អត់ដឹងស្លៀកពាក់បែបណា ថ្ងៃចូលធ្វើការដំបូងមែនទេ? អត្ថបទនេះជួយបាន!

  • 2019-05-23 08:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​ធ្លាប់​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ប្រហែល​មិន​សូវ​ពិបាក តែ​សម្រាប់​អ្នក​ទើប​ទទួល​បាន​ការងារ​លើក​ទី​១​អាច​នឹង​មាន​ការ​បារម្ភ​។ ម្យ៉ាង​ទៀត បើ​អ្នក​ចូល​ធ្វើ​ការ​កន្លែង​ដែល​មាន​ឯកសណ្ឋាន​ឱ្យ​ស្រាប់​ក៏​មិន​មាន​អ្វី​ត្រូវ​គិត​ច្រើន​ដែរ តែ​​បើ​កន្លែង​ដែល​​មិន​តម្រូវ​ឯកសណ្ឋាន​គ្នា​យើង​ត្រូវ​ជ្រើស​សម្លៀកបំពាក់​ណា​ដែល​ស័ក្ដិសម​ មិន​លើស​ក៏​មិន​ខ្វះ។ ម៉ោះ កុំ​បារម្ភ​អី ចាំ​កញ្ញា​ប្រាប់​វិធី​រៀប​ចំ​ខ្លួន​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង​ដូច​ខាង​ក្រោម៖

អាវ​សាច់​ក្រណាត់​ធម្មតា ជាមួយ​ខោ ឬ​សំពត់

អាវ​តឺនុយ​ជាមួយ​ខោ​ឬ សំពត់​ ហើយ​ថែម​អាវ​ធំ​ពី​ក្រៅ

រ៉ូប​សាមញ្ញ តែ​មិន​សិចស៊ី​ពេក

រ៉ូប​ហើយ​ថែម​អាវ​ធំ​ពី​ក្រៅ

ចុចអាន៖ ចង់ឲ្យ Crush ចាប់អារម្មណ៍នៅកន្លែងធ្វើការ ស្រីៗកុំភ្លេចសម្លៀកបំពាក់ទាំងនេះ

កុំ​ស្លៀក​ខោ​ខ្លី ឬ​សំពត់​ខ្លី​ខ្លាំង​ពេក

កុំ​ពាក់​ស្បែក​ជើង​​ចំពាម ឬ​ស្បែក​ជើង​ស៊ក​ធម្មតា

កុំ​ពាក់​គ្រឿង​អលង្ការ​ច្រើន​ពេក

ផាត់​មុខ​ស្រាល​ៗ ​ហើយ​កុំ​ធ្វើ​​សក់​លេង​ស្ទីល​ខ្លាំង​ពេក

ក្រៅ​ពី​ការ​ស្លៀក​ពាក់ អ្វី​ដែល​អ្នក​ចូល​ធ្វើ​ការ​ដំបូង​ត្រូវ​ត្រៀម​ផង​ដែរ​នោះ គឺ៖

-សម្រាក​ពី​យប់​ឱ្យ​បាន​គ្រប់គ្រាន់ ​ដើម្បី​កុំ​ឱ្យ​ចូល​ធ្វើ​ការ​ទាំង​អស់​កម្លាំង​ល្ហិតល្ហៃ ឬ​ភ្នែក​ខ្មៅ​ដូច​ខ្លាឃ្មុំ

-មក​ឱ្យ​ទាន់​ ឬ​មុន​ម៉ោង​ចូល​ធ្វើ​ការ​ដើម្បី​កុំ​ឱ្យ​ខូច​ក្រេឌីត​តាំង​ពី​ថ្ងៃ​ដំបូង

-ធ្វើ​ខ្លួន​ឱ្យ​រួសរាយ រាក់ទាក់​ដាក់​បុគ្គលិក​​ដទៃ​ទៀត ជៀសវាង​ការ​មើល​គេ​ដោយ​ក្រសែ​ភ្នែក​មិន​គប្បី

-តាំង​ចិត្ត​ឱ្យ​រួច​រាល់​ដើម្បី​ចូល​ធ្វើ​ការ៕

ចុចអាន៖ ​មិន​​ចង់​​​ឲ្យ​​​​​​​​​​​ការ​​​ស្លៀកពាក់​​​មើល​ទៅ​ចាស់​​​ហួស​​​​សម័យ គួរ​​ជៀស​​​​​​​​​វាង​កំហុស​​​​​​ ៥​យ៉ាង​​​ នេះ

រូបភាព៖ IG, Pinterest

អត្ថបទ៖ សរ សុគន្ធី