៤ យ៉ាងត្រូវត្រៀម មុននឹងនាំសង្សារទៅជួបប៉ាម៉ាក់

  • 2019-04-25 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​រឿង​ដែល​មិន​អាចប្រកែក​បាន​ទេ​នៅ​ពេល​ដែល​អ្នក​ជួប​មនុស្ស​ម្នាក់​ដែល​អាច​ទុកចិត្ត​បាន​ ហើយ​គិត​ថា​អាច​រស់​នៅ​ជា​មួយ​គ្នា​បាន​នៅ​ថ្ងៃ​ក្រោយ​ អ្នក​ត្រូវ​តែ​ណែនាំ​គេ​ឲ្យ​ប៉ា​ម៉ាក់​របស់​អ្នក​ស្គាល់​។​ ប៉ុន្តែ​បញ្ហា​ត្រង់​ថា ​តើ​ប៉ា​ម៉ាក់​របស់​អ្នក​ពេញ​ចិត្ត​ដៃ​គូ​របស់​អ្នក​ទេ​?​ វា​អាច​ជួយ​អ្នក​បាន​ ៥០​ ភាគ​រយ​ដែរ​ បើ​សិន​ជា​អ្នក​និង​ដៃ​គូ​ចេះ​ត្រៀម​របស់​ ៤ យ៉ាង​នេះ​មុន​នឹង​សម្រេច​ចិត្ត​ទៅ​ជួប​លោក​ទាំង​ពីរ​។

១. មាន​របស់​បន្តិច​បន្តួច​ជាប់​ដៃ​ទៅ​ជា​មួយ

មុន​ពេល​ដែល​ទៅ​ជួប​លោក​ទាំង​ពីរ​ តាម​យោបល់​របស់​អ្នក​ធ្លាប់​មាន​បទពិសោធន៍​អ្នក​មិន​គួរ​ទៅ​ដោយ​ដៃ​ទទេ​ទេ។​ គួរ​តែ​រក​មើល​របស់​របរ​តិច​តួច​ដូច​ជា​របស់​ញ៉ាំ​ជា​ដើម​។​ អ្នក​នឹង​មើល​ទៅ​ឃើញ​គួរ​ឲ្យ​ស្រលាញ់​។

​​ ២. រៀប​ចំ​ការ​ស្លៀក​ពាក់​ឲ្យ​បាន​រៀប​រយ

ការ​ស្លៀក​ពាក់​គឺ​ជា​រឿង​សំខាន់​។​ សម្រាប់​ស្រី​ៗ​កុំ​ស្លៀក​ពាក់​លេច​លើ​លេច​ក្រោម​ បើ​អ្នក​ចង់​បាន​ភ្លើង​ខៀវ​ពី​លោក​ទាំង​ពីរ។​ បើ​ចំពោះ​ប្រុស​ៗ​ត្រូវ​តែ​ស្លៀក​ពាក់​ឲ្យ​សមរម្យ​។​

៣. មាន​របៀប​ត្រឹម​ត្រូវ

លើក​ដៃ​សំពះ​ជា​មុន​សិន​ មិន​ថា​អ្នក​បាន​ជួប​នរណា​ទេ​ មុន​ពេល​ដែល​ចូល​ទៅ​ដល់ក្នុង​ផ្ទះ។​ ដោយសារ​តែ​វា​ជា​ការ​គួរ​សម​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​មាន​របៀប​ អត្តចរិត​ល្អ​ និង​រួសរាយ​ ។

៤. ត្រូវ​ប្រាកដ​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក

នេះ​ជា​រឿង​សំខាន់​ជាង​គេ​ អ្នក​ទាំង​ពីរ​ត្រូវ​តែ​ស្រលាញ់​និង​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ស្នេហា​មួយ​នេះ​។​ កុំ​លេង​សើច​ កុំ​ស្រលាញ់​គ្នា​ត្រឹម​ពីរ​បី​ខែ​ហើយ​ក៏​បែក​គ្នា​វិញ​ អ៊ីចឹង​ហើយ​បាន​ជា​ពេល​ស្រលាញ់​នរណា​ម្នាក់​អ្នក​គួរ​នៅ​មើល​គ្នា​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ ៦​ខែ​ ទៅ​ ១​ឆ្នាំ​ មុន​ពេល​សម្រេច​ចិត្ត​ណែនាំ​គេ​ឲ្យ​ប៉ា​ម៉ាក់​ស្គាល់​ អ្នក​ក៏​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ច្រើន​៕

ចុចអាន៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម