង។ ដូចនេះ ទោះស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយ ក៏ត្រូវរក្សាតុល្យភាពឲ្យបាន។
៤. ឧស្សាហ៍ជូនកាដូថ្លៃៗឲ្យគេ
ចំណុចនេះស្ដាប់ទៅ ដូចមិនសូវជាពាក់ព័ន្ធ ព្រោះការជូនរឹតតែធ្វើឲ្យស្នេហាស្អិតរមួត។ យ៉ាងណាក្ដី ប្រសិនបើសកម្មភាពនេះកើតឡើងញឹកញាប់ ជាពិសេសនៅពេលដែលអ្នកមានជីវភាពល្អជាងគេនោះ នឹងធ្វើឲ្យគេមានអារម្មណ៍ថាខ្លួនតូចតាច ហើយយូរថ្ងៃទៅនឹងធ្វើឲ្យគេរអៀសខ្លួនមិនស័ក្ដិសមនឹងអ្នក។ ហើយលទ្ធផលគឺអ្នកដឹងរួចហើយ នោះគឺគេនឹងសុំដកខ្លួនពីអ្នក ដោយយកលេសថា អ្នកទាំង២ខុសគ្នាខ្លាំងពេក៕
ចុចអាន៖ ប្រុសៗមានអាថ៌កំបាំង ៥ ដែលមិនហ៊ានប្រាប់ឲ្យស្រីៗដឹង