ប្រុសៗទប់អារម្មណ៍ Crush លើមិនបានពេលឃើញស្រីៗផាត់មុខតាម ៣ ស្ទីលនេះ
- 2019-05-03 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រុសៗទប់អារម្មណ៍ Crush លើមិនបានពេលឃើញស្រីៗផាត់មុខតាម ៣ ស្ទីលនេះ
ស្រីៗជាមួយនឹងការ Make up រាល់ថ្ងៃនេះដូចជាគូនឹងគ្នាហើយ។ ពេលអត់ផាត់មុខ ស្រីៗនឹងគ្មានទំនុកចិត្តភ្លាម។ តែបើចង់ឲ្យមើលទៅកាន់តែទាក់ទាញ និងមានមន្តស្នេហ៍ នារីកុំភ្លេចមកផាត់មុខតាមស្ទីល ៣ ដូចខាងក្រោមនេះ៖
Makeup ស្រាលៗជាមួយនឹងពណ៌ផ្កាឈូកបែបស៊ីជម្ពូរ
នៅពេលដែលស្រីៗបន្ថែមពណ៌ផ្កាឈូកនៅលើមុខរបស់នាង ធ្វើឲ្យមើលទៅឃើញមុខស្រស់ថ្លាហើយទាក់ទាញ។ នេះហើយដែលធ្វើឲ្យអ្នកអាចលួចបេះដូងមនុស្សប្រុសបានដោយមិនដឹងខ្លួន។ ផាត់ភ្នែកពណ៌ផ្កាឈូកភ្លឺៗ ថ្ពាល់ពណ៌ផ្កាឈូក និងបន្ថែមក្រែមលាបមាត់ពណ៌ក្រហមស្រាលបន្តិចទៀតមកគឺមានមន្តស្នេហ៍ហើយ។
Makeup ស្រាលៗជាមួយនឹងពណ៌ទឹកក្រូច
ផាត់មុខដោយប្រើពណ៌ទឹកក្រូចនឹងធ្វើឲ្យមុខយើងមើលទៅមានពន្លឺនិងស្រស់ស្រាយ។ អ្នកនឹងកាន់តែមានមន្តស្នេហ៍ ហើយទាក់ទាញដោយគ្រាន់តែប្រើពណ៌ទឹកក្រូចមកផាត់ភ្នែក និងថ្ពាល់ ហើយបញ្ចប់ដោយក្រែមលាបមាត់ពណ៌ទឹកក្រូចស្ងួតបន្តិចទៅបានហើយ។
Makeup ស្រាលៗជាមួយនឹងពណ៌ត្នោត
មុខ ស្រស់ស្អាត រលោង ឆើតឆាយ មិនចាំបាច់ប្រើពណ៌ត្នោតទាំងអស់ទេ។ គ្រាន់តែផាត់ភ្នែកពណ៌ត្នោត ជាមួយនឹងថ្ពាល់ពណ៌រាងដិតបន្តិច ហើយនិងលាបក្រែមពណ៌ផ្កាឈូកទៅបានហើយ។ របៀប Make up បែបនេះគឺត្រូវជាមួយនឹងសម្លៀកបំពាក់ស្ទើរតែគ្រប់ឈុត និងកម្មវិធី៕
ចុចអាន៖ ស្រីៗកាន់តែមានមន្តស្នេហ៍ពេលបន្ថែមរបស់ ៦ យ៉ាងនេះលើខ្លួន