៣ វិធី​បដិសេធ​មនោសញ្ចេតនា​មនុស្ស​ម្នាក់ កុំឲ្យ​គេ​ឈឺ​ចាប់ និង​អាម៉ាស

  • 2019-05-24 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ក៏​ចង់​ទទួល​បាន​ក្ដី​ស្រលាញ់​ពី​មនុស្ស​ដែល​យើង​មាន​ចិត្ត​លើ​ដែរ តែ​ផ្ទុយ​មក​វិញ ក្នុងករណី​ដែល​ទទួល​បាន​មនោសញ្ចេតនា​ពី​អ្នក​ដែល​យើង​មិន​ស្រលាញ់​វិញ​នោះ តើ​គួរ​ធ្វើ​ដូច​ម្ដេច? ខាង​ក្រោម​នេះ​ គឺ​៣​វិធី​បដិសេធ​សេចក្ដី​ស្រលាញ់​របស់​គេ ដោយ​មិន​បំបាក់​មុខ ក៏​ដូច​ជា​មិន​ធ្វើ​ឲ្យ​គេ​ឈឺចាប់។

១. បដិសេធ​តាម​ផ្ញើសារ

ក្នុង​ករណី​ទទួល​បាន​ការ​សារភាព​តាម​រយៈ​ការ​ផ្ញើ​សារ នោះ​បដិសេធ​វិញ​ដោយ​ការ​ផ្ញើ​សារ​គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ នៅ​ពេល​ត្រូវ​គេសារភាព​ផ្ទាល់ តែ​មិន​ទាន់​ឆ្លើយ​តប​វិញ​បាន​នៅ​ពេល​នោះ នោះ​ការ​តប​វិញ​ដោយ​ផ្ញើសារ​ក៏​ប្រសើរ​ដូច​គ្នា។ ដោយ​សារ​តែ​​ត្រូវ​បដិសេធ​ដោយ​មនុស្ស​យើង​ស្រលាញ់​នៅ​នឹង​មុខ តិច​ច្រើន​អី​ក៏​គួរ​ឲ្យ​អាម៉ាស និង​អន់​ចិត្ត​ដែរ ដូច​នេះ​បដិសេធ​តាម​សារ គឺ​ទុក​ឲ្យ​គេ​មាន​ពេល​វេលា​នៅ​ម្នាក់​ឯង​ខ្លះ ដើម្បី​សម្រប​ខ្លួន មុន​ពេល​ប្រឈម​មុខ​នឹង​អ្នក​ម្ដង​ទៀត។

២. បដិសេធ​ដោយ​ការ​និយាយ​កុហក

មិន​មែន​គ្រប់​ពេល​ឲ្យ​តែ​និយាយ​កុហក​គឺ​អាក្រក់​ឡើយ ជាពិសេស​គឺ​នៅ​ពេល​កុហក​ដើម្បី​ឲ្យ​មនុស្ស​ម្នាក់​បាន​ស្បើយ​ចិត្ត។ នៅ​ពេល​ទទួល​បាន​មនោសញ្ចេតនា​ពី​គេ តែមិន​ដឹង​បដិសេធ​យ៉ាង​ម៉េច អ្នក​អាច​កុហក​បាន​ថា នាង​មាន​សង្សារ​រួច​ហើយ​ជា​ដើម ដើម្បី​កុំ​ឲ្យ​គេ​តាម​ស្រលាញ់​ទៀត។ ឬ​ក៏​អាច​ខ្ចី មិត្តភ័ក្ដិ​ម្នាក់​មក​ធ្វើជា​សង្សារ ដើម្បី​ឲ្យ​គេ​រឹត​តែ​ជឿ ហើយ​កាត់​ចិត្ត​បាន​លឿន។

៣. ប្រាប់​គេ​ថា​អ្នក​មិន​ទាន់​ធ្វើ​ចិត្ត​បាន

មិន​ទាន់​ទទួល​យក​បាន​មនោសញ្ចេតនា​របស់​នៅ​ពេល​នេះ មិន​ប្រាកដ​ថា អ្នក​មិន​រំជួល​ចិត្ត​នៅ​ពេល​ក្រោយ​នោះ​ទេ។ ព្រោះ​គេ​ថា ស្នេហ៍​មិន​ឈ្នះ​ស្និទ្ធិ​ឡើយ។ ប្រសិន​បើ​អ្នក​ទាំង​ពីរ​នៅ​ក្បែរ​គ្នា ជា​រៀង​រាល់​ថ្ងៃ ហើយ​អ្នក​មាន​អារម្មណ៍​ជាមួយ​គេ​នោះ តិច​ច្រើន​អី​ក៏​អ្នក​នឹង​មាន​ចិត្ត​លើ​គេ​ដែរ។ ដូច​នេះ​ហើយ កុំ​ច្រាន​ចោល​ឱកាស​របស់​ខ្លួន​ចោល​ឲ្យ​សោះ ដោយ​គ្រាន់​តែ​អ្នក​មិន​ទាន់​រួចរាល់​សម្រាប់​ស្នេហា​ឡើយ ហើយ​សុំ​ពេល​បន្តិច​សិន តែ​កុំ​បដិសេធ​ដោយ​ដាច់​អហង្ការ៕

ចុចអាន៖ ​សញ្ញា​​​​គ្រោះ​​​ថ្នាក់​ ​​បង្ហាញ​​​ថា​​​​ស្នេហា​​​របស់​អ្នក មិន​​អាច​​​​​​​ឋិតថេរ​​​បាន​​​យូរ​​ឡើយ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម