ជះលុយ​១៦០០០​ដុល្លារ​ថត​រូប​រៀបការ គូ​ស្នេហ៍​ទទួល​បាន​រូប​ដូច​តុក្កតា​ក្រដាស​សែន​ខ្មោច

  • 2019-05-17 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ខឹង​ចិត្ត​ខ្លាំង​ពេក គូ​ស្នេហ៍​មួយ​នេះ​បាន​សម្រេច​ចិត្ត​ប្ដឹង​ស្ទូឌីយោ​ដែល​ថត​រូប​របស់​ខ្លួន តែ​ទទួល​បាន​លទ្ធផល​ហួស​ចិត្ត។

ថត​រូប​មង្គលការ​គឺ​ជា​រឿង​ដែល​សំខាន់​បំផុត​នៅ​ក្នុង​ពិធីអាពាហ៍ពិពាហ៍។ ហេតុនេះហើយ គូស្នេហ៍​ជា​ច្រើន​បាន​ហ៊ាន​ចាយ​លុយ​រាប់​ពាន់ ដល់​រាប់​ម៉ឺន​ដុល្លារ​ដើម្បី​ផ្ដិត​យក​រូបភាព​​សម្រាប់​ដាក់​តាំង​ក្នុង​ថ្ងៃ​មង្គល​របស់​ខ្លួន។ យ៉ាងណាក៏ដោយ មិន​ប្រាកដ​ថា​ចំណាយ​លុយ​ច្រើន​នឹង​ទទួល​បាន​លទ្ធផល​ជា​ទី​គាប់​ចិត្ត​នោះ​ឡើយ ត្បិ​ត​ជាក់​ស្ដែង ដូច​ប្ដី​ប្រពន្ធ​មួយ​គូ​មក​ពី​កោះ​តៃវ៉ាន់​បាន​ចំណាយ​លុយ​ដល់​តែ១៦០០០​ដុល្លារ​ដើម្បី​ថត​រូប​ Pre Wedding របស់​ខ្លួន។ តែ​សមិទ្ធិផល​ដែល​ទទួល​បាន​នោះ​គឺ​មិន​ត្រឹម​តែ​មិន​ស្អាត​នោះ​ទេ ថែម​តែង​គួរ​ឲ្យ​ខ្លាច​ទៀត​ផង។

តាម​នោះ​ដែរ រូប​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​ចេញ​មក​គឺ​មិនខុស​ពី​តុក្កតា​ក្រដាស​ដែល​គេ​ប្រើ​សម្រាប់​ដុត​សែន​នៅ​រាល់​ពិធី​បុណ្យ​នោះ​ឡើយ។ ដោយ​សារ​តែ​ខឹង​ខ្លាំង​ពេក ព្រោះ​អស់​លុយ​ច្រើន ហើយ​រូប​ចេញ​មក​មិន​ស្អាត​ទៀត ទើប​អ្នក​ទាំង​២​សម្រេច​ដាក់​ពាក្យ​ប្ដឹង​ស្ទូឌីយោ​ខាង​លើ។

តែ​ជា​លទ្ធផល អ្នក​ទាំង​២​ត្រូវ​កាត់​ក្ដី​ឲ្យ​ចាញ់ ដោយ​ខាង​ស្ទូឌីយោ​បាន​​ការ​ពារ​ខ្លួន​ដោយ​លើក​ឡើង​ថា ការ​លេង​ទឹក​មុខ​គឺ​អ្នក​ទាំង​២​ជា​អ្នក​ធ្វើ ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ថត​ប៉ុណ្ណោះ មិន​មាន​ទំនួលខុសត្រូវ​បើ​រូប​ពួក​គេ​ចេញ​មក​អាក្រក់​នោះ​ឡើយ ហើយ​ខាង​ស្ទូឌីយោ​ត្រូវ​សង​លុយ​វិញ​តែ​១០០០​ដុល្លារ​តែ​ប៉ុណ្ណោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម