ប្រុសៗមានអាថ៌កំបាំង ៥ ដែលមិនហ៊ានប្រាប់ឲ្យស្រីៗដឹង
- 2019-05-29 07:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗមានអាថ៌កំបាំង ៥ ដែលមិនហ៊ានប្រាប់ឲ្យស្រីៗដឹង
អានចំណងជើងហើយកំពុងតែចង់ដឹងមែនអត់? ថាប្រុសមានរឿងសម្ងាត់អីដែលមិនហ៊ានប្រាប់ឲ្យអ្នកដឹង។ មនុស្សប្រុសជាអ្នកដែលលាក់រឿងសម្ងាត់ជិតបំផុត បើសិនជាអ្នកចង់ដឹងរឿងដែលប្រុសៗមិនហ៊ានប្រាប់អ្នកនោះ មកអានខាងក្រោមនេះទៅអ្នកនឹងបានដឹង។
មិនចូលចិត្តឲ្យអ្នកណាមកតាំងខ្លួនធ្វើជាម្ចាស់គេទេ
រឿងសម្ងាត់មុនគេរបស់បុរសនោះគឺ គេមិនចូលចិត្តពេលមានគេមកតាំងខ្លួនជាម្ចាស់របស់គេទេ។ វាធ្វើឲ្យគេមានអារម្មណ៍មិនស្រួល។ បើសិនជាអ្នកចាប់ផ្ដើមនិយាយជាមួយគាត់ ហើយបង្ហាញភាពជាម្ចាស់ សូមគិតឡើងវិញ។
ចូលចិត្តលួចមើលសម្លៀកបំពាក់របស់មនុស្សស្រី
អាចថាវាជារឿងមួយដែលមនុស្សស្រីស្មានមិនដល់ ដែលថាគេចូលចិត្តមើលសម្លៀកបំពាក់ស្រីៗ។ បូករួមទាំងដងខ្លួនរបស់មនុស្សស្រីដែរ ដោយសារតែវាធ្វើឲ្យគេចាប់ចិត្ត និងមានការស្រមើស្រមៃ។
ភ័យខ្លាចជាមួយស្នេហាដែលគ្មានស៊េរីភាព
ទោះគេមិនមែនជាព្រាននារី តែគេក៏មិនចូលចិត្តការដែលត្រូវបានគេដាក់ចំណងឲ្យដែរ។ វាជារឿងសម្ងាត់របស់បុរសៗដែលមិនបានប្រាប់ឲ្យស្រីៗដឹងពេលដែលគេតាមស្រលាញ់ និងពេលដែលកំពុងមើលចិត្តគ្នា។ ប្រុសៗចូលចិត្តភាពសាមញ្ញៗ។ បើអ្នកចូលចិត្តបង្ខំគេពេក គេនិងមានអារម្មណ៍មិនល្អហើយនិងនិយាយ goodbye ជាមួយអ្នកមិនខាន។
ចូលចិត្តឲ្យមនុស្សស្រីចាប់ផ្ដើមរឿងលើគ្រែមុន
វាជារឿងសម្ងាត់ដែលតែងតែឋិតក្នុងចិត្តប្រុសៗជានិច្ច។ ពេលខ្លះវាជារឿងដែលគួរឲ្យរំភើបណាស់ពេលដែលមនុស្សស្រីចាប់ផ្ដើមមុន។វាជារឿងពិបាកទទួលយកបន្តិចសម្រាប់មនុស្សស្រី តែកុំគិតវែងឆ្ងាយ។ បើសិនជាអ្នកមិនចង់ធ្វើបែបនេះក៏មិនចាំបាច់ធ្វើដែរ ដោយសារតែប្រុសៗដឹងថាអ្នកនឹងខ្មាសទើបគេមិននិយាយប្រាប់អ្នក។
ពេលខ្លះគេជាមនុស្សទន់ជ្រាយណាស់
មនុស្សប្រុសមិនមែនរឹងមាំគ្រប់ពេលទេ។ រឿងអាថ៌កំបាំងចុងក្រោយរបស់មនុស្សប្រុសគឺគេជាមនុស្សទន់ជ្រាយណាស់។ ពេលខ្លះគេត្រូវការការលើកទឹកចិត្ត និងការឱបដ៏កក់ក្ដៅពីមនុស្សម្នាក់។ បើសិនអ្នកអាចក្លាយជាកន្លែងដែលមានសុវត្ថិភាពសម្រាប់គេ គេនឹងមិនទៅណាទេ៕
ចុចអាន៖ មិនបាច់ស្អាតពេក ឲ្យតែចេះប្រើល្បិច ៣ នេះដឹងតែមានប្រុសល្អៗតម្រង់ជួរគ្នាសុំស្នេហ៍មិនខាន