អ្នក​ខ្ជិល​តែចង់​ស្អាត​ មក​សាកវិធីសម្រកក្បាលពោះ​ ៧ ថ្ងៃ​នេះ​ទៅ

  • 2019-05-02 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1246

ចន្លោះមិនឃើញ

ជា​ធម្មតា​ការ​រក្សា​ទម្ងន់​ ឬ​សម្រក​ទម្ងន់​មិនមែន​ជា​រឿង​ងាយ​ស្រួល​សម្រាប់​មនុស្ស​ស្រី​ទេ​។​ មាន​នារី​មិន​តិច​ទេ​ដែល​​រអ៊ូ​ថា​គ្មាន​ពេល​ហាត់​ប្រាណ នាំ​​​​​​ឱ្យ​រាង​មិន​បាន​ស្អាត​ដូច​​គេ។ ដូច្នេះ​ បើ​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់ ឬ​ខ្ជិល​ហាត់​ប្រាណ​អាច​មកមើល​វិធី​សាស្ត្រ​ងាយៗ​ជួយ​ធ្វើ​ឲ្យ​ក្បាល​ពោះ​រាប​ស្មើរ​ក្នុង​រយៈពេលតែ ៧​ ថ្ងៃ ដូច​ខាង​ក្រោ​ម​នេះ​បាន៖

១.​កាត់​បន្ថយ​ការ​ញ៉ាំ​យ៉ាអួ

ច្បាស់​ណាស់​ នៅ​ពេល​​គិត​ដល់​រឿង​​របប​អាហារ​​ជួយ​ឱ្យ​រាង​ស្អាត យើង​តែង​​​នឹក​ឃើញ​ដល់​យ៉ាអួ​មុន​គេ​។​ សព្វ​ថ្ងៃ​​ផលិត​ផល​ជា​ច្រើន​បាន​ប្រើ​ម្សៅ​និង​​ស្ករ​ច្រើន​។​ ពួក​វា​សម្បូរ​ជាតិ​ Lactose ច្រើន​ ក្នុង​ករណី​ដែល​មនុស្ស​ទទួល​យក​ជាតិ​ Lactose ​ច្រើន​ពេក​ វា​នឹង​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​។​ យ៉ាអួ​ជា​ជម្រើស​ដែល​ល្អ​បំផុត​សម្រាប់​ទទួល​ទាន​ តែ​ត្រូវ​ចាំ​ថា ​អ្នក​មិន​ត្រូវ​ញ៉ាំ​វា​លើស​ពី ៨​ក្រាម​ទេ​ក្នុង​១​ថ្ងៃ។​

​​​​២.​ហាត់​ប្រាណ​ឲ្យ​បាន​ ៨​នាទី​រាល់​ថ្ងៃ

អ្នក​ត្រូវ​ឈរ​ឲ្យ​ត្រង់​ហើយ​បើក​ជើង​ចេញ​ពី​គ្នា​ឲ្យ​​ស៊ី​​ជា​មួយ​ស្មា​។​ ត្រូវ​ដាក់​ដុំ​ដែក​នៅ​លើ​ស្មា​ ហើយ​អង្គុយ​ចុះ​ដោយ​បន្ទន់​ជង្គង់​ ឡើង​ឈរ​វិញ​ដោយ​ប្រើ​កម្លាំង​កែង​ជើង​ ហើយ​លើក​ដុំ​ដែក​ឡើង​ឲ្យ​ខ្ពស់​។​ ធ្វើ​លំហាត់​ប្រាណ​បែប​នេះ​ឲ្យ​បាន​យូរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ ​​​​

៣.​ងូត​ទឹក​មុន​ពេល​ចូល​គេង

ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​ធ្វើ​ឲ្យ​កម្ដៅ​ក្នុង​ខ្លួន​អន់​ថយ​ដោយ​ងូត​ទឹក​ត្រជាក់​ និង​ជួយ​បង្កើន​ឲ្យ​មាន​ខ្លាញ់​ពណ៌​ត្នោត​។​ វាគឺ​ជាលិកា​ខ្លាញ់​ដែល​ប្រើ​ប្រាស់​ថាមពល​ច្រើន​ដើម្បី​បង្កើន​សីតុណ្ហភាព​រាង​កាយ​របស់​យើង ដូច្នេះ​ហើយ​វា​ជួយ​ដុត​បំផ្លាញ​កាឡូរី​បាន​ច្រើន​។​ ប៉ុន្តែ​បើ​មិន​ចង់​ងូត​ទឹក​ត្រជាក់​ទេ​ អ្នក​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ជំនួស​ឲ្យ​ទឹក​ក្ដៅ​បាន​។​

៤.​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឆ្ងាញ់​ៗ​រាល់​ថ្ងៃ

អាស៊ីត​ Butyric​ ជួយ​កាត់​បន្ថយ​ការ​រលាក​ក្នុង​ខ្លួន​​ ដូច្នេះ​វា​ជួយ​បង្កើន​អាំង​ស៊ុយ​លីន​​​។ អាហារ​ដែល​ជួយ​ឲ្យ​ពោះ​វៀន​បង្កើន​កម្រិត​អាស៊ីត​បាន​ មាន​ដូច​ជា​​ ស្រូវ​សាលី​ ផ្លែឈើ​ពណ៌​ក្រហម​ សូកូឡា​ខ្មៅ​ គ្រាប់​ធញ្ញជាតិ​។​ អ្នក​អាច​យក​អាហារ​ទាំង​នេះ​មក​ញ៉ាំ​ពេល​ព្រឹក​បាន​។

​៥.កុំ​ញ៉ាំ​ម្ហូប​ចិន​

ម្ហូប​ចិន​សម្បូរ​ជាតិ​ កាល់ស្យូម​ណាស់ វា​អាច​ធ្វើ​ឲ្យ​មាន​ជំងឺ​ហើម​ពោះ​។ ដោយ​សារ​វា​​មាន​រសជាតិ​ឆ្ងាញ់ ទើប​វា​អាច​ធ្វើ​ឱ្យ​អ្នក​ញ៉ាំ​បាន​ច្រើន ហើយ​ឡើង​ទម្ងន់​ដោយ​មិន​ដឹង​ខ្លួន។ ម្យ៉ាង​ទៀត អាហារ​របស់​ជន​ជាតិ​មិចស៊ីកូ​ក៏​សម្បូរ​សារធាតុ​នេះ ​ដូច​ម្ហូប​ចិន​ដែរ។

៦.កុំ​ញ៉ាំ​នំ​ដែល​ផ្សំ​ពី​គ្រាប់​ធញ្ញជាតិ​ ឬ​សូកូឡា​ (Energy bars)

នំ​ប្រភេទ​នេះ​មាន​ជាតិ​ស្ករ​ Lactose ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​យើង​ហើម​ពោះ​បាន​ ហើយ​បើ​យើង​ញ៉ាំ​នំ​ប្រភេទ​នេះ​វា​អាច​ធ្វើ​ឲ្យ​យើង​ឡើង​ទម្ងន់​ខ្លាំង​៕

ចុចអាន៖ រង្វាស់​ចង្កេះ​ស្លីម​ថ្មី តើ​ចង្កេះ​របស់​អ្នកតូច​ជា​ប៊ិច​មួយ​ដើម​ឬ​អត់?

ប្រភព៖ blushybabe.com ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម