ស្រីៗយើង! ត្រូវឈប់រត់តាមគេ បើចង់ឱ្យគេដឹងថាយើងមានតម្លៃប៉ុណ្ណា
- 2019-05-28 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗយើង! ត្រូវឈប់រត់តាមគេ បើចង់ឱ្យគេដឹងថាយើងមានតម្លៃប៉ុណ្ណា
ជូនចំពោះមនុស្សស្រីទាំងឡាយក្នុងលោកនេះ,
មនុស្សប្រុសខ្លះនឹងដឹងថាយើងមានតម្លៃ ពេលយើងឈប់ដេញតាមគេ ពេលយើងឈប់ឱ្យការចាប់អារម្មណ៍យើងទៅគេ ឈប់ឱ្យពេលវេលាយើងទៅគេ ឈប់ប្រឹងប្រែងធ្វើអ្វីដើម្បីគេ។ ពេលខ្លះ យើងត្រូវធ្វើខ្លួនឱ្យដូចជាយើងឈប់ខ្វល់ ឈប់ដេញតាម ឈប់ឈឺចាប់ ព្រោះមនុស្សខ្លះនឹងគិតយើងមិនចេះហត់ទេ គេនឹងទុកយើងដូចមនុស្សយន្ត ធ្វើអ្វីក៏មិនចេះក្រែងចិត្តយើង មិនដែលគិតថាយើងលំបាកយ៉ាងណា ព្រោះតែគិតថាយើងស្រលាញ់គេពេក។
មែន! ការស្រលាញ់ពិតជាមិនដែលហត់មែន តែការឈឺចាប់ទៅវិញទេ ដែលបង្រៀនយើងឱ្យចេះហត់ និងឱ្យចេះសម្រាកខ្លះ។
អ្នកណាក៏ដោយដែលកំពុងអានអត្ថបទនេះ សូមមើលឱ្យឃើញតម្លៃខ្លួនឯង ឈប់ផ្ដល់តម្លៃដែលខ្លួនមានទៅឱ្យគេទាំងស្រុងពេក ហើយឈប់ប្រឹងប្រែងដើម្បីមនុស្សដែលមិនស័ក្ដិសមជាមួយអ្នក។ បើគេពិតជាចង់បានយើងមែន យើងមិនបាច់ខំប្រឹងយ៉ាងត្រដាបត្រដួសដើម្បីឱ្យបានគេតែម្ខាងនោះទេ។ ត្រូវចាំពាក្យថា "បើគេស្រលាញ់យើង យើងមិនបាច់ពិបាកប្រឹងដើម្បីគេទេ ព្រោះគេនឹងប្រឹងដើម្បីបានយើង! តែបើគេមិនស្រលាញ់យើងទេ ក៏កុំប្រឹងដូចគ្នា ព្រោះវាគ្មានប្រយោជន៍ឡើយ!”
ដោយក្ដីស្រលាញ់ពីមនុស្សស្រីដូចគ្នា!
ចុចអាន៖
ប្រុសៗដែលគ្មានពេលឲ្យសង្សារហើយយកលេសថារវល់ការងារ អានអត្ថបទនេះសិនទៅ
មនុស្សស្រីលើកលែងឲ្យប្ដីក្បត់លើកទី១ គឺចិត្តទូលាយ តែលើកទី២គឺល្ងង់