គ្រោះ​​ថ្នាក់​​ណាស់​! ដាច់​​ខាត​​​​​ហាម​​​ញ៉ាំ​​​​អាហារ​​​ទាំង​នេះ​​​​​​​ចូល​​ពោះ​​​ក្នុង​​​​​ពេល​​​តែ​​មួយ

  • 2019-05-02 07:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1127

ចន្លោះមិនឃើញ

​​​​មាន​​អាហារ​​​មួយ​​​ចំនួន​​​​ ពេល​​ញ៉ាំ​​​​តែ​​​​ឯង​​គឺ​មាន​​រស​ជាតិ​​​​ឆ្ងាញ់​​​​និង​​ផ្តល់​​​អត្ថប្រយោជន៍​​​ដល់​​​​សុខភាព​​​​​ ប៉ុន្តែ​​​​​​​បើ​​​ញ៉ាំ​​​​​​ផ្គុំ​​គ្នា​ជា​​មួយ​​​អាហារ​​ផ្សេង​ទៀត​​​ ​​​ក្នុង​​ពេល​​តែ​​មួយ​​​​ វា​អាច​​​បង្ក​ផល​​ប៉ះពាល់​​​ដល់​​រាង​​កាយ​ទៅ​​វិញ​។ ​​​​​​​ខាង​​ក្រោម​​នេះ ​​​ជា​​​​បណ្តុំ​​អាហារ​​​​​ដែល​​អ្នក​​​មិន​​គួរ​​​ញ៉ាំ​​​​​​ចូល​​ពោះ​​​​ស្រប​គ្នា ព្រោះ​​​​វា​​អាច​បង្ក​​​​​​​​គ្រោះ​​​​​​​​​ថ្នាក់​​​ចំពោះ​​​សុខភាព​។

ចេក​​និង​​ត្រាវ​

​​ភាគ​​ច្រើន​​មាន​គេ​​​​និយាយ​​​​តៗ​​គ្នា​​​ថា ​​បើ​​ញ៉ាំ​​​របស់​​​ពីរ​​មុខ​​​នេះ​​ចូល​គ្នា អាច​​​បណ្តាល​ឲ្យ​​​ហើម​ពោះ​បាន​។ ​​​​​តាម​ការ​ពិត ​​​បើ​អ្នក​​ញ៉ាំ​​​​ចេក​និង​​ត្រាវ​ចូល​គ្នា​​​ក្នុង​​​បរិមាណ​​​​តិច​​​ល្មម នោះ​​​ក្រពះ​​​ត្រូវ​​​ការ​​​ប្រើ​​ពេល​​​យូរ​បន្តិច​​​​ដើម្បី​​កិន​​។ ​​​បើ​អ្នក​​ញ៉ាំ​​​​​​​ក្នុង​​​​​បរិមាណ​​​ច្រើន ​ក្រពះ​​​​ពិបាក​​​​​​កិន​​​ បណ្តាល​​ឲ្យ​​​​​​ផោម​​ញឹក​​ញាប់​​​​។

​​​​​​ស្រា​​​​ស​​និង​​​ស្រាបៀ

​​​​​​​​​​​គ្រប់​​គ្រឿង​​​ស្រវឹង​​​​​​ទាំង​អស់​​​សុទ្ធ​​តែ​​មិន​ល្អ​​​​​​ចំពោះ​​​​​​​រាង​កាយ ​​​​ប៉ុន្តែ​​​បើ​អ្នក​​​​​​​​​​ហ៊ាន​​ផឹក​​​​​ស្រា​​​​ស​​និង​​​ស្រាបៀ​​​​​​បញ្ចូល​​គ្នា​ទៀត​​ ​​​​​​សុខភាព​​នឹង​កាន់​​​តែ​​យ៉ាប់យ៉ឺន​​​​ ​​ចុះ​​​​ខ្សោយ​​ ​​​​​​​ថែម​ទាំង​​​​អាច​​​គ្រោះ​​ថ្នាក់​​​ដល់​ជីវិត​​ផង​ដែរ​។

​​​​ទឹក​​​ឃ្មុំ​​និង​ទឹក​​ក្តៅ​​

​​​​​​​វីតាមីន​​​​ដែល​​មាន​​នៅ​​ក្នុង​ទឹក​ឃ្មុំ​​​ នឹង​​ត្រូវ​បាត់​បង់​​​​ដោយ​​សារ​​កម្តៅ​​នៃ​​ទឹក​​​​​។ ​​​​​​ហេតុ​​នេះ​​​ ​​​​​​​​​​បើ​អ្នក​​​​​ចង់​​​​​​​ញ៉ាំ​​ទឹក​​​ឃ្មុំ​​​​ស្រស់​​ ដើម្បី​​​​​ទទួល​បាន​អត្ថប្រយោជន៍​​​ពេញ​​លេញ ​​ហើយ​​​​បើ​​​ចង់​​​ដាក់​​លាយ​ជាមួយ​​​​ទឹក គួរ​​​ប្រើ​​​ទឹក​​​​ក្ដៅឧណ្ណៗ​។

​​​​​​​​​​​មង្ឃុត​​និង​​​ស្ករ​

​​​​​​មាន​​ពាក្យ​​​ចចាមអារ៉ាម​ជា​​ច្រើន​បាន​​​​និយាយ​​​តៗ​​គ្នា​​ថា ​​​​ញ៉ាំ​​​មង្ឃុត​​និង​​​​ស្ករ​​ អាច​​​​​​ពុល​​​​​ស្លាប់​ភ្លាម​ៗ​។ ​​​​​​​​​​​តែ​​​វា​​​​​​​​មិន​​មែន​​ជា​ការ​ពិត​ឡើយ​។ ​​​​​​​​​គ្រាន់​​តែ​​​​​វា​​​មិន​ល្អ​​​ ​​សម្រាប់​អ្នក​​កើត​​​​​ជំងឺ​ទឹក​​នោម​​ផ្អែម​​​​​​។ ​​​​​​​​របស់​​ពីរ​​មុខ​​​នេះ​​ មិន​គួរ​​ញ៉ាំ​​ចូល​​គ្នា​ទេ ​​ព្រោះ​​មង្ឃុត​​​​មាន​​ជាតិ​​​​​ស្ករ​​ខ្ពស់​​ស្រាប់​ទៅ​​ហើយ ​​​​​ដូច្នេះ​​ពុំ​​​ចាំ​​​​បាច់​​ត្រូវ​​​​ញ៉ាំ​​ជា​មួយ​​ស្ករ​​​ឡើយ​។

ទុរេន​​​និង​​​​​​​​​​​​គ្រឿង​​​​ស្រវឹង ឬ​​ភេសជ្ជៈ​​​មាន​ជាតិ​​ហ្គាស​

​​​​​​​​​​របស់​​​ពីរ​​មុខ​​នេះ​​​​បើ​​ញ៉ាំ​​​ចូល​​គ្នា​ គឺ​​​មាន​គ្រោះ​ថ្នាក់​​ខ្លាំង​​បំផុត​​​ ពិសេស​​សម្រាប់​អ្នក​​​​ដែល​មាន​​​​ជំងឺ​​ប្រចាំ​​​​ខ្លួន​​​ដូច​ជា ​​​​ទឹក​​​​នោម​ផ្អែម ​​​​​​​ជំងឺ​​បេះ​ដូង​ ​​លើស​​​ឈាម​ជា​​​ដើម​។ ​​​​​​​​​គ្រឿង​​​​​ស្រវឹង​​​​​​​ ឬ​​​​ភេសជ្ជៈ​​មាន​ជាតិ​​​​ហ្គាស​​​​​​ ​​​រួម​​ទាំង​​​ទុរេន ​​​​​សុទ្ធ​​តែ​​ជា​​​អាហារ​​ដែល​​​​​​សំបូរ​ថាមពល​​​​​​​​​​​​​និង​​មាន​ជាតិ​​​ស្ករ​​​ច្រើន​​ ​​​​អាច​ធ្វើ​​​​ឲ្យ​​​រាង​​កាយ​​ឡើង​​​​កម្តៅ​​​និង​​​ជាតិ​​ស្ករ​​​​​ ខុស​​​ពី​ធម្មតា​​​​​។ ​​​​​​វា​​​​​​​ក៏​អាច​​​​ធ្វើ​​ឲ្យ​​រាង​​កាយ​​បាត់​បង់​​​​​​ជាតិ​ទឹក ​​​​បណ្តាល​​ទៅ​ជា​ ក្តៅ​​ខ្លួន ញាក់​ញ័រ ងងុយដេក ក្អួត​​ចង្អោរ​ វិល​​មុខ​​ ​​​​​​​រហូត​​​សន្លប់​​​​ឬ​​​​​​ស្លាប់​បាន​ ប្រសិន​​​​​បើ​​អ្នក​​ញ៉ាំ​​​​លើស​​​​ចំណុះ​​​​​​​៕​

ចុចអានបន្ត៖

​​​​​​​​​​​​

ប្រភព៖ Sanook ប្រែ​សម្រួល៖ ដេត ឈុនអីុ

អត្ថបទពេញនិយម