មនុស្ស​ស្រី​នៅ​លីវ​យូរ មិន​មែន​រើស​ពេក​ទេ មក​ពី​មិន​ចង់​បាន​មនោសញ្ចេតនា​រាក់កំភែល

  • 2019-05-28 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​សុខចិត្ត​នៅ​ម្នាក់​ឯង មើល​ថែ​ខ្លួន​ឯង ក៏​គ្រាន់​បើ​ជាង​នៅ​ក្នុង​មនោសញ្ចេតនា​មួយ​ដែល​ឈឺចាប់ ហើយ​ឯកា​ជាង​ពេល​នៅ​ម្នាក់​ឯង​ដែរ។

នៅ​ជុំវិញ​ខ្លួនយើង ប្រាកដ​ជា​មិន​ខ្វះ​ឡើយ​មនុស្ស​ស្រី​ដែល​នៅ​លីវ​បាន​១-២​ឆ្នាំ ឬ​ខ្លះ​ឡើង​ដល់​បែក​គ្នា​៣-៤​ឆ្នាំ​ហើយ នៅ​តែ​មិន​ទាន់​គិត​ដល់​រក​អ្នក​ថ្មី។ អ្នក​ដទៃ​មើល​មក​បាន​ត្រឹម​គ្រវី​ក្បាល​និយាយថា "ប្រាកដ​ជា​មក​ពី​រើស​ពេក​ហើយ"។ តែ​មូលហេតុ​ពិត​ប្រាកដ​ដែល​នាង​ជ្រើស​យក​ការ​កណ្ដោចកណ្ដែង​នេះ មក​ពី​ការ​រើស​ពេក ឬ​ក៏​អត់?

ការ​ពិត គ្មាន​អ្នក​ណា​ចង់​នៅ​ម្នាក់​ឯង​ទេ ហើយ​រឹត​តែ​គ្មាន​អ្នក​ណា​ទម្លាប់​នឹង​ភាព​ឯកា​ទៅ​ទៀត ទោះ​រស់​នឹង​វា​យូរ​ប៉ុណ្ណា​ក៏​ដោយ។ អ្នក​ណា​ក៏​ចង់​បាន មនុស្ស​ម្នាក់​នៅ​ក្បែរ គ្រាន់​បាន​ចែក​រំលែក មើល​ថែ​រក្សា​គ្នា​ទៅ​មក​ដែរ។ មើល​គេ​ផ្អែម​ល្ហែម​នឹង​គ្នា ក៏​ចេះ​ច្រណែន​ដែរ​តើ។

យ៉ាងណាក៏ដោយ មនុស្ស​ជា​ច្រើន​នៅ​តែ​ជ្រើស​យក​ជីវិត​នៅ​លីវ ព្រោះ​គេ​មិន​រំពឹង​នឹង​រក​ឃើញ​មនុស្ស​ដែល​ល្អ អាច​ស្រលាញ់ និង​បារម្ភ​ពី​គេ​ពិត​ប្រាកដ។ ដូច​នេះ​ហើយ ជា​រៀង​រាល់​យប់ ក្រោយ​ចេញ​ពី​ធ្វើ​ការ គេ​អាច​តូច​ចិត្ត ពេល​នារី​ដទៃ​មាន​គេ​មក​យក ឯ​ខ្លួន​ពាក់​អាវ​ភ្លៀង​ជិះ​តែ​ម្នាក់​ឯង​លើ​ផ្លូវ​អស់​មនុស្ស​មួយ​នេះ។ តែ​ទោះ​ជា​ប្រឈម​នឹង​រឿង​ទាំង​នេះ​ជា​ប្រចាំ ក៏​មនុស្ស​ស្រី​ខ្លះ​មិន​សុខ​ចិត្ត​ទទួល​យក​ស្នេហា​ដែល​មួយ​ឆាវ ឬ​របៀប​ស្នេហា​ឲ្យ​តែ​មាន​ឡើយ។

និយាយ​ឲ្យ​ត្រង់​ទៅ ប្រភេទ​ស្នេហា​បណ្ដោះ​អាសន្ន​គឺ​នាង​មិន​ត្រូវ​ការ​ជា​ដាច់​ខាត។ នាង​សុខ​ចិត្ត​ពិបាក​បន្តិច​មែន ក៏​មិន​ប្រគល់​បេះដូង​ឲ្យ​ខុស​មនុស្ស ព្រោះ​មិន​ដឹង​ជា​យូរ​ប៉ុណ្ណា​ទើប​របួស​ចិត្ត​អាច​ជា​បាន៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel