ល្បិចងាយៗ ៧ យ៉ាង​ទុកសាកចិត្តសង្សាររបស់អ្នកចង់ដឹងថាគេស្មោះនឹងអ្នកឬអត់

  • 2019-05-28 04:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​​ពួក​គេ​តែង​តែ​ចង់​ឲ្យ​ស្នេហា​នោះ​មាន​តែ​គេ​២​នាក់​​ហើយ​ស្រលាញ់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​។​​ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​បាន​ស្នេហា​ដូច​ការ​គិត​ទេ​។​​​នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​ស្នេហា​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ថា​​តើ​វា​ជ្រាលជ្រៅ​ដល់​កម្រិត​ណា​?​ទោះ​គេ​ប្រាប់​ថា​គេ​ស្រលាញ់​យើង​​តែ​មិន​​ប្រាកដ​ថា​គេ​ស្មោះ​ជា​មួយ​យើង​​ទេ។​បើ​សង្សារ​របស់​អ្នក​មិន​និយាយ​ថា​ស្រលាញ់​​អ្នក​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ដឹង​ពី​ចិត្ត​របស់​គេ​បាន​។

១.​បង្ហោះ​​status​ដែល​មាន​បង្កប់​អត្ថន័យ​ក្នុង​​facebook

សរសេរ​ពាក្យ​ប៉ុន្មាន​ឃ្លា​បង្ហោះ​ក្នុង​​facebook​(ត្រូវ​ធ្វើ​ជា​សំដៅ​ដល់​នរណា​ម្នាក់)​​បើ​គេ​មាន​អារម្មណ៍​ថា​អ្នក​សរសេរ​ទាក់​ទង​ជា​មួយ​គេ​​គេ​នឹង​​cmt​ឬ​ឆ្លើយ​តប​តាម​សារ​ហើយ​។​​តែ​មិន​គេ​មិន​ចូល​ចិត្ត​អ្នក​ខ្លាំង​ទេ​​គេ​នឹង​មិន​ខ្វល់​ពី​​status​របស់​អ្នក​ទេ​។​

២.​សាក​ចិត្ត​គាត់

ធ្វើ​ជា​និយាយ​ច្រើន​​ជា​មួយ​បុរស​ផ្សេង​រាល់​ថ្ងៃ​​ហើយ​លែង​និយាយ​វិញ​ពីរ​​បី​ថ្ងៃ​​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​និយាយ​ដូច​មុន​ទៀត​។​​ចាំ​មើល​ថា​គាត់​មាន​ប្រតិកម្ម​អ្វី​អត់​​បើ​អត់​មាន​ន័យ​ថា​អ្នក​មិន​សូវ​សំខាន់​ចំពោះ​គាត់​ទេ​។​​តែ​បើ​គាត់​ខឹង​អ្នក​​អន់​ចិត្ត​ជា​មួយ​អ្នក​​នោះ​មាន​ន័យ​ថា​គាត់​ស្រលាញ់​អ្នក​ខ្លាំង​ហើយ​មិន​ចង់​បាត់​បង់​អ្នក​ទេ​។​​​​

៣.​ធ្វើ​ជា​ខូច​ឡាន​ឬ​ម៉ូតូ

វិធី​នេះ​ប្រើ​ការ​បាន​ពេល​ចង់​ដឹង​ថា​គាត់​ចេះ​ជួយ​អ្នក​ដ៏​ទៃ​អត់​។​​បើ​គាត់​ជា​សុភាព​បុរស​មែន​​នោះ​គ្មាន​ហេតុ​ផល​អី​ដែល​គាត់​មិន​សួរ​ថា​អ្នក​នៅ​កន្លែង​ណា​​បន្ទាប់​មក​ទៅ​រក​អ្នក​ភ្លាម​​ជួយ​ធ្វើ​ឡាន​ឬ​ម៉ូតូ​អ្នក​ឬ​យក​លុយ​ទៅ​ឲ្យ​អ្នក​ជួស​ជុល​ទៀត​ផង។​​ប៉ុន្តែ​បើ​គាត់​ជា​មនុស្ស​ដែល​អត់​ចិត្ត​​ហើយ​មិន​ខ្វល់​ពី​អ្នក​​គាត់​នឹង​យក​លេស​ថា​រវល់​មិន​អាច​ទៅ​បាន​​ឬ​ឲ្យ​អ្នក​​call​រក​មិត្តភក្តិ​របស់​អ្នក​ទៅ​។​

៤.​ឲ្យ​គាត់​នាំ​អ្នក​ទៅ​ជួប​គ្រួសារ​គាត់

ដើម្បី​ចង់​ដឹង​​អ្នក​គួរ​តែ​នាំ​គាត់​ទៅ​ជួប​គ្រួសារ​អ្នក​បន្ទាប់​មក​សុំ​ទៅ​ជួប​មិត្ត​ភក្តិ​របស់​គាត់​​និង​គ្រួសារ​គាត់​។​​បើ​គាត់​ពេញ​ចិត្ត​នឹង​នាំ​អ្នក​ទៅ​ជួប​ពួក​គេ​​​នោះ​មាន​ន័យ​ថា​គាត់​គ្មាន​អ្វី​លាក់​បាំង​ទេ​។​​តែ​បើ​គាត់​មើល​ទៅ​ដូច​ជា​ព្រួយ​បារម្ភ​​មិន​ចង់​នាំ​អ្នក​ទៅ​ជួប​ពួក​គេ​​នោះ​អ្នក​គួរ​តែ​ពិចារណា​ទៅ​លើ​គាត់​ហើយ​។​​មាន​តែ​មនុស្ស​ប្រុស​ដែល​មិន​ស្មោះ​ត្រង់​​ហើយ​លួច​លាក់​កុហក​ច្រើន​ប៉ុណ្ណោះ​ដែល​មិន​ហ៊ាន​នាំ​អ្នក​ទៅ​ជួប​គ្រួសារ​និង​មិត្ត​របស់​គេ​។

៥.​សង្កេត​មើល​ថា​គាត់​ចូល​ចិត្ត​មើល​រឿង​​រ៉ូមែនទិក​ជា​មួយ​អ្នក​អត់?

នៅ​ពេល​ដែល​អ្នក​​ស្រលាញ់​អ្នក​ណា​ម្នាក់​​អ្នក​នឹង​ស្រលាញ់​អ្វី​គ្រប់​យ៉ាង​ទាំង​អស់​ដែល​ជា​របស់​គេ​។​អ្នក​នឹង​មិន​ខ្វល់​ពី​ទម្លាប់​អាក្រក់​របស់​គេ​នោះ​ទេ​។​​មនុស្ស​ប្រុស​ភាគ​ច្រើន​ចូល​ចិត្ត​មើល​រឿង​ប្រយុទ្ធ​គ្នា​​មិន​ចូល​ចិត្ត​រឿង​ស្នេហា​ទេ​។​​ប៉ុន្តែ​បើ​គាត់​ស្រលាញ់​អ្នក​គាត់​នឹង​មិន​ឲ្យ​អ្នក​ទៅ​មើល​រឿង​ស្នេហា​តែ​ម្នាក់​ឯង​ទេ​។​​ពេល​គាត់​ស្រលាញ់​អ្នក​គាត់​នឹង​យល់​ព្រម​ជា​មួយ​អ្នក​គ្រប់​រឿង​​។

៦.​ធ្វើ​ជា​លេង​សើច​ច្រើន

នក​ត្រូវ​ធ្វើ​ឲ្យ​បុរស​ជា​ច្រើន​មិន​អាច​បំភ្លេច​អ្នក​បាន​។​​មាន​អ្នក​ចាំ​ឆក់​យក​អ្នក​ពី​គាត់​ច្រើន​ណាស់​​ចឹង​ហើយ​នឹង​ធ្វើ​ឲ្យ​គាត់​កាន់​តែ​ព្យាយាម​ការ​ពារ​បេះ​ដូង​អ្នក​ឲ្យ​ជាប់​​មិន​ឲ្យ​អ្នក​ណា​យក​បាន​ទេ​។​​ប៉ុន្តែ​មិន​ត្រូវ​ប្រើ​វិធី​នេះ​ច្រើន​ដង​ពេក​ទេ​​វា​អាច​នាំ​ផល​អាក្រក់​ដល់​អ្នក​។

៧.​ព្យាយាម​បដិសេធ​គាត់

ស្រី​ៗ​តែង​តែ​បដិសេធ​យ៉ាង​ទន់​ភ្លន់​ទៅ​ដៃ​គូ​របស់​គេ​​ដោយ​និយាយ​ថា​​«ខ្ញុំ​មិន​ទាន់​ត្រៀម​ខ្លួន​នឹង​ទទួល​ស្នេហា​ទេ​»​​ឬ​​«សុំ​ពេល​គិត​សិន​»។​​ការ​បដិសេធ​បែប​នេះ​អ្នក​អាច​សាក​ចិត្ត​គាត់​បាន​​ថា​តើ​គាត់​ពិត​ជា​ស្រលាញ់​អ្នក​មែន​ឬ​អត់​។​​បើ​គាត់​ស្រលាញ់​អ្នក​មែន​គាត់​នឹង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​អ្នក​ប្តូរ​ចិត្ត​មក​យល់​ព្រម​ជា​មួយ​គាត់​ឲ្យ​ទាល់​តែ​បាន​។ប៉ុន្តែ​បើ​គាត់​គ្រាន់​តែ​ចង់​លេង​សើច​នឹង​អ្នក​ទេ​​ពេល​លឺ​សម្តី​បដិសេធ​បែប​នេះ​គាត់​នឹង​មិន​ត្រលប់​មក​ម្ដង​ទៀត​ឡើយ​។

ចុចអាន៖ ​កុំស្រលាញ់មនុស្សដែលមិនបានស្រលាញ់យើង ព្រោះ​គ្មានបានអ្វី ក្រៅពីឈឺចាប់

អត្ថបទ៖ ឃួន​ សុលីកា