មិនចង់ឲ្យការស្លៀកពាក់មើលទៅចាស់ហួសសម័យ គួរជៀសវាងកំហុស ៥យ៉ាង នេះ
- 2019-05-03 03:38:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនចង់ឲ្យការស្លៀកពាក់មើលទៅចាស់ហួសសម័យ គួរជៀសវាងកំហុស ៥យ៉ាង នេះ
រូបមន្តនៃការតុបតែងខ្លួនពិតជាសំខាន់សម្រាប់នារីគ្រប់រូប បូកផ្សំជាមួយនឹងការស្លៀកពាក់បន្ថែមទៀត ទើបអាចនាំទៅដល់ភាពជោគជ័យ។ បើសម្លៀកបំពាក់មិនសមសួន ស៊ុលគឃុល កុំថាឡើយខ្លួនយើង សូម្បីអ្នកដទៃក៏គ្មានទំនុកចិត្តមកលើយើងដែរ។ ដើម្បីការពារខ្លួនមិនឲ្យមើលទៅឃើញចាស់ជាងវ័យ ហើយហួសសម័យទៀតនោះ គួរជៀសវាងកំហុសក្នុងការស្លៀកពាក់ដូចខាងក្រោមនេះ។
១. សម្លៀកបំពាក់ដែលរលុងហើយធំ
នេះគឺជាប្រភេទសម្លៀកបំពាក់ដែលបិទបាំងដងខ្លួនរបស់អ្នក ធ្វើឲ្យរាងកាយឃើញធំនិងចាស់ជាងមុន។ យ៉ាងណាមិញ អ្នកពុំចាំបាច់ត្រូវស្លៀករឹបៗពេកក៏បាន ប៉ុន្តែហោចណាស់ គួរជ្រើសរើសខោឬសំពត់ ណា ដែលរឹបល្មមអាចបង្ហាញទម្រង់ចង្កេះ ហើយមិនធំឬវែងពេកទេ។
២. មិនច្នៃប្រឌិតម៉ូដសម្លៀកបំពាក់ជំនាន់ដើមដែលពេញនិយមឡើងវិញ
ការវិវត្តនៃម៉ូដសម្លៀកបំពាក់គឺមានលក្ខណៈវិលជុំ។ ម៉ូដកាលពីជំនាន់ដើមអាចនឹងពេញនិយមឡើងវិញនាសម័យថ្មី។ ទោះជាបែបនេះក្តី មិនមែនមានន័យថាអ្នកត្រូវយកសម្លៀកបំពាក់ចាស់ៗមកស្លៀកម្តងទៀតនោះទេ ព្រោះវានឹងអាចធ្វើឲ្យកាតតុបតែងខ្លួនភ្លាវហួសសម័យតែម្តង។ ឧទហរណ៍ថា បើអ្នកចង់ស្លៀកខោជើងធំ សំពត់តឺនុយ ឬរ៉ូបវែង គួរជ្រើសរើសស្បែកជើង កាបូប ឬអាវក្រៅឲ្យស៊ីគ្នា ជាមួយនឹងម៉ូដសក់ធម្មជាតិៗទៅគឺបានហើយ។
៣. សំពត់ឬរ៉ូបវែងពេក
សំពត់ឬរ៉ូបវែងជ្រុល អាចជួយបិទបាំងអ្នកដែលមានជើងធំ និងមើលទៅបែបសុភាពនារី។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យអ្នកឃើញដូចមនុស្សវ័យចំណាស់ ឬស្រ្តីដែលមានកូនរួចហើយអីចឹងដែរ។ គួរស្លៀកប្រវែងហៀរជង្គង់បន្តិច ឬលើជង្គង់ទើបឃើញក្មេងស្អាត។
៤. ពណ៌ក្រមៅ
ថ្វីត្បិតតែពណ៌ក្រមៅ អាចជួយឲ្យដងខ្លួនឃើញស្លីមជាងមុន ប៉ុន្តែវាក៏អាចធ្វើឲ្យអ្នកឃើញចាស់ជាងមុនដែរ ជាពិសេសប្រភេទសាច់ក្រណាត់ដែលមានផ្កាឬក្រឡារញ៉េរញ៉ៃច្រើន។ ចង់ឃើញក្មេងផូរផង់ គួរជ្រើសរើសសម្លៀកបំពាក់ពណ៌ភ្លឺហើយលាត។ ពណ៌ក្រមៅដូចជា ពណ៌ខ្មៅ ប្រផេះ...សុទ្ធតែជាពណ៌ទាន់សម័យ អាចជួយលើកសាច់ ប៉ុន្តែវាក៏អាចបង្ហាញស្នាមជ្រួញទាំងប៉ុន្មាននៅលើស្បែកចេញមកច្បាស់ៗ ជាងពណ៌សដែលមើលទៅស្រស់ថ្លាបរិសុទ្ធ។
៥. ពាក់អាវរឹបនឹងដងខ្លួន
អាវរឹបអាចជួយបង្កើនភាពទាក់ទាញនិងបង្ហាញដងខ្លួនដ៏ស្រស់ស្អាត ប៉ុន្តែវាមិនអាចធ្វើឲ្យអ្នកមើលទៅឃើញក្មេងនិងទាន់សម័យបានទេ។ អាវដែលស័ក្តិសមបំផុត គឺប្រភេទសាច់ទន់បែបរលុង សាមញ្ញតែទាន់សម័យ៕
ចុចអានបន្ត៖