ពេល​ដាក់​ចិត្ត​ស្រលាញ់​ហើយ អ្នក​ណា​ក៏​ក្លាយ​ជា​មនុស្ស​ល្ងង់​ដែរ

  • 2019-05-27 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួរ​ថា​នៅ​លោក​នេះ មាន​ប៉ុន្មាន​នាក់​ដែល​មិន​ខ្លាយជា​មនុស្ស​ល្ងង់​នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់​នោះ។ ប៉ុន្តែ​កុំ​បារម្ភ​អី ​មក​ពី​ភាព​ល្ងង់​នេះ​​ហើយ ដែល​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​បាន។

បុរស​ម្នាក់​នៅ​ពេល​រក​ឃើញ​នារី​ម្នាក់​ដែល​ខ្លួន​ស្រលាញ់​ហើយ នឹង​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​នាង ទោះ​បី​ជា​ពេល​ខ្លះ​លើស​ពី​សមត្ថភាព​របស់​ខ្លួន​ក៏​ដោយ។ មាន​អ្នក​ហ៊ាន​ទាំង​លះ​បង់​ការ​សិក្សា​របស់​ខ្លួន​ដើម្បី​ទៅ​ធ្វើ​ការ​ក៏​ដើម្បី​តែ​អាច​ផ្គត់ផ្គង់​ឲ្យ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់។ នេះ​ហើយ​ដែល​ហៅ​ថា​ភាព​ឆោត​ក្នុង​ស្នេហា។ តែ​សួរ​ថា ពួក​គេ​មាន​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ? គឺ​អត់​ទេ ពួក​គេ​ធ្វើ​ចេញ​ពី​ចិត្ត​ស្រលាញ់ ទោះ​អាច​ត្រូវ​អ្នក​ផង​រិះគន់​ក៏​ដោយ តែ​គេ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា។

ពេល​ស្រលាញ់​នរណា​ម្នាក់​ហើយ យុវភាព​របស់​អ្នក​នឹង​ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​អនាគត​របស់​អ្នក​ទាំង​ពីរ។ ទោះ​មិន​អាច​មើល​ឃើញ​អនាគត​ក៏​ដោយ តែ​បច្ចុប្បន្ន អ្នក​អាច​ស្រលាញ់​យ៉ាង​ងប់ងុល មិន​ខ្វល់​ពី​សម្ដី​ចេញ​ចូល​របស់​អ្នក​ក្រៅ។

ពេល​ខ្លះ​យើង​ឆោត​ដល់​ថ្នាក់​លះ​បង់​ខ្លួន​ឯង​ជ្រុល។ បើ​សិន​ជា​នៅ​ក្នុង​មនោសញ្ចេតនា​មួយ មាន​អ្នក​ឆោត​២​នាក់ នោះ​មិន​មែន​ជា​បញ្ហា​ឡើយ តែ​បើ​យើង​ឆោត​តែ​ឯង នោះ​គេ​ថា​ឲ្យ​មិន​ខុស​ឡើយ។ ព្យាយាម​គ្រប់​យ៉ាង​ដើម្បី​គេ តែ​បើ​គេ​មើល​មិន​ឃើញ​សួរ​ថា​មាន​ន័យ​អ្វី។ បើ​អ្វី​ដែល​យើង​ធ្វើ គេ​ប្រៀប​ដូច​សំណល់​នោះ។

ភាព​ឆោត​ក្នុង​ស្នេហា​គឺ​មិន​អាច​ខ្វះ​បាន​ឡើយ ព្រោះ​វា​រឹត​តែ​ញ៉ាំង​ឲ្យ​មនោសញ្ចេតនា​កាន់​តែ​ជ្រាលជ្រៅ​ជាង​មុន តែ​បើ​រួម​ឆោត​ទាំង​២​នាក់​ចាំ​ធ្វើ ព្រោះ​ឆោត​តែ​ម្នាក់​​ឯង​នឹង​ត្រូវ​គេ​ថា​ល្ងង់៕

ចុចអានបន្ត៖

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម