សញ្ញាគ្រោះថ្នាក់បង្ហាញថាអ្នកកំពុងកើតមហារីកគ្រាប់ឈាម

  • 2019-05-23 10:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មហារីក​គ្រាប់​ឈាម​ត្រូវ​បាន​គេ​ហៅ​ម៉្យាង​ទៀត​ថា​ជា​ជំងឺ​ឈាម​ស​។​ វា​ត្រូវ​បាន​កំណត់​ដោយ​ការ​រីក​សាយ​នៃ​កោសិកា​អាក្រក់​ដែល​មិន​ទាន់​លូត​លាស់​ក្នុង​ខួរ​ឆ្អឹង​ដែល​ហៅ​ថា​កោសិកា​ផ្ទុះ​។​ ការ​រីក​សាយ​នៃ​កោសិកា​ផ្ទុះ​ក្នុង​រាងកាយ​នាំ​ឲ្យ​មាន​ការ​រារាំង​ដល់​កោសិកា​ឈាម​ក្រហម​ក្នុង​ខួរ​ឆ្អឹង​ និង​ប្លាកែត​ដែល​បណ្ដាល​ឲ្យ​បាត់​បង់​កោសិកា​ឈាម​ក្រហម​ម្ដង​បន្តិច​ៗ​ បង្ក​ឲ្យ​មាន​ភាព​ស្លេក​ស្លាំង​។​ ពេល​កោសិកា​ផ្ទុះ​រីក​រាល​ដាល​ចូល​ក្នុង​ឈាម​ និង​ជ្រាប​ចូល​ទៅ​ក្នុង​សរីរាង្គ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​មហារីក​គ្រាប់​ឈាម​។​ ជំងឺ​មហារីក​គ្រាប់​ឈាម​ជា​ធម្មតា​កើត​ឡើង​ចំពោះ​ក្មេង​ៗ​ និង​ ៣០​ %​ ទៀត​ចំពោះ​អ្នក​មាន​ជំងឺ​មហារីក​។​ ជំងឺ​មហារីក​គ្រាប់​ឈាម​មាន​ ៣​ ប្រភេទ​ leukocytes (៣៦​ %) lymphoma (៤៦ %) និង myeloma (១៨ %)។​

រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​គ្រាប់​ឈាម​មាន​ដូច​ជា​៖

ជាំ​ និង​មាន​ចេញ​ឈាម

រោគ​សញ្ញា​ទូទៅ​នៃ​ជំងឺ​មហារីក​គ្រាប់​ឈាម​គឺ​ជា​ជាំ​លើ​រាង​កាយ​ និង​ហូរ​ឈាម​ឥត​ឈប់​។​ កោសិកា​ឈាម​ធម្មតា​ត្រូវ​បាន​ជំនួស​ដោយ​កោសិកា​ខុស​ប្រក្រតី​ដែល​បណ្ដាល​ឲ្យ​ប្លាកែត​ (កត្តា​ឈាម​កក)​ បាត់ ហើយ​ឈាម​មិន​អាច​កក​បាន​។​

អស់​កម្លាំង​ខ្លាំង

រោគ​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​គ្រាប់​ឈាម​គឺ​ការ​ខ្វះ​គ្រាប់​ឈាម​ក្រហម​នៅ​ក្នុង​រាង​កាយ​ ធ្វើ​ឲ្យ​អស់​កម្លាំង​យូរ​។​ ស្ថាន​ភាព​បែប​នេះ​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម​ (សូម្បី​តែ​នៅ​ពេល​សម្រាក)​ ស្លេក​ ឈឺ​ទ្រូង​ និង​វិល​មុខ​។​

ហើម​កូន​កណ្ដុរ

កូន​កណ្ដុរ​ដែល​លេច​ចេញ​នៅ​លើ​ក្លៀក​ ឬ​ក្រលៀន​គឺ​ជា​សញ្ញា​ប្រាប់​ថា​កោសិកា​ឈាម​ខុស​ធម្មតា​ត្រូវ​បាន​កក​កុញ​ក្នុង​ក្រពេញ​កូន​កណ្ដុរ​ហើយ​អាច​ហើម​។​ ដុំ​តូច​​ៗ​ទាំង​នេះ​មាន​រចនា​សម្ព័ន្ធ​ដូច​ធ្មេញ​តូច​​មួយ​ដែល​អាច​ជួយ​ច្រោះ​ឈាម​ជា​ញឹក​ញាប់​ដោយ​គ្មាន​ការ​ឈឺ​ចាប់​។​

ឆ្លង​មេរោគ

ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​រោគ​សញ្ញា​ដូច​ជំងឺ​គ្រុន​ផ្ដាសាយ​ដូច​ជា​ការ​ក្អក​ ឬ​ឈឺ​បំពង់​ក​ដែល​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​កោសិកា​ឈាម​ដែល​ប្រឆាំង​នឹង​ការ​ឆ្លង​។​ កង្វះ​នៃ​កោសិកា​ដ៏​សំខាន់​ទាំង​នេះ​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​គ្រុន​ក្ដៅ​ញឹក​ញាប់​ដែរ​។​

ឈឺ​ពោះ

ការ​កើន​ឡើង​នៃ​កោសិកា​ឈាម​មិន​ធម្មតា​នៅ​ក្នុង​ស្បូន​គឹ​​ជា​មូល​ហេតុ​នៃ​បញ្ហា​ក្រពះ។​ អ្នក​ជំងឺ​មាន​អារម្មណ៍​ថា​ឆ្អែត​ពេល​ទើប​ទទួល​ទាន​បាន​តិច​ ឬ​មិន​ស្រួល​ក្នុង​ឆ្អឹង​ជំនីរ​ខាង​ឆ្វេង​។​

រលាក​សន្លាក់

​ផល​វិបាក​ទួទៅ​នៃ​ជំងឺ​មហារីក​គ្រាប់​ឈាម​គឺ​ជា​ការ​ឈឺ​ចាប់​នៅ​ក្នុង​ឆ្អឹង​និង​សន្លាក់​។​ ការ​ឈឺ​ចាប់​ដោយ​សារ​តែ​ខួរ​ឆ្អឹង​ត្រូវ​បាន​បំពេញ​ដោយ​កោសិកា​មិន​ប្រក្រតី​។​

ស្រក​ទម្ងន់​លឿន

មហារីក​គ្រាប់​ឈាម​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​ចំណង់​ចំពោះ​អាហារ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រក​​គីឡូ​លឿន​។​ លើស​ពី​នេះ​ទៀត​អ្នក​ជំងឺ​បែក​ញើស​ច្រើន​ ជា​ពិសេស​នៅ​ពេល​យប់​មាន​គ្រុន​ក្ដៅ​ វិល​មុខ​ និង​ហូរ​ឈាម​តាម​ច្រមុះ​។​ រោគ​សញ្ញា​នេះ​ច្រើន​កើត​មាន​លើ​មនុស្ស​ដែល​មាន​ជំងឺ​មហារីក​កូន​កណ្ដុរ៕

ចុចអាន៖ ហានិភ័យ​​សុខភាព​​​ ​៧យ៉ាង​​​ ស្រីៗ​​មិន​គួរ​មើល​​រំលង​​ដាច់​ខាត

ប្រភព៖ vnexpress ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម