ខោខូវប៊យ៤ម៉ូដ អាចប្រើបានគ្រប់ពេល គ្រប់កាលៈទេសៈ មិនខ្លាចហួសសម័យ

  • 2019-05-03 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ពិភព​សម្លៀក​បំពាក់​ផ្លាស់​ប្ដូរ​លឿន​ដល់​កំរិត​ណា​ក៏​ដោយ ក៏​ម៉ូដ​ខោ​ខូវ​ប៊យ​ខាង​ក្រោម​នេះ​មិន​ហួស​សម័យ​ដែរ។

ខោ​ខូវ​ប៊យ​គឺ​ជា ប្រភេទ​សម្លៀកបំពាក់​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ។ នៅ​ក្នុង​ទូ​ខោអាវ​របស់​ស្រី​ៗ មាន​យ៉ាង​ហោច​ណាស់​ក៏​ខោ​ខូវប៊យ​មួយ ទៅ​ពីរ​ដែរ។ ទោះ​បី​ជា​​មាន​ច្រើន​ម៉ូដ​ក៏​ដោយ តែ​មិន​មែន​ម៉ូដ​ណា​របស់​​ខោ​ខូវ​ប៊យ​ក៏​អាច​ប្រើ​បាន​គ្រប់​ពេល​នោះទេ។ ដោយ​ឡែក​ខាង​ក្រោម​នេះ គឺ​ជា​ខោ​ខូវ​ប៊យ​៤​ម៉ូដ​ដែល​អាច​ប្រើ​បាន​គ្រប់​ពេល​ដោយ​មិន​ខ្លាច​ហួស​សម័យ​ឡើយ។

១. Skinny Jeans

ជាមួយ​នឹង​ម៉ូដ​ទាន់​សម័យ លើក​រាង ជួយ​ឲ្យ​មើល​ទៅ​ស្គម ឃើញ​ជើង​វែង។ ខោ​ខូវ​ប៊យ​រឹប​រាង​គឺ​ជា​អាវុធ​សម្ងាត់​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​នារី​មាន​កម្ពស់​មិន​អំណោយ​ផល ឬ​គីឡូ​ច្រើន។ ការ​ស្លៀក​ខោ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ក្មេង​ជាង​វ័យ ហើយ​ក៏​ងាយ​ស្រួល​គួប​ផ្សំ​នឹង​សំលៀកបំពាក់​ផ្សេង​ផង​ដែរ។

២. ខោ​ខូវ​ប៊យ​ពណ៌​ងងឹត

ខោ​ខូវ​ប៊យ​ពណ៌​ងងឹត​ដូច​ជា​ខ្មៅ ឬ​ខៀវ​ទឹក​ប៊ិច នឹង​ធ្វើ​ឲ្យ​រាង​របស់​អ្នក​ខ្ពស់​ជាង​មុន ព្រម​ទាំង​ធ្វើ​ឲ្យ​ទម្រង់​ភ្លៅ​តូច​ជាង​មុន​ផង​ដែរ។ គួប​ផ្សំ​នឹង​ស្បែក​ជើង​កែង​ទៀត នឹង​ធ្វើ​ឲ្យ​កាន់​តែ​ទាក់​ទាញ។ ខោ​ពណ៌​ងងឹត​បែប​នេះ បើ​ស្លៀក​ជាមួយ​អាវ​ពណ៌​ភ្លឺ​នឹង​កាន់​តែ​លើក​សម្រស់​មួយ​កំរិត​ទៀត។

៣. ខោ​ខូវប៊យ​ចង្កេះ​ខ្ពស់

ក្នុង​ចំណោម​ខោ​ខូវប៊យ​ទាំង​អស់ គឺ​មាន​តែ​ខោ​ខូវ​ប៊យ​ចង្កេះ​ខ្ពស់​នេះ​ហើយ ដែល​លើក​រាង​មិត្ត​ៗ​នារី​ខ្លាំង​ជាង​គេ។ នេះ​គឺ​ជា​ម៉ូដ​ប្រពៃ​បំផុត​សម្រាប់​អ្នក​ដែល​រាង​រៅ​​ទ្រលុកទ្រលន់​បន្តិច។

៤. ខោ​ខូវប៊យ​ជើង​ប៉ាត់

សម្រាប់​អ្នក​ដែល​មាន​កំភួន​ជើង​ធំ ខោ​ខូវ​ប៊យ​ជើង​ប៉ាត់​គឺ​ជា​ជម្រើស​មិន​ខុស​ឡើយ ត្បិត​វា​នឹង​ជួយ​លាក់​បាំង​ចំណុច​ផ្សេង​ៗ​បាន​យ៉ាង​ល្អ។ ចំពោះ​អ្នក​ដែល​ចង់បាន​រាង​ស្អាត​ដូច​ម៉ូដែល​នោះ ​គឺ​ងាយ​បំផុត ដោយ​គ្រាន់​តែ​គួប​ផ្សំ​ខោ​ប្រភេទ​នេះ​ជាមួយ​ស្បែក​ជើង​កែង​ចោទ​ជា​ការ​ស្រេច។ ធា​នា​ថា​រាល់​ចំណាប់​អារម្មណ៍​នឹង​ផ្ដោត​លើ​តែ​អ្នក៕

ចុចអាន៖ ​ស្លៀកពាក់​​​​​​​​​​​​ម៉ូដ​​​ដដែល​ៗ​​រាល់​​​​ថ្ងៃ​ពេក អាច​​​​​​លេង​​ស្ទីល​​​​​ប្លែក​​ភ្នែក​ទាំង​​នេះ​​ម្តង

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម