រង្វាស់​ចង្កេះ​ស្លីម​ថ្មី តើ​ចង្កេះ​របស់​អ្នកតូច​ជា​ប៊ិច​មួយ​ដើម​ឬ​អត់?

  • 2019-03-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​បាត់​មុខ​​មួយ​រយៈ កម្មវិធី​បង្អួត​រង្វង់​ចង្កេះ​អង្ក្រង​បាន​ត្រលប់​មកវិញ​ទៀត​ហើយ ដោយ​លើក​នេះ​គឺ​ត្រូវ​បាន​វាស់​ដោយ​ប៊ិច​ម្ដង។

គេ​នៅ​ចាំ​​បាន​ថា កាល​ពី​ឆ្នាំ​មុន មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​បាន​នាំ​គ្នា​បង្អួត​រង្វង់​ចង្កេះ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​ព័ទ្ធ​ដៃ​ទាំង​២​ជុំ​វិញ​ចង្កេះ។ តាម​នោះ​ដែរ បើ​ចង្កេះ​អ្នក​ណា​តូច​គឺ​អាច​ព័ទ្ធ​ជុំ​វិញ​ចង្កេះ​បាន បើ​អ្នក​ណា​ធាត់​ពេក​គឺ​ព័ទ្ធ​មិន​ជុំ​ឡើយ។

ថ្មី​ៗ​នេះ ការ​បង្អួត​រង្វង់​ចង្កេះ​នេះ​បាន​ចេញ​ស្ដាយ​ថ្មី​ទៀត​ហើយ ដោយ​វាស់​ដោយ​ប៊ិច​វិញ​ម្ដង។ ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជែង​នេះ គ្រាន់​តែ​គេង​នៅ​លើ​ឥដ្ឋ ហើយ​យក​ប៊ិច​មក​វាស់​នឹង​ចង្កេះ​ជា​ការ​ស្រេច។ បើ​ចង្កេះ​របស់​អ្នក​មិន​ខ្ពស់​ហួស​ប៊ិច​ទេ នោះ​ចង្កេះ​អ្នក​គឺ​ស្រប​ស្ដង់​ដា​អ្នក​មាន​ស្លីម។ បើធំ​ជាង មាន​ន័យ​ថា​អ្នក​កំពុង​លើស​គីឡូ​ហើយ។ ខណៈ​មាន​មនុស្ស​ជា​ច្រើន​បាន​ធ្វើ​ឲ្យ​គេ​ច្រណែន​ដោយ​មាន​រង្វង់​ចង្កេះ​អង្ក្រង​នោះ ក៏​មាន​អ្នក​ខ្លះទៀត​បាន​ធ្វើ​ឲ្យ​គេ​អស់​សំណើច​ជា​ខ្លាំង​ នៅ​ពេល​ចង្កេះ​ធំ​ជាង​ប៊ិច​ចង់​ដល់​ទៅ​២​ដង៕

ចុចអាន៖តួកុនសិចជប៉ុន​បង្ករ​ចម្រូងចម្រាស​ ពេល​រៀបការ​ជាមួយ​ខ្លួន​ឯង

ប្រភព៖ Kenh14 អត្ថបទ៖Caramel

អត្ថបទពេញនិយម