ត្រូវ​ទះ​៥២​កំផ្លៀង​ ព្រោះ​មិន​ទិញ​ទូរសព្ទ​ថ្មី​ឲ្យ​មិត្ត​ស្រី​ ក្នុង​ថ្ងៃ​ពិសេស

  • 2019-05-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ដែល​ត្រូវ​ទះ​នោះ​នៅ​តែ​អះអាង​ថា​ខ្លួន​ជា​អ្នក​ខុស ហើយ​ស័ក្ដិសម​នឹង​ត្រូវ​ទះ​បែប​នេះ​នៅ​ពេល​ប៉ូលិស​ចុះ​មក​អន្តរាគមន៍។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​ឧសភា​កន្លង​ទៅ​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​សម្រាប់​គូ​ស្នេហ៍​គ្រប់​រូប​នៅ​ប្រទេស​ចិន។ យ៉ាងណាក្ដី មាន​គូ​ស្នេហ៍​មួយ​ប្រាកដ​ជា​មិន​សប្បាយ​ចិត្ត​ឡើយ ត្បិត​ខាង​ប្រុស​ត្រូវ​មិត្ត​ស្រី​ខ្លួន​ទះ​កំផ្លៀង​ជា​ច្រើន​ដង ព្រោះ​មិន​បាន​ទិញ​ទូរសព្ទ​ថ្មី​ជូន​នាង។

យោង​តាម​កាមេរ៉ា​សុវត្ថិភាព​តាម​ផ្លូវ បុរស​ដែល​ត្រូវ​ទះ​នោះ បាន​ឈរ​ធ្មឹង​ដើម្បី​រង​ការ​ទះ​ពី​សង្សារ ហើយ​បាន​ប្រាប់​ប៉ូលិស​ថា​ខ្លួន​គួរ​ត្រូវ​បែប​នេះ​ដើម្បី​បន្ថយ​កំហឹង​របស់​មិត្ត​ស្រី​លោក។

បើ​តាម​របាយការណ៍​របស់​ប៉ូលិស បុរស​រូប​នេះ ត្រូវ​មិត្ត​ស្រី​របស់​លោក ទះ​កំផ្លៀង​សរុប​ចំនួន​៥២​ដង ដែល​ត្រូវ​នឹង​ថ្ងៃ​ខែ ដែល​ជា​ថ្ងៃ​២០ ខែ​៥​តែ​ម្ដង៕

ចុចអាន៖ ​ ជះលុយ​១៦០០០​ដុល្លារ​ថត​រូប​រៀបការ គូ​ស្នេហ៍​ទទួល​បាន​រូប​ដូច​តុក្កតា​ក្រដាស​សែន​ខ្មោច

ប្រភព៖ Shanghaiist ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម