ល្អ​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​ស្រលាញ់ អាក្រក់​បំផុត​គឺ​នៅ​ពេល​មនុស្ស​ស្រី​អស់​ចិត្ត

  • 2019-05-29 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​នៅ​ស្រលាញ់​ ចង់​មនុស្ស​ប្រុស​ខុស​ប៉ុន្មាន​ដង មនុស្ស​ស្រី​ក៏​អាច​លើក​លែង​បាន​ទាំង​អស់ ដោយ​សារ​នាង​ស្រលាញ់ នៅ​ចង់​រក្សា​មនោសញ្ចេតនា​មួយ​នេះ។

ពេល​មនុស្ស​ស្រី​ស្រលាញ់ មនុស្ស​ប្រុស​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ក្នុង​បេះដូង​នាង។ ពី​មនុស្ស​ម្នាក់​ដែល​ចិត្ត​ត្រជាក់​បំផុត នាង​ក៏​ប្រែ​ជា​មនុស្ស​កក់​ក្ដៅ​។ ពី​មនុស្សអាត្មានិយម​ដល់​ថ្នាក់​ណា ក៏​នាង​ប្រែ​ជា​មនុស្ស​ចែក​រំលែក ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ មនុស្ស​ស្រី​គឺ​អ៊ីចឹង ឲ្យ​តែ​ស្រលាញ់ គឺ​នាង​លែង​ខ្វល់​ថា​ត្រូវ​ ឬ​ខុស​ហើយ គឺ​ឲ្យ​តែ​មនុស្ស​ខ្លួន​ស្រលាញ់​សប្បាយ​គឺ​នាង​អាច​ធ្វើ​បាន​ទាំង​អស់។

តែ​ផ្ទុយ​មក​វិញ នៅ​ពេល​មនុស្ស​ស្រី​ត្រូវ​គេ​ធ្វើ​ឲ្យ​ឆ្អែត​ចិត្ត លែង​ស្រលាញ់​ហើយ មនុស្ស​ស្រី​នឹង​ក្លាយ​ជា​តួ​ចិត្ត​អាក្រក់ ដូច​នៅ​ក្នុង​រឿង​ភាគ​ដែរ ហើយ​ក្លាយ​ជា​មនុស្ស​ចិត្ត​ដាច់​បំផុត។

ខ្ញុំ​ធ្លាប់​អង្គុយ​ក្បែរ​មនុស្ស​ប្រុស​កំពុង​អង្គុយ​យំ​ឡើង​អស់​ទឹក​ភ្នែក​ម្នាក់ ព្យាយាម​អូស​ទាញ​ស្នេហា​ដែល​បាន​ស្លាប់​ហើយ​រវាង​យើង​ទាំង​២។ អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង​ចាំ​បំផុត​នោះ​គឺ រូប​ភាព​ដែល​គេ​ព្យាយាម​ផ្សះផ្សារ​មនោសញ្ចេតនា​របស់​ខ្ញុំ​ឡើង​វិញ ហើយ​ឲ្យ​ខ្ញុំ​ទៅ​ស្រលាញ់​គេ​ដូច​ដើម ដោយ​គាត់​សន្យា​ថា​ គាត់​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ ក៏ដូច​ជា​កែ​ប្រែ​ទាំង​ស្រុង។ គួរ​ឲ្យ​សោក​ស្ដាយ នៅ​កាលៈទេសៈ​នោះ នៅ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​តែ​ពាក្យ "អស់​ស្រលាញ់" ធ្វើ​ឲ្យ​គ្មាន​ឱកាស​មួយ​ណា​ទៀត​ទាំង​អស់។

មនុស្សប្រុស​​ម្នាក់​នោះ មិន​ដែល​គិត​ថា​ថា​គេ​នឹង​ធ្លាក់​ចូល​កាលៈទេសៈ​បែប​នេះ​ឡើយ។ ព្រោះ​ក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មាន​ចំពោះ​គេ​គឺ​ធំ​ខ្លាំង​ពេក ដើម្បី​គេ ខ្ញុំ​អាច​ធ្វើ​បាន​គ្រប់​យ៉ាង។ គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ទឹក​ភ្នែក​ច្រើន​ដង​រាប់​មិន​អស់ តែ​គេ​មិន​ខ្វល់ ព្រោះ​ដឹង​ច្បាស់​ថា​ខ្ញុំ​ស្រលាញ់​គេ​ដល់​កម្រិត​ណា។ តែ​ដូច​គេ​ថា​មិន​ខុស ភាព​អត់ធ្មត់​តែង​មាន​កំណត់។ ទោះ​ស្រលាញ់​គេ​ខ្លាំង​យ៉ាង​ណា​ក៏​ខ្ញុំ​មិន​អាច​ទ្រាំ​នឹង​កំហុស​ច្រំដែល​ៗ​រហូត​ដែរ។ ក្រោយ​ដឹង​ថា​ គេ​លួច​ក្បត់​ខ្ញុំ​ជា​លើក​ទី​៣ ទឹក​ភ្នែក​ខ្ញុំ​បាន​ស្ងួត​អស់ ហើយ​ក៏​លែ​ង​ខ្ចី​ជីក​ឫស​ជីក​គល់​គេ​ដូច​សព្វ​មួយ​ដង។ ថ្ងៃ​ដែលខ្ញុំ​ប្រគល់​កាដូ​អនុស្សាវរីយ៍​ឲ្យ​គេ​វិញ គេ​ដឹង​ថា​ខ្ញុំ​នឹង​មិន​វិលវិញ​ជា​រៀង​រហូត ព្រោះ​គេ​ដឹង​ថា​ខ្ញុំ​ស្រលាញ់​កាដូ​ដែល​គេ​ជូន​ឲ្យ​នោះ​ខ្លាំង​ណាស់។ ខណៈ​គេ​នៅ​យំ​មិន​បាត់​ក្នុង​បន្ទប់​ដែល​យើង​ធ្លាប់​នៅ​រួម​គ្នា​នោះ ខ្ញុំ​បាន​ដើរ​ចេញ​ដោយ​មិន​និយាយ​មួយ​ម៉ាត់។

ទង្វើ​ធ្វើ​ដើម្បី​ឲ្យ​គេ​ដឹង​ថា នៅ​ពេល​គេ​ក្បត់​ខ្ញុំ គេ​ចិត្ត​ដាច់​យ៉ាង​ណា ពេល​នេះ​ខ្ញុំ​នឹង​ចិត្ត​ដាច់​ដាក់​គេ​វិញ។ បើ​ប្រុស​ៗ ចង់​ដឹង​ថា មនុស្ស​ស្រី​ពេល​អស់​ស្រលាញ់​យ៉ាង​ណា សាក​ធ្វើ​ឲ្យ​នាង​អស់​ចិត្ត​ទៅ នឹង​ស្គាល់​រសជាតិ​ហើយ៕

ចុចអានបន្ត៖ ទង្វើ​​ ៥​ យ៉ាង​​​របស់​​ភរិយា ដែល​​​​នាំ​ឲ្យ​​​ស្វាមី​​​ស្រលាញ់​​​ដក​​ចិត្ត​​មិន​​រួច

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម